កូនឈើចម្រុះច្រើនប្រភេទជាង៥០០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាដាំតាមដងស្ទឹងសៀមរាប
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កូនឈើចម្រុះច្រើនប្រភេទជាង៥០០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាដាំតាមដងស្ទឹងសៀមរាប

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​២៣​ ខែតុលា​ ឆ្នាំ​២០២១​នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយសមាគមទេសចរណ៍កម្ពុជា (Cata) រួមគ្នាដាំកូនឈើចម្រុះច្រើនប្រភេទប្រមាណជា៥០០ដើមនៅតាមដងស្ទឹងសៀមរាប ស្ថិតក្នុង​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប ក្នុង​គោលបំណង​ដើម្បី​យើងទាំងអស់គ្នា រួមគ្នា​ថែរក្សា​ទេសចរណ៍វប្បធម៌ និង ផ្សព្វផ្សាយ​ទិសដៅ​ទេសចរណ៍​បៃតង ក្រោម​ប្រធានបទ​៖ វប្បធម៌​និង​បរិស្ថាន​បៃតង គឺជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​អស្ចារ្យ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា មានប្រសាសន៍ថា ខេត្តសៀមរាប​ជា​ខេត្ត​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ និង ធម្មជាតិ ដោយសារតែ​ខេត្តសៀមរាប​នេះ ​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទបុរាណ​ ដែលជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​យើង​បាន​បន្សល់ទុក​មកដល់​បច្ចុប្បន្ន ជា​គោលដៅ​ទេសចរណ៍​ធំ​បំផុត​របស់​កម្ពុជា ដែល​មាន​ភ្ញៀវទេសចរ​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ មុន​ព្រឹត្តិការណ៍​នៃ​ការឆ្លង​រាតត្បាត​ជា​សកល​ជំងឺ​កូ​វីដ​-១៩ នា​ចុងឆ្នាំ​២០១៩ ដូច្នេះ​ការរៀបចំ​ព្រឹត្តិការណ៍​ដាំ​ដើមឈើ​នៅតាម​ដងស្ទឹង​សៀមរាប​នាពេលនេះ ពិត​ជាមាន​សារៈប្រយោជន៍​សំខាន់​ខ្លាំងណាស់ និង ជាការ​រួមចំណែក​ក្នុងការ​លើកកម្ពស់ និង​ថែរក្សា​បរិស្ថាន​ធម្មជាតិ ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ស្របតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​សម្ដេច​បានចាត់ទុក វិស័យ​ទេសចរណ៍​កម្ពុជា វិស័យ​អាទិភាព​មួយ ដើរតួ​ជា “​មាស​បៃតង​” សម្រាប់​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​ការការពារ​បរិស្ថាន​។

​លោកស្រី ឆាយ ស៊ីវ​លីន មានប្រសាសន៍​ទៀតថា ប្រការ​សំខាន់​ទៀត​នោះ គឺ​ការដាំ​ដើមឈើ​នេះ បាន​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញថា នៅក្នុង​វិស័យ​ទេសចរណ៍ មិន​ត្រឹមតែ​ផ្តោតទៅលើ​សម្បត្តិ​វប្បធម៌​ប្រាង្គ​ប្រាសាទ​សិលា​តែមួយ​មុខ​នោះ​ទេ តែ​ក៏​ត្រូវមាន​ការចូលរួម​ចំណែក​ពី​សម្បត្តិ​ធម្មជាតិ​ស្រស់បំព្រង​ជាមួយគ្នា​ផងដែរ ព្រោះថា​ដើមឈើ​ក្រៅពី​មាន​តួនាទី​យ៉ាងសំខាន់​សម្រាប់​ភាវៈរស វា​ក៏​ដើរតួ​យ៉ាងសកម្ម​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​វិស័យ​ទេសចរណ៍ និង​ជួយ​បង្កើន​សម្រស់​បរិស្ថាន​ធម្មជាតិ​បៃតង​របស់​សង្គម និង ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែមាន​សោភ័ណ​ភាពល្អ​ស្រស់បំព្រង​ទៀតផង​ដូច្នេះ​ក្នុងឱកាស​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​ថែរក្សា និង ការពារ​ព្រៃឈើ​នៅ​កម្ពុជា ឲ្យ​បាន​គង់វង្ស​យូរអង្វែង ។

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ​លោក ឡុង កុសល អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​សមាគម​ទេសចរណ៍​កម្ពុជា ដែល​បាន​ចូលរួម​ដាំ​កូនឈើ​នៅតាម​ដងស្ទឹង​សៀមរាប​នាពេលនេះ ដែល​បានបង្ហាញ​ឲ្យ​ឃើញថា ជាការ​ចូលរួម​ការពា​រ​និង​ថែរក្សា​ព្រៃឈើ ពីព្រោះថា​ព្រៃឈើ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ជួយ​កាត់បន្ថយ​ឥទ្ធិពល​ជា​អវិជ្ជមាន​ពី​ការប្រែប្រួល​អាកាសធាតុ និង​ទប់ស្កាត់​ទឹកជំនន់ ខ្យល់ព្យុះ ការហូរ​ច្រោះ​ដី គ្រោះរាំងស្ងួត និង​ជួយ​ស្រួប​យកជាតិ​ពុល​ពី​បរិយាកាស​ជាដើម ពិសេស​បាន​ផ្តល់នូវ​ផល​អនុផល​ព្រៃឈើ​ជាច្រើន ជួយ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​និង​សត្វ​ផងដែរ ។​

​លោក ឡុង កុសល មានប្រសាសន៍​ទៀតថា ក្រៅពី​ការងារ​និង​ភារកិច្ច​ស្នូល អាជ្ញាធរ​ជាតិ​អប្សរា បាន​បណ្តុះ​កូនឈើ​គ្រប់​ប្រភេទ សម្រាប់​សាធារណៈជន​គ្រប់​មជ្ឈដ្ឋាន​យកទៅ​ដាំ​តាម​អង្គភាព​មន្ទីរ វត្ត​អារាម​នានា​ដោយ​ឥតគិតថ្លៃ ដូច្នេះ​ក្នុងឱកាស​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​ចូលរួម​ក្នុងការ​ថែរក្សា​ការពារ​ព្រៃឈើ និង ការដាំ​កូនឈើ​ឡើងវិញ ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​បរិស្ថាន កាន់តែ​ល្អប្រសើរ​ឡើង និង​សូម​លើកទឹកចិត្ត​ដល់​គ្រប់ផ្នែក​គ្រប់​វិស័យ ចូលរួម​ដាំ​កូនឈើ​បន្តទៀត ក្រោម​ទិស​ស្លោក បរិស្ថាន​ផ្សារភ្ជាប់​ជាមួយ​ទេសចរណ៍ និង បរិស្ថាន​ដើម្បី​យើងទាំងអស់គ្នា​។​

​គួររំលឹកថា គិត​ចាប់ពី​ឆ្នាំ​២០០៤ មក អាជ្ញាធរ​ជាតិ​អប្សរា បាន​ចែកជូន​កូនឈើ​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ និង​ដឹកនាំ​ការដាំ​កូនឈើ​បាន​ប្រមាណ​ជា​២​លាន​ដើម ក្នុងនោះ​មាន​ទាំង​ប្រភេទ​ឈើប្រណិត ប្រភេទ​ឈើទាល ប្រភេទ​ឈើ​ប្រពៃណី មាន​ត្នោត អំពិល ស្តៅ រាំង ជាដើម៕

អត្ថបទ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

កីឡា៣ ម៉ោង មុន

AFF​ Cup៖​ បើក​ឆាក​ កម្ពុជា​ ចាញ់​​ ម៉ាឡេស៊ី​ ១-៣

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services