Connect with us

ព័ត៌មានជាតិ

លោក ឡុង ឌី​ម៉​ង់​ប្តេជ្ញាចិត្ត​ថា នឹង​កៀងគរ​វិនិយោគិន​បរ​ទេស ឲ្យ​មក​បណ្តាក់ទុន លើ​គ្រប់​វិស័យ នៅព្រះសីហនុ

បានផុស

នៅ

ភ្នំពេញ​ ៖ លោក ឡុង ឌី​ម៉​ង់ អតីត​ជា​អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ត្រូវបានតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានធ្វើការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា នឹង​ជួយ​កៀងគរ​វិនិយោគិន​បរ​ទេស ឲ្យ​មក​បណ្តាក់ទុន​លើ​គ្រប់​វិស័យ សំដៅ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ឲ្យ​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ ទំនើប បរិស្ថាន​ល្អ បរិយាកាស​រស់នៅ​ប្រកបដោយ​ផាសុកភាព និង​ជីវចម្រុះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្តេជ្ញាចិត្ត​នេះ​បានធ្វើ​ឡើង ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​នា​រសៀល​ថ្ងៃទី​២២​តុលា​នេះ ក្រោម​អធិបតីភាព​លោក​គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នៅ​សាលាខេត្ត​ព្រះសីហនុ​។

លោក ឡុង ឌី​ម៉​ង់ បាន​មានប្រសាសន៍ថា កន្លងមកនេះ លោក​ធ្លាប់បាន​ប្រលូក​ការងារ នៅក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រមាណ​ជិត​១០​ឆ្នាំ មុនពេល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរាជទូត កម្ពុជា​ប្រចាំ​សាធារណ​កូរ៉េ ហើយ​ពេលនេះ​លោក​មានឱកាស​បានមក​បម្រើ​ការងារ​នៅ​ខេត្ត​ព្រះសីហនុ ដែល​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​ធំ​មួយ ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ធំ​ទាំង​បី ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នីតិកាល​ទី​៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ត្រូវ​បាន​កំណត់​គោលដៅ​ជា «​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​» នៅក្នុង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ឆ្នាំ ២០១៥-២០២៥ សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ដែលមាន​សក្កា​នុព​ល​លើ​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ក្លាយជា​ក្បាលម៉ាស៊ីន​ថ្មី​មួយ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ដ៏​ធំ ដែល​នឹង​អាចជួយ​កម្ពុជា សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់ខ្លួន ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ខាងមុខ​។

បន្ថែម​ពីនេះ លោក​ឡុង ឌី​ម៉​ង់ បាន​ប្តេជ្ញាចិត្ត​ថា នឹង​ធ្វើជា​សេនាធិការ​បម្រើ​ជូន​រដ្ឋបាលខេត្ត និង​ប្រជាជន រក្សា​សាមគ្គីភាព​-​ឯកភាព​ផ្ទៃក្នុង​ប្រកបដោយ​ឆន្ទៈ​តែមួយ ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​យកចិត្តទុកដាក់​ការងារ​យ៉ាង​ហ្មត់ចត់​ជាទីបំផុត។ ប្តេជ្ញា​ពង្រឹង និង​ពង្រីក កិច្ចសហការ​ស្អិតល្មួត​ជាមួយ​កងកម្លាំងប្រដាប់អាវុធ បណ្តា​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត ដើម្បី​បម្រើ​ប្រជាពលរដ្ឋ សំដៅ​កែប្រែ​និង​លើកស្ទួយ​ជីវភាព​រស់នៅ សុខុមាលភាព សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ព្រមទាំង​បង្ក​លក្ខណៈ​សម្បត្តិ​ងាយស្រួល​ដល់​ការ​ប្រកប​អាជីវកម្ម​នានា​។ ប្តេជ្ញា​ផ្សព្វផ្សាយ និង​ការពារ​សមិទ្ធ​ផលរប​ស់​រដ្ឋបាលខេត្ត ដល់​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់​ឲ្យ​បាន​ទូលំទូលាយ​។ ប្តេជ្ញា​ពង្រឹង​ជួយ​កៀងគរ​វិនិយោគិន​បរ​ទេស មក​បណ្តាក់ទុន​លើ​គ្រប់​វិស័យ សំដៅ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ឲ្យ​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ ទំនើប បរិស្ថាន​ល្អ បរិយាកាស​រស់នៅ​ប្រកបដោយ​ផាសុខភាព និង​ជីវចម្រុះ​។ ប្តេជ្ញា​ជួយ​សម្របសម្រួល និង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​បណ្តា​អង្គទូត អង្គការ​-​សមាគម​អន្តរជាតិ​នានា បណ្តា​ទីក្រុង​សម្ព័ន្ធមេត្រីភាព​-​ទីក្រុង​មិត្តភាព​របស់​កម្ពុជា ដើម្បី​កៀងគរ​ជំនួយ​សប្បុរសធម៌​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ សំដៅ​បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​មន្ត្រីរាជកា​រ ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​។

លោក​គួច ចំរើន អភិបាលខេត្ត​ព្រះ​សី​ហនុ ក្នុងឱកាស​នោះ បាន​ថ្លែង​ស្វា​គម​ន៍​និង​អបអរសាទរ​ចំពោះ​លោក​ឡុង ឌី​ម៉​ង់ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់​សេចក្តីទុកចិត្ត​តែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ដើម្បី​បន្ត​និរន្តរភាព​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ គណៈអភិបាលខេត្ត​ក្នុងការ​បម្រើ​ឧ​ត្ត​ម​ប្រ​យោ​ជ​ន៍​ជាតិ​មាតុ ភូមិ និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ជាពិសេស​ការអភិវឌ្ឍ​ន៍​ខេត្ត​ព្រះសីហនុ​ឲ្យ​កាន់តែ​រីកចម្រើន​ដើម្បី​សម្រេច​តាម​ផែនការមេ​របស់​រាជរដ្ឋា​ភិ​បាល​គឺ​ដើម្បី​អភិវឌ្ឍ​ន៍ ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​។

លោក​អភិបាលខេត្ត​ថ្លែង​ទៀត​ថា លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្នុង​តំណែង​ជា​អភិបាលរង​ខេត្ត​ព្រះសីហនុ លោក​ឡុង ឌី​ម៉​ង់ នឹង​បន្ត​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច​និង​យក​បទពិសោធ​ន៍​ល្អៗ ជាពិសេស​ទំនាក់ទំនង​កិច្ចការបរទេស ការទូត និង​កិច្ច​សហ​ប្រតិប​ត្តិ​ការ​អន្តរជាតិ​ស្របតាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ប្រកបដោយ​មនសិការ​វិជ្ជាជីវៈ មានការ​ទទួលខុសត្រូវ​ខ្ពស់ មាន​តម្លាភាព គណនេយ្យ​ភាព ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ និង​បាវចនា​២​គឺ កែទម្រង់​ខាងក្នុង និង​បង្កើត​មិត្ត​ខាងក្រៅ ដោយ​ស្មារតី​ឯករាជ្យ​។

លោក​គួច ចំរើន ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ស្ថានភាព​នៃ​ការគ្រប់គ្រង​ការ រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ​មាន​លក្ខណៈ​ធូរស្រាល​និង​ទទួល​បាន​លទ្ធផល​ល្អ ប្រសើរ​ហើយ​នោះ យើង​ក៏បាន​ត្រៀមលក្ខណៈ​សម្បត្តិ​បើក​ខេត្ត​ព្រះសីហនុ​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិ ភាព និង​បៃតង ដើម្បី​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​នៅ​ចុងឆ្នាំ​២០២១ ក៏ដូចជា​ការចូលរួម​ទទួលភ្ញៀវ ជាតិ និង​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​វេទិកា​ទេសចរណ៍​អាស៊ាន​នា​ដើមឆ្នាំ​២០២២ និង​ជាពិសេស​ការ ធានា​នូវ​និរន្តរភាព​នៃ​សកម្មភាព​សេដ្ឋកិច្ចសង្គម​នៅក្នុង​ខេត្ត​ព្រះសីហនុ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម