សម្តេចតេជោ ៖ ចាប់​ពី​ពេល​នេះ​តទៅ​ ទោះ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ ក៏​មិន​មាន​បិទ​សាលា បិទ​ផ្សារ បិទ​រោងចក្រ និង​កន្លែង​ផ្សេងៗ​ទៀត​ទេ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេចតេជោ ៖ ចាប់​ពី​ពេល​នេះ​តទៅ​ ទោះ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ ក៏​មិន​មាន​បិទ​សាលា បិទ​ផ្សារ បិទ​រោងចក្រ និង​កន្លែង​ផ្សេងៗ​ទៀត​ទេ

បានផុស

នៅ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​នៅ​ទី​២២ ខែតុលា​នេះ​ថា​ចាប់ពីពេលនេះ​តទៅ​នឹង​មិនមាន​ការបិទ​សាលារៀន ផ្សារ រោងចក្រ និង កន្លែង​ផ្សេងទៀត​នោះទេ​ទោះបី​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ កើតឡើង​ក៏ដោយ ,​ហើយ​បើ​រក​ឃើញ​មានការ​ឆ្លង​ក្នុង​រូបភាព​តិចតួច​ត្រឹម ៣ ឬ​៤​នាក់​ គឺ​យក​តែ​អ្នក​ទាំងនោះ​ទៅ​ព្យាបាល បាន​ហើយ មិន​ចាំ​បាច់​បិទ​សាលារៀន បិទ​ផ្សារ ឬ បិទ​រោងចក្រ​ទៀត​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី។ សម្តេច​បាន​មានប្រសាសន៍ថា​ កន្លងមក​រកឃើញ​កម្មករ​រោងចក្រ ៣​ឬ​៤​នាក់ ស្រាប់តែ​បិទ​រោងចក្រ​ទាំងមូល​ឬក៏​ត្រឹម​រកឃើញ​អាជីវករ​នៅតាម​បណ្តា​ផ្សារ​ត្រឹម​ចំនួន​តិចតួច​ក៏​ឈាន​ដល់​ការបិទ​ទីតាំង​ផ្សារ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការងារ​ប្រកប​របរ​លក់ដូរ​ផង​ដែរ។​ ដូច្នេះ​ចាប់ពីពេលនេះ​ទៅក្នុង​ករណី​រកឃើញ​វិជ្ជមាន​ទ្រង់ទ្រាយ​តូច​គឺ​ត្រឹម​យក​អ្នក​វិជ្ជមាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទៅជា​ការ​ស្រេច កុំ​បិទ​រោងចក្រ សាលារៀន ឬ​ទីផ្សារ ឬ​ក្រុមហ៊ុន​ជាដើម​។

​សម្តេច​មានប្រសាសន៍ថា «​ឥឡូវ​យើង​មិន​ធ្វើ​អញ្ចឹង​ទៀត​ទេ​យើង​យក​អ្នក​ដែលមាន​វិជ្ជមាន​ទៅ​សម្រាក​ពេទ្យ​ទៅរួច​ហើយ​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួច​នាំគ្នា​លក់​វិញ​ទៅ ។ សាលារៀន​ក៏​ដូចគ្នា​កូនសិស្ស​ណា​ឆ្លង​យើង​យកទៅ​ព្យាបាល​ទៅ​អ្នក​ដែល​មិន​ឆ្លង​គឺ​យើង​បន្ត​រៀន​,​ព្រោះ​វ៉ាក់សាំង​បាន​ចាក់​គ្រប់​ហើយ​»​។

សម្តេច​បន្តថា​ ការ​ធ្វើ​តេស្ត​ក៏​ដូចគ្នា​ដែរ​ពីមុន​យើង​បង្ខំ​ឲ្យ​ប្រជាជន​ធ្វើតេស្ត​ព្រោះ​អី​ពេលនោះ​គឺ​យើង​មិនមាន​វ៉ាក់សាំង​ទេ ។ យើង​ត្រូវ​រុករក ១៤ ថ្ងៃ​ទៅខាង​ក្រោយ​នៅពេលដែល ឃើញ​អ្នកនោះ​វិជ្ជមាន​គឺ​បក​ក្រោយ ១៤ ថ្ងៃ ហើយ​ស្រាវជ្រាវរ​កវា​ត្រូវ​បែកខ្នែង​ទៅណា​ខ្លះ យើង​ត្រូវ​ស្រាវជ្រាវ​ទាំងអស់​តែ​ឥឡូវនេះ​យើង​មិនបាច់​ធ្វើបែបនេះ​ទេ ពីមុន​កើត​ក្នុង ភូមិ​បីនាក់​យើង​ធ្វើ​ច​ត្តា​ឡី​ស័ក​មួយ​ភូមិ​តែម្ដង ។ ឥឡូវ​យើង​ប្រគល់​ភារកិច្ច​ទៅ​ឲ្យ​បុគ្គល​ក្រុមគ្រួសារ​មនុស្ស​ម្នាក់ៗ​ចេះ​ទទួលខុសត្រូវ​ខ្លួនឯង​បើ​ឃើញថា​មាន​បញ្ហា​មិន​ស្រួល​គឺ​មក រក​ធ្វើតេស្ត​ដោយ​យើង​មិន​ម្ចាស់ការ​ទៅធ្វើ​ឱ្យ​ទៀត​ទេ​,​បិទ​ភូមិ​ធ្វើតេស្ត​ឬ​បិទ​រោងចក្រ​ធ្វើតេស្ត​។​អ្នកណា​មានការ​សង្ស័យ​គេ​អាច​មកសុំ​ការ​ធ្វើ​តេស្ត​ហើយ​ការធ្វើការ​តេស្ត​ទៀតសោត​គឺ​ឱ្យ​គាត់​មក​ធ្វើតេស្ត​បើ​ឃើញថា​មាន​វិជ្ជមាន​ប៉ុន្តែ​អា​ការៈធម្មតា​ជូន​ថ្នាំ​គាត់​ឲ្យ​ទៅ​សម្រាប់​ព្យាបាល​នៅផ្ទះ​,​ប៉ុន្តែ​បើ​មាន​អាកា​រៈ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជូន​គាត់​ទៅ​មន្ទីរពេទ្យ​។​

សម្ដេច​តេ​ជោ​បាន​បន្ដ​ថា ​នា​ពេល​បច្ចុប្បន្ន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​ការ​ថយចុះ​ប៉ុន្ដែ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​បន្ដ​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​បន្ថែមទៀត ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​ ចាប់​ពីពេលនេះ​ទៅ​នៅពេល​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មិនមាន​ការបិទ​សាលារៀន ផ្សារ រោងចក្រ នឹង​កន្លែង​ផ្សេងៗ​ទៀត​ទេ​ទោះបី​មានការ​ឆ្លង​ក្នុង​សាលារៀន ផ្សារ រោងចក្រ និង​កន្លែង​ផ្សេងៗ​ក៏ដោយ​៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services