Connect with us

ព័ត៌មានជាតិ

ឃើញស្ត្រីជនជាតិបរទេសឈរ ចុចទូរស័ព្ទម្នាក់ឯង ស្ទុះទៅឆក់ទូរស័ព្ទបានសម្រេចតែត្រូវសមត្ថកិច្ចដេញចាប់បាន

បានផុស

នៅ

នៅថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង៦និង៥៥នាទីល្ងាចកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ បានធ្វើ ការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)នៅចំណុចមុខផ្ទះលេខ១៧២Z មហាវិថី ព្រះនរោត្តម ក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សោម ប៊ុនណារ៉ូ ភេទប្រុសអាយុ២៦ឆ្នាំ ជាតិខ្មែរ​មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះជាជនជាតិអង់គ្លេសឈ្មោះ Sabina ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល តាមបណ្ដោយ មហាវិថីព្រះនរោត្តម ក្រុម៣៧ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរជាអ្នកបកប្រែភាសា កាន់លិខិតឆ្លងដែន លេខ ៥១៩២៥០០០។

វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទ១គ្រឿងម៉ាកអាយហ្វូន7 ពណ៌ខ្មៅស៊ីមលេខ០៦៩៨១២៣៧៥។លោកផន អូន អធិការរងនគរបាលខណ្ឌចំការមនបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះសោម ប៊ុនណារ៉ូ ​បានជិះម៉ូតូឌុបចេញពីផ្ទះមកឈប់នៅផ្លូវច្រកតូចមួយក្បែរផ្ទះជនរងគ្រោះ ហើយក៏ឃើញជនរងគ្រោះស្ត្រីជនជាតិ អង់គ្លេសកំពុង ឈរចុចទូរស័ព្ទតែម្នាក់ឯងនៅមុខផ្ទះរបស់ខ្លួនក៏ស្ទុះទៅឆក់យកទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេច ហើយភ្លាមនោះជនរងគ្រោះបានស្រែកឆោទ្បោផ្អើលសមត្ថកិច្ចដែលកំពុងជិះល្បាតដេញតាមចាប់ជនសង្ស័យរហូតដល់មុខវត្តថាន់ទើបឃាត់ខ្លួនជនសង្ស័យបានតែម្ដង ព្រមទាំងដកហួតបានទូរ័ព្ទរបស់ជនរងគ្រោះមកវិញផងដែរ។បច្ចុប្បន្នជនសង្ស័យឈ្មោះ សោម ប៊ុនណារ៉ូ ត្រូវបានបញ្ចូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការ បន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម