Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ការពារ​ឲ្យ​បាន នូវ​ការ​វាយកម្ទេច​និង​បំផ្លាញ សំណង់​អគារ​បេតិកភណ្ឌ​នៅក្នុង​មូលដ្ឋាន

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ការពារ​ឲ្យ​បាន នូវ​ការ​វាយកម្ទេច​និង​បំផ្លាញ សំណង់​អគារ​បេតិកភណ្ឌ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ខណៈដែល​សំណង់​អគារ​បេតិកភណ្ឌ​ទាំងនេះ ត្រូវបាន​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​សារាចរ​លេខ​០៨ សរ ចុះ​ថ្ងៃទី​១២ របស់​រាជរដ្ឋាភិបាល​ស្តីពី​ការទប់ស្កាត់​ការ​វាយកម្ទេច​និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញ​បែបនេះ​របស់លោក ឃួ​ង ស្រេង បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ និង​មន្ទីរ​ពាក់ព័ន្ធ កាលពី​រសៀល​ថ្ងៃទី​២២​ ខែតុលា​ ឆ្នាំ​២០២១​នេះ ​នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើកឡើងថា ​បើក​កិច្ចប្រជុំ​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​ឲ្យ​បាន នូវ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការទប់ស្កាត់​ការ​វាយកម្ទេច​នឹង​ការ​បំភ្លេច​បំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។

លោក​ឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថា ក្រោយ​កិច្ចប្រជុំ​នេះ យើង​នឹង​បង្កើត​ឲ្យ​មាន​ក្រុមការងារ​មួយ ចុះ​ពិនិត្យ​និង​ស្រង់​ស្ថិតិ អគារ​បេតិកភណ្ឌ​ដែល​មាន​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់។

ក្រោយ​មក​ទៀត​យើង​នឹង​ប្រគល់​អាគារ​បេតិកភណ្ឌ​ទាំងនោះ ទៅ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ធ្វើការ​គ្រប់គ្រង​បន្ត​។ ការ​ធ្វើ​បែបនេះ ទើប​យើង​អាច​រក្សា​អាគារ​បេតិកភណ្ឌ​ទាំងនេះ​បាន​គង់វង្ស​បើ​យោង​តាមរយៈ​សារាចរ​លេខ​០៨ សរ ចុះ​ថ្ងៃទី​១២ របស់​រាជរដ្ឋាភិបាល​ស្តីពី​ការទប់ស្កាត់​ការ​វាយកម្ទេច​និង​បំផ្លិចបំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ មានន័យថា ដើម្បី​ឲ្យ​ការងារ​អភិរក្ស​តំបន់​បេតិកភណ្ឌ​ទីក្រុង ដែលមាន​សំណង់​អគារ​សាសនា​ផ្សេងៗ សំណង់ សាធារណៈ សំណង់​ឯកជន ភូមិដ្ឋាន និង​ផ្ទះ​បុរាណ ស្របតាម​ច្បាប់​ស្ដីពី​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ ដែល ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០១៩៦/២៦ ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​១៩៩៦ រាជរដ្ឋាភិបាល​បាន ហាមឃាត់​ចំពោះ​ការកែប្រែ ការប្ដូរ​រូបរាង​ខាងក្រៅ ឬ​ធ្វើ​ឲ្យ​ខូចខាត​សោភ័ណភាព​ចំពោះ​សំណង់​នៃ​តំបន់​បេតិកភណ្ឌ​ទីក្រុង​។ ទប់ស្កាត់​ការ​វាយកម្ទេច​និង​បំផ្លិចបំផ្លាញ​សំណង់​វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់​បុរាណ និង​សំណង់ អគារ​បេតិកភណ្ឌ ដើម្បី​ការពារ​ឱ្យបាន​គង់វង្ស​។ បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការបំផ្លាញ​អគារ​បេតិកភណ្ឌ​ក្នុង​តំបន់​ការពារ​និង​ក្រៅ​តំបន់​ការពារ​ដោយ ផ្ដោតលើ​យុទ្ធសាស្ត្រ គោលនយោបាយ និង​ផែនទី​ចង្អុលបង្ហាញ ដើម្បី​ជំរុញ​ការអភិរក្ស​និង​ការ អភិវឌ្ឍ​ទីក្រុង​បេតិកភណ្ឌ​ប្រកបដោយ​និរន្តរភាព​។ សំណង់​អគារ​បេតិកភណ្ឌ​ដែល​នឹង​ត្រូវ​ធ្វើការ​ជួសជុល កែប្រែ​រូបរាង ឬ​វាយ​កម្ទេចចោល ត្រូវ​ស្នើ សុំ​ការពិនិត្យ និង​សម្រេច​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាមុនសិន៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម