Connect with us

ព័ត៌មានជាតិ

វេជ្ជបណ្ឌិត ហួយ ស៊ីខេង៖ មានតែចាក់វ៉ាក់សាំងឱ្យបានទូទាំងសកលលោកទេ ទើបអាចជួយការពារអាយុជីវិតមនុស្សពីជំងឺកូវីដ១៩

បានផុស

នៅ

លោកស្រី​វេជ្ជបណ្ឌិត ហួយ ស៊ី​ខេង ប្រធាន​កម្មវិធី​របស់​អង្គការ​មូលនិធិ​ថែទាំ​សុខភាព អ្នកជំងឺ​អេដស៍​កម្ពុជា (AHF) បានឱ្យដឹងថា មានតែការចាក់វ៉ាក់សាំង ឱ្យបានទូទាំងសកលលោកទេ ទើបអាចជួយការពារអាយុជីវិតមនុស្សពីជំងឺកូវីដ១៩បាន តាមរយៈ​ការជួយ​ការពារ​កុំឱ្យ​ឈឺធ្ងន់ធ្ងរ និង​ជួយ​ឱ្យ​ការព្យាបាល​ឆាប់​ជាសះស្បើយ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុងឱកាស​ដឹកនាំ​ការធ្វើ​យុទ្ធនាការ​អំពាវនាវ​ដ​ល់ប​ណ្តា​ប្រទេស អ្នក​មាននៅ​ទូទាំង​ពិភពលោក​( G20 ) បន្ត​ផ្តល់​ជា​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២២​តុលា លោកស្រី​វេជ្ជបណ្ឌិត ហួយ ស៊ី​ខេង បាន​បន្តថា​យុទ្ធនាការ​នេះ​ ដើម្បី​ជាការ​ត្រៀម​ក្នុងការ​ក្នុងការ​តស៊ូ​មតិ​ចុងក្រោយ​មួយ​នៅមុន​កិច្ចប្រជុំ​កំពូល G20 នៅ​ចុងខែ​តុលា​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី និង​ជាការ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អ្នកមាន​នៅលើ​ពិភពលោក ធានា​ឱ្យបាន​នូវ​សិទ្ធិ​ទទួលបាន​វ៉ាក់សាំង​បង្ការ COVID19 ជាស​កល តាមរយៈ​ការផ្ញើ​លិខិត​ទៅកាន់​បណ្ដា​ស្ថានទូត​នៃ​ប្រទេស G20​ផងដែរ​។

លោកស្រី​វេជ្ជបណ្ឌិត ហួយ ស៊ី​ខេង បាន​បន្ថែមថា គិត​ត្រឹម​ពាក់កណ្ដាល​ខែតុលា​នេះ មាន​ជិត​ពាក់កណ្ដាល​នៃ​ប្រជាជន​ពិភពលោក​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ហើយ​ភាគច្រើន​បាន​ប្រើប្រាស់ ឬ​ចាក់​នៅក្នុង​បណ្ដា​ប្រទេស​អ្នកមាន​ហើយ​ជំងឺ COVID-19 នៅតែ​បន្ត​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​ទូទាំង​តំបន់​អាស៊ី​, អាហ្វ្រិក​, អាមេរិក​ឡាទីន និង​នៅ​ជុំវិញ​ពិភពលោក ហើយ​នេះ​ក៏​ដោយសារតែ​កង្វះខាត​វិធានការ នោះ​គឺ​ការខ្វះខាត​វ៉ាក់សាំង​សង្គ្រោះ​ជីវិត​មនុស្ស​។

លោកស្រី​វេជ្ជបណ្ឌិត បាន​បន្ថែមថា ខណៈ​កម្ពុជា​សម្រេចបាន​នូវ​អាត្រា​ចាក់​វ៉ាក់សាំង​ដ៏​ខ្ពស់​ហើយ តែ​បណ្ដា​ប្រទេស​ដទៃ​មួយចំនួនទៀត នៅតែ​បន្ត​ខ្វះខាត​វ៉ាក់សាំង នៅឡើយ​ទេ​ជាក់ស្ដែង​មានតែ ៧​ភាគរយ​នៃ​ប្រជាជន​អាហ្វ្រិក ដែល​បានទទួល​ការចាក់​វ៉ាក់សាំង COVID 19 ហើយ​បណ្ដា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប មានតែ​ប្រជាជន ២.៥ ភាគរយ​ប៉ុណ្ណោះ​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​។

​លោកស្រី​បាន​បញ្ជាក់ថា «​ដូច្នេះ​យុទ្ធនាការ VOW នឹង​ជួយ​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​G20 ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ចាំបាច់ ដើម្បី​ធានា ឱ្យបាន​នូវ​ការចាក់​វ៉ាក់សាំង​ឱ្យ​ពិភពលោក​ទាំងមូល​»​។​

​លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF) បានឱ្យដឹង​ដែរ​ថា មេដឹកនាំ​មកពី​ប្រទេស G20 ត្រូវតែ​ប្តេជ្ញាចិត្ត​ចំពោះ​សកម្មភាព​ពិតប្រាកដ​នៅក្នុង​កិច្ចប្រជុំ​កំពូល​នាពេល​ខាងមុខនេះ ដើម្បី​ធានាថា​គ្រប់​ប្រទេស​មិន​ថា​ទីតាំង​ភូមិសាស្ត្រ ឬ​ស្ថានភាព​សេដ្ឋកិច្ច យ៉ាងណា នោះទេ គឺ​ត្រូវតែមាន​វ៉ាក់សាំង​ដើម្បី​ការពារ​ប្រជាពលរដ្ឋ និង​បញ្ចប់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​ទេ​។ លោក​បាន​បន្តថា​ប្រទេស​អ្នកមាន​ត្រូវតែ​ចាប់ផ្តើម​ដោយ​ធានាថា ក្រុមហ៊ុន​ផលិត វ៉ាក់សាំង ចែករំលែក​ចំណេះដឹង និង​បច្ចេកវិទ្យា​ឧបត្ថម្ភ​ដល់​អ្នក​ជាប់ពន្ធ​ដើម្បី​ជំរុញ​ផលិតកម្ម​វ៉ាក់សាំង ឱ្យបាន​ទូទាំង​ពិភពលោក​។

​​តំណាង​ប្រជាពលរដ្ឋ ក្នុងការ​ចូលរួម​យុទ្ធនាការ​នេះ ក៏បាន​បញ្ជាក់ វ៉ាក់សាំង​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ពួកគាត់ និង​ប្រជាជន​ទូទាំង​សកលលោក ដើម្បី​ជួយ ការពារ​អាយុជីវិត ដូចនេះ​សូមឱ្យ​ប្រទេស​អ្នកមាន​ទាំងអស់ ជួយផ្តល់​ជា​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ ជូន​ប្រទេស​ក្រីក្រ​ឱ្យបាន​ច្រើន ដើម្បី​បាន​វ៉ាក់សាំង​ការពារ និង​សូម​ទុក អាយុជីវិត​មនុស្ស​ជាការ​សំខាន់​ជាជាង​ការ​ស្តុក​វ៉ាក់សាំង​ទុក​ប្រើប្រាស់​តែ​ក្នុងប្រទេស​ខ្លួនឯង​ដោយ​ភាព​អាត្មានិយម ដែល​មិន​គិតដល់​អ្នក​ដ៏​ទៃ​។​

សូមបញ្ជាក់ថា សកម្មភាព​តស៊ូ​មតិ​របស់​អង្គការ AHF ប្រចាំ​កម្ពុជា ជា​ព្រឹត្តិការណ៍​មួយផ្នែក​តូច​របស់ VOW ដែល​វា​ផ្តោត​សំខាន់​លើ​ប្រទេស ជាច្រើន ក្នុង​រយៈពេល​ប៉ុន្មាន ខែ​ចុង ក្រោយនេះ នៅមុន​កិច្ចប្រជុំ​កំពូល G20 ក៏ដូចជា​ប្តេជ្ញា​ធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែលជា​មធ្យោបាយ​ចម្បង​ក្នុងការ​ដោះស្រាយ​ជំងឺ​រាតត្បាត និង​ការធ្វើ សេចក្តីព្រាង​អនុសញ្ញា​សុខភាព​សាធារណៈ​សកល​ថ្មី​មួយ សំដៅ​បម្រើ​ប្រព័ន្ធ​អភិបាលកិច្ច​សុខភាព​ទូទាំង​ពិភពលោក ឱ្យមាន​សមត្ថភាព​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស ចំពោះ​ការ​ផ្ទុះឡើង​នា ពេលអនាគត​ផងដែរ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម