ព័ត៌មានជាតិ
លោក ញឹក ប៊ុនឆៃ៖ បើពុំមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសទេ មិនអាចមានអ្វីៗដូចសព្វថ្ងៃនេះឡើយ
តានរយៈសារលិខិតចូលរួមអបអរសាទរទិវារំលឹកខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១-២០២១ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអះអាងថា បើពុំមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសទេ មិនអាចមានអ្វីៗដូចសព្វថ្ងៃនេះឡើយ ដូច្នេះដើម្បីប្រយោជន៍ជាតិខ្មែរគ្រប់រូប ទាំងយុវជនជំនាន់ក្រោយ គប្បីត្រូវយកចិត្តទុកដាក់ថែរក្សាការពារ សមិទ្ធផលដ៏ថ្លៃថ្លានេះ ឲ្យស្ថិតស្ថេរគង់វង្ស។
បើតាមលោក ញឹក ប៊ុនឆៃ លោកមានមោទនភាពក្រៃលែង ដែលមានឱកាសបានដង្ហែអង្គសម្តេចឪ សម្តេចតា ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋខ្មែរយើង ដោយមានការចូលរួមពីសំណាក់បងប្អូនជនរួមជាតិ ក្នុងនោះរួមមាននិស្សិត បញ្ញវន្ត អតីតមន្ត្រីរាជការស៊ីវិល យោធា កសិករ រួបរួមគ្នាបង្កើតបានជាចលនារាជានិយម ដែលមានភក្ដីភាពចំពោះអង្គសម្តេចឪ សម្តេចតា ដែលចេះតែរីកចម្រើនធំធាត់ឥតឈប់ឈរ ហើយចលនាតស៊ូរាជានិយមនេះ នៅទីបំផុត បានធ្វើឲ្យមានការយកចិត្តទុកដាក់ខ្លាំងក្លាពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ បើកទំព័រប្រវត្តិសាស្ត្រថ្មី ជំរុញឲ្យមានការជួបចរចាគ្នារវាងភាគីជម្លោះខ្មែរ។
លោក ញឹក ប៊ុនឆៃ លើកឡើងទៀតថា ជំនួបដោយផ្ទាល់រវាងមេដឹកនាំ នៃភាគីជម្លោះខ្មែរ គឺសម្តេចព្រះ នរោត្តម សីហនុ និងសម្តេច ហ៊ុន សែន នៅឆ្នាំ១៩៨៧ នាប្រទេសបារាំង ក្នុងក្រុងហ្វែរអង់តាដឺន័រ (Fère-en-Tardenois) ជាចំណុចចាប់ផ្ដើមវិជ្ជមាននាំទៅរកជំនួបក្រៅផ្លូវការជាច្រើនលើក ក្រោមការឧបត្ថម្ភគាំទ្រពីប្រទេសជាច្រើន ជាអាទិ៍បារាំង ឥណ្ឌូណេស៊ី ថៃឡង់ ជប៉ុន។ល។ ព្រមទាំងប្រទេសពាក់ព័ន្ធនានា ក្រោមការសម្របសម្រួល និងសង្កេតការណ៍ រហូតដល់មានសន្និសីទអន្តរជាតិនៅប្រទេសបារាំង ដែលបានសម្រេចនូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺជាកិច្ចព្រមព្រៀងបញ្ចប់បញ្ហាខ្មែរ ដោយសន្តិវិធី និងគ្រប់ជ្រុងជ្រោយ រួមមានការគិតគូរពីការបោះឆ្នោតជាសកលដោយសេរី និងយុត្តិធម៌ រៀបចំដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាតិនៅកម្ពុជា អ៊ុនតាក់ (UNTAC) ត្រួតពិនិត្យការដកថយចេញពីកម្ពុជានូវកងទ័ពបរទេស ធានាឯករាជ្យ បូរណភាព អធិបតេយ្យភាពកម្ពុជា ការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វប្បធម៌ អរិយធម៌ ការធានានូវសិទ្ធិសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ។ល។
លោក ញឹក ប៊ុនឆៃ អះអាងទៀតថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាសមិទ្ធផលប្រវត្តិសាស្ត្រ ជាមូលដ្ឋាន កសាងនូវទំនុកចិត្តដល់ភាគីជម្លោះ និងបដិបក្ខខ្មែរយើង អាចផ្សះផ្សារជានា និងរួបរួមជាតិឡើងវិញ នាំមកនូវសន្តិភាព ស្ថិរភាព បើកឱកាសសម្រាប់ការអភិវឌ្ឍស្តា និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សេដ្ឋកិច្ច សង្គម វប្បធម៌ អរិយធម៌ជាដើម។ បើពុំមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា មិនអាចមានអ្វីៗដូចសព្វថ្ងៃនេះឡើយ។ ដូច្នេះដើម្បីឧត្តមប្រយោជន៍ជាតិខ្មែរគ្រប់រូប ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ទាំងអ្នកដែលធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាមជាបន្តបន្ទាប់ ទាំងយុវជនជំនាន់ក្រោយ គប្បីត្រូវយកចិត្តទុកដាក់ថែរក្សាការពារ សមិទ្ធផលដ៏ថ្លៃថ្លានេះ ឲ្យស្ថិតស្ថេរគង់វង្ស ដោយមិនត្រូវឲ្យមហិច្ឆិតា ការលោភលន់ ផលប្រយោជន៍ផ្ទាល់ខ្លួន បក្សពួកខ្លួន អូសទាញឲ្យធ្លាក់ចូលក្នុងគន្លងប្រវត្តិសាស្ត្រអាប់អួ នៃជម្លោះរហូតដល់បែកបាក់សាមគ្គីជាតិ នាំនូវភ័យន្តរាយ រហូតដល់ជម្លោះប្រដាប់អាវុធ និងភ្លើងសង្គ្រាម ជាដាច់ខាត។
លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា រយៈពេល៣០ឆ្នាំកន្លងទៅ កម្ពុជាកសាងបានច្បាប់ជាច្រើន ដើម្បីជាមូលដ្ឋានធានាយុត្តិធម៌សង្គម ដែលជាកត្តាចម្បងដ៏សំខាន់ នៃការបញ្ចៀសឈ្នួនកំហឹង និងនាំទៅរកអំពើប្រទូស្តរាយ។ បើយើងនាំគ្នា គោរព និងអនុវត្តតាមច្បាប់ ដោយប្រកាន់ខ្ជាប់ជានីតិរដ្ឋនោះបញ្ហាទំនាស់ផ្ទៃក្នុងនឹងត្រូវកាត់បន្ថយ នាំឲ្យមានសុខដុមរមណីយសង្គម ធានាស្ថិរភាព សុវត្ថិភាព៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម២២ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ