Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ណែនាំដល់មន្ត្រីឲ្យប្រឹងប្រែងលើការងារជំនាញ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ជនងាយរងគ្រោះដោយគ្រឿងញៀន

បានផុស

នៅ

លោក​រដ្ឋមន្ត្រី វង សូត បាន​ណែនាំ​និង​ផ្ដាំផ្ញើ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​របស់​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​ និង​យុវ​នីតិ​សម្បទា ​ត្រូវតែ​បន្ត​ប្រឹងប្រែង​លើ​ការងារ​ជំនាញ​វិជ្ជាជីវៈ ​ក្នុងការ​បម្រើ​សេវា​ជូន​ជន​ងាយ​រងគ្រោះ​ដោយ​គ្រឿងញៀន ​ដើម្បី​ឲ្យ​ពួកគាត់​ទទួល​នូវ​អត្ថប្រយោជន៍​ពិតប្រាកដ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​លើកឡើង​របស់លោក​ ធូ ស៊ុន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​រដ្ឋមន្ត្រី វង សូត​ក្នុងពេល​ចូលរួម​កម្មវិធី​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ជនរងគ្រោះ​ប្រើប្រាស់​គ្រឿងញៀន ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ពហុបច្ចេកទេស ខេត្ត​ព្រះសីហនុ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ថ្ងៃ​សុក្រ ត្រូវ​នឹង​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ ម្សិល​មិញ​នេះ​។​

​តំណាង​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា ​បាន​ថ្លែង​នូវ​ការ​ពាំនាំ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្តេច​ទាំងពីរ​តែងតែមាន​មនោសញ្ចេតនា​ស្រលាញ់​រាប់អាន និង​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ដល់​សុខទុក្ខ​របស់​មន្ត្រីរាជកា​រ​និង​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ជាធំ​។ លោក​ធូ ស៊ុន បាន​ថ្លែងបន្តថា រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង ជាពិសេស សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​គិតគូរ​ខ្ពស់បំផុត ចំពោះ​សុខភាព និង​ជីវភាព​របស់​ពលរដ្ឋ​ទូទៅ ពិសេស​ជន​ង​សយ​រងគ្រោះ​តែម្ដង​។

​ជាការ​ពិតណាស​ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ដឹកនាំ​ប្រទេស​មាន​សុខសន្តិភាព និង​បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន ក្នុងន័យ​ពង្រឹង និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ ភូមិ ឃុំ មាន​សុវត្ថិភាព ក៏ដូចជា គោលនយោបាយ​គាំពារ​សង្គម​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ឲ្យ​កាន់តែ​ប្រសើរឡើង ជាពិសេស ការដាក់​ឲ្យ​អនុវត្ត​នូវ​ការផ្តល់​សាច់ប្រាក់​ជូន​ដល់​ប្រជាព​ល​រដ្ឋ ក្រ​១ និង ក្រ​២ និង​ជនរងគ្រោះ​ស្នាក់នៅ​មណ្ឌល​ព្យាបាល និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​។

​ជាក់ស្ដែង​អំឡុង​ពេលដែល​មេរោគ​កូ​វីដ​១៩ បាន​នឹង​កំពុង​រា​ត្បា​ត​នៅ​ប្រទេស​កម្ពុជា​ដោយមាន​អ្នក​ឆ្លង​ជាង​មួយ​សែន​នាក់​និង​ស្លាប់​ជាង​២០០០​នាក់​ទៅហើយ​គិត​ត្រឹម​ថ្ងៃនេះ។ ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ ត្រូវតែ​បន្ត​ចុះ​តាមដាន​ដល់​មូលដ្ឋាន​ផ្ទាល់​ជួយសង្គ្រោះ​បន្ទាន់​ចំពោះ​ពលរដ្ឋ​ដែល​ទីទាល់ក្រ ជន​ងាយ​រងគ្រោះ​ដោយ​គ្រឿងញៀន​ដើម្បី​ផ្ដល់ជំនួយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក៏​ដូច​ជំនួយ​សប្បុរស​ធម៌​ជូន​ដល់​ពួកគាត់​ភ្លាមៗ​តែម្ដង​ពីព្រោះ​រាជរដ្ឋាភិបាល​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយឡើយ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម