Connect with us

ព័ត៌មានជាតិ

ជំនន់​ទឹកភ្លៀង​កំពុង​វាយលុក​ស្រុក​បាទី ខេត្តតាកែវ​

បានផុស

នៅ

តាកែវ ៖ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២២ ខែតុលា​ឆ្នាំ ២០២១ ជំនន់​ទឹកភ្លៀង កំពុង​វាយលុក​នៅក្នុង​មូលដ្ឋាន​ស្រុក​បាទី ខេត្តតាកែវ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​លំនៅឋាន និង​លិច​ផលដំណាំ​ផ្សេងៗ ក៏ដូចជា ស្រែ​ស្រូវ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនធំ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភួ​ន ឈី​ម អភិបាល នៃ​គណៈ​អភិបាលស្រុក​បាទី ប្រាប់​ឲ្យ​ដឹង​នា​វេលា​ល្ងាច​ថ្ងៃទី​២២ ខែតុលា ឆ្នាំ ២០២១ ថា ជំនន់​ទឹកភ្លៀង​កំពុង​ធ្វើ​ឲ្យ​លិច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ចាប់ពី​ចំណុច​ផ្សារ សំរោង​យ៉ោ​ងរ​ហូត​ទៅដល់​ស្ពាន​ទឹកកក ខាងជើង​មន្ទីរពេទ្យបង្អែកបាទី នៃ​ស្រុក​បាទី ខេត្តតាកែវ ។​

លោក​អភិបាលស្រុក​បាទី ប្រាប់​បន្តថា ការ​លិច​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចាប់ពី​ចំណុច​ផ្សារ សំរោង​យ៉ោ​ងរ​ហូត​ទៅដល់​ស្ពាន​ទឹកកក ខាងជើង​មន្ទីរពេទ្យបង្អែក បាទី គឺ​លិច​ម៉ាស៊ីន​ម៉ូតូ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​លំនៅឋាន និង​លិច​ផលដំណាំ​ផ្សេងៗ ក៏ដូចជា ស្រែ​ស្រូវ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនធំ​ផងដែរ។ ចំណែក​ទីតាំង​ដែល​ជំនន់​ទឹកភ្លៀង​លិច​នោះ រួមមាន ឃុំ​ត្រពាំង សាប និង​ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ។​

លោក ភួ​ន ឈី​ម អភិបាល នៃ​គណៈ​អភិបាលស្រុក​បាទី ប្រាប់​ឲ្យ​ដឹង​ទៀតថា ជាមួយគ្នា​និង​ការ​ជន់​លិច​នៃ​ជំនន់​ទឹកភ្លៀង​នេះ​អាជ្ញាធរ​ស្រុក​បាទី​តែង​សហការ​ជាមួយ​បណ្តា ភូមិ ឃុំ និង​ជំនាញ​ពាក់ព័ន្ធ​នៅតែ​បន្ត​យកចិត្ត​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ ដើម្បី​តាមដាន​នូវ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ៕

ដោយ ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម