Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងស៊ើបអង្កេត បន្តរកមុខសញ្ញាមេខ្លោង ជួញគ្រឿងញៀន ២៣០គីឡូក្រាម នៅកោះកុង

បានផុស

នៅ

កម្លាំងនគរបាល និងតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង កំពុងបើកការស៊ើបអង្កេតលម្អិតបន្ថែម ដើម្បីរកឬ គល់ មុខសញ្ញាមេខ្លោងជួញគ្រឿងញៀនទម្ងន់ ២៣០គីឡូក្រាម ដែលបង្ក្រាបបាននៅស្រុកស្រែអំបិល។

ជនសង្ស័យចំនួន ៦នាក់ និងគ្រឿងញៀនទម្ងន់ជាង ២៣០គីឡូក្រាម ត្រូវបានបង្រ្កាបបាននៅលើទូកកាណូតខ្នាតធំរបស់ជនជាតិថៃ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅចំណុចមាត់ពាមស្រែអំបិល ភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។

តាមការឲ្យដឹងរបស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នៅល្ងាចថ្ងៃទី២២ ខែតុលាឆ្នាំ២០២១ថា គ្រឿងញៀនដែលរឹបអូសបង្រ្កាបបាន មានចំនួន ៩កញ្ចប់ធំ ដោយជនសង្ស័យបានសួរចម្លើយធ្វើកំណត់ ហេតុរួចរាល់ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការបន្ត។

លោក គង់ មនោ អះអាងថា ករណីមិនទាន់ចប់នោះទេ ពោលគឺកម្លាំងសមត្ថកិច្ចជំនាញរបស់លោក តាមការណែនាំរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត ក៏កំពុងបើកការស៊ើបអង្កេតលម្អិត ស្វែងរកមុខសញ្ញាមេខ្លោង ថាតើប្រភពមកពីណាឲ្យច្បាស់លាស់។ វត្ថុតាងដឹកជញ្ជូនរថយន្ត យកមករក្សាទុកនៅស្នងការដ្ឋានខេត្ត តាំងតែពីល្ងាចថ្ងៃទី២២ ខែតុលាម្ល៉េះ រង់ចាំគណៈកម្មការប្រយុទ្ធប្រឆាំងគឿងញៀន ចុះពិនិត្យវិភាគបទពិសោធន៍។

សម្រាប់មូលដ្ឋានខេត្តកោះកុង នេះជាប្រតិបត្តិការបង្រ្កាបគ្រឿងញៀន លក្ខណៈទ្រង់ទ្រាយធំលើកទី ២ហើយ ដែលមិនធ្លាប់កើតមាន នៅក្នុងខេត្តភាគនិរតី នៃប្រទេសកម្ពុជាដែលតំបន់សមុទ្រ និងព្រៃភ្នំដែលវែងអន្លាយ៕

អត្តបទ៖ សិរី វឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម