Connect with us

ព័ត៌មានជាតិ

លោក ម៉ៅ ធនិន ជួប​សួរ​សុខទុក្ខ​ និង​ផ្ដល់​អំណោយ​មនុស្ស​ធម៌ ​ជូន​ដល់គ្រួសារ​រង​គ្រោះ​ ដោយសារ​ខ្យល់​កន្ត្រាក់​

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាល​ នៃ​គណៈអភិបាលខេត្ត​កំពត​ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បាន​អញ្ជើ​ញ​ សំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​ផ្ដល់​អំណោយ​មនុស្ស​ធម៌​ ជូន​ដល់គ្រួសារ​រង​គ្រោះ​ ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​ ៧៤​ខ្នង​ផ្ទះ​ នៅស្រុក​បន្ទាយ​មាស​។

ពិធី​នេះ​​ប្រព្រឹត្ត​ទៅ ​ក្នុង​បរិវេណ​វត្ត​ពោធិ៍ធំ​ភ្នំ​ល្ងៀង​ ដោយ​មាន​ការ​ចូល​រួម​ពី​ លោកអភិបាល​រង​ខេត្ត​ លោក​-លោក​ស្រី​ សមាជិក​-សមាជិកា​ គណៈ​កម្មាធិការ​សារខា​ មន្ត្រី​សាលា​ស្រុក​ អជ្ញាធរ​ភូមិ​ ឃុំ​ ទីប្រឹក្សា​យុវជន​ យុវជន​កាកបាទក្រហម​កម្ពុជា​ អ្នក​ស្ម័គ្រចិត្ត​ ក្រុម​ប្រតិបត្តិ​សារខា​ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​។

អំណោយ​ផ្ដល់​ជូន​រួម​មាន​៖ អង្ករ ​២៥​គីឡូក្រាម​,​ មី​ចំនួន ១​កេស​, ត្រី​ខ​កំប៉ុង​ចំនួន​ ១យួរ​,​ ទឹក​ត្រី​ ១​យួរ​,​ ម៉ាស់​ក្រណាត់​ចំនួន ​១០​ម៉ាស់​, ថវិកា​ចំនួន ​២០​ម៉ឺន​រៀល​ និង​តង់​ចំនួន ​១​ សម្រាប់​អ្នក​ប៉ះ​ពាល់លំនៅឋានធ្ងន់ធ្ងរ​, ថវិកា​ចំនួន ១០​​ម៉ឺន​រៀល​, និង​ថវិកា​ចំនួន​ ៥ម៉ឺនរៀល​ សម្រាប់អ្នករងផលប៉ះ​ពាល់​បន្តិចបន្តួច៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម