សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃទី​២៥​ខែតុលា ២០២១
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃទី​២៥​ខែតុលា ២០២១

បានផុស

នៅ

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​ដោយផ្ទាល់​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃ​ចន្ទ​ទី​២៥ ​ខែតុលា​ ឆ្នាំ​២០២១ សប្ដាហ៍​ក្រោយនេះ​ដើម្បី​ឆ្លង​សេចក្ដីព្រាងច្បាប់​ស្តី​ពី «​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​» កំណត់​ថ្នាក់ដឹកនាំ​ជាតិ​កំពូលៗ​មាន «​សញ្ជាតិ​ខ្មែរ​តែមួយ​» និង​កាបោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត លើ​សមាជិក​រាជរដ្ឋាភិបាល​ដែល​ត្រូវ​ជ្រើសរើស​បំពេញបន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​កិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​២២​ខែតុលា​២០២១ ដែល​បាន​ពិភាក្សា​អនុម័ត​លើ​របៀបវារៈ​ចំនួន​៣​រួមមាន ៖

១-​សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២​។​២-​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​។​៣-​បញ្ហា​ផ្សេងៗ​។

យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា​នេះ​បាន​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី ៦ នីតិកាល​ទី ៦ ដោយ​ពិភាក្សា​ទៅលើ​របៀបវារៈ​សំខាន់ៗ​ចំនួន ៤ ក្នុង​នោះ​ក៏​មាន​ការពិភាក្សា​និង​អនុម័ត​ទៅលើ​សេចក្ដីព្រាងច្បាប់​ស្តី​ពី «​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​»​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ ចំពោះ​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី​និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ។

សេចក្ដីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​បាន​ទៅ​ដល់ដៃ​រដ្ឋសភា​កាលពី​ថ្ងៃទី​១៤ ខែតុលា បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​បានអនុម័ត​កាលពី​ថ្ងៃទី​៨ ខែ តុលា​។

ក្រៅពី​របៀបវារៈ​ខាងលើ​រដ្ឋសភា​ក៏​នឹង​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត​លើ​ការតែងតាំង​លោក ប៉ា សុជាតិ​វង្ស អតីត​អភិបាល​រាជធានី​ភ្នំពេញ​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម ពិសេស​,​ពិភាក្សា​និង​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម​ទៅលើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង អង្គការសហប្រជាជាតិ ទាក់ទង​ទៅ​នឹង​ការ​កាត់សេចក្ដី​នៅក្រោម​ច្បាប់​កម្ពុជា​នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​នៅក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ស្ដីពី​ការរៀបចំ​ក្នុង​ពេល​អន្តរកាល និង ការ​បញ្ចប់ ការងារ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​និង​សេចក្តីព្រាងច្បាប់​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​ផងដែរ​៕

ដោយ ​៖ ​ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services