សុខ រ៉ាស៊ី ពោល​ពាក្យ​អស់សង្ឃឹម​លើ​ករណី​បណ្តឹង​របស់​ខ្លួន​ ខណៈ​ពឹង​តុលាការ​ក៏​គ្មាន​តម្រុយ​យុត្តិធម៌
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សុខ រ៉ាស៊ី ពោល​ពាក្យ​អស់សង្ឃឹម​លើ​ករណី​បណ្តឹង​របស់​ខ្លួន​ ខណៈ​ពឹង​តុលាការ​ក៏​គ្មាន​តម្រុយ​យុត្តិធម៌

បានផុស

នៅ

ភ្នំពេញ ៖ គេ​សង្កេតឃើញថា​ ករណី​បណ្តឹង​របស់​ពិធី ករ​លោក សុខ រ៉ាស៊ី ទៅលើ​លោក អ៊ិន សុ​ភិន រ​ហូត​មកដល់ពេលនេះ​នៅ​មិនទាន់មាន​ច្រកចេញ​ ឬ​ដំណោះ​ស្រាយ​នៅឡើយ​ទេ​ ខណៈ​ពាក្យបណ្តឹង​របស់លោក​សុខ រ៉ាស៊ី បានដាក់​ចូលទៅ​តុលាការ​រួចរាល់​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែ​ហេតុផល​ស្ងប់ស្ងាត់​នេះ​ទើប​លោក​សុខ រ៉ាស៊ី កន្លងមក​តែង​បាន​ចេញមុខ​ស្នើរ​សុំ​និង​អំពាវ​នាវ​យ៉ាង​ទទូច​ដល់​ប្រព័ន្ធ​តុលាការ​ឲ្យ​ជួយ​ព​ន្លឿ​ន​រឿងក្តី​នេះ​ផង​ដើម្បី​ស្វែងរក​យុត្តិធម៌​ចំពោះ​ជន​រងគ្រោះ​ដូចជា​រូបលោក​ផ្ទាល់​។​ ប៉ុន្តែ​ទោះបី​មានការ​អំពាវនាវ​យ៉ាងណាក្តី​ក៏​ករណី​បណ្តឹង​របស់​គឺ​នៅ​ទ្រាំង​ដដែល​។

លោក សុខ រ៉ាស៊ី នៅ​រសៀល​ថ្ងៃទី​២៣ ​ខែតុលា​ ឆ្នាំ​២០២១​នេះ​ បាន​បង្ហោះ​សារ​ដោយ​ពោល​ពាក្យ​ហាក់​អស់​សង្ឃឹមថា​អ្នក​ជំពាក់​លុយ​យើង​គេ​ដេក​ចា​យសប្បាយ​ហ៊ឺហា​រីឯ​យើង ជំពាក់​លុយ​គេ​តិចតួច ដេក​ភ័យ រកលុយ​សង​គេ​។ ​ពឹង​តុលាការ​ក៏​ជួយ​មិនបាន អោយ​ទៅរក​យុត្តិធម៌​ពី​ណា​វិញ​?

ពិធីករ​ល្បីឈ្មោះ សុខ រ៉ាស៊ី បាន​និយាយ​បន្តថា​ ឬ​អ្នក​អត់លុយ​ត្រូវ​ចាញ់​អ្នកមាន​លុយ​រហូត​?​ បើ​មិន​នាំគ្នា​និយាយ​រឿង​នេះ​ថ្ងៃក្រោយ​នឹង​ធ្លាក់​លើ​គ្រួសារ​អ្នក​វិញ​ម្តង​។​ ទាក់ទង​រឿងនេះ​ដែរ​លោក​សុខ រ៉ាស៊ី ធ្លាប់​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា​មក​ដល់ពេល​រឿងរ៉ាវ​ក្តី ក្តាំ​របស់លោក​គឺ​កំពុង​ស្ថិតនៅ​ដៃ​តុលាការ​ប៉ុន្តែ​មិន ទាន់​ឃើញ​មានការ​កោះហៅ​ទៅ​ដោះស្រាយ​នៅ ឡើយ​ទេរ​វាង​លោក​ជាដើម​បណ្តឹង​និង​លោក អ៊ិន សុ​ភិន ដែល​ជំពាក់​លុយ​ជាង​១​ម៉ឺន​ដុល្លារ​។

ពិធីករ សុខ រ៉ាស៊ី បន្តថា​ “​ខ្ញុំ​សូម​ស្នើ​ដល់​ស្ថាប័ន​តុលា​ការ​មេត្តា​ពិនិត្យ​និង​ជួយ​ព​ន្លឿ​ន​រឿងក្តី​នេះ​ផង​ព្រោះ​ខ្ញុំ​ជា​ជនរងគ្រោះ​តែង​ទទឹង​រង់ចាំ​នូវ​ដំណោះ ស្រាយ​ដើម្បី​ភាពយុត្តិធម៌​ពី​ករណី​ដែល​គេ​បាន​កេងប្រវ័ញ្ច​កម្លាំង​ញើស​ឈាម​ខ្ញុំ​នេះ​”​។ ​លោ​កថា ​ខ្ញុំ​ពិតជា​មិន​សប្បាយចិត្ត​ទេ​ពេល​ឃើញ​បុគ្គល​នោះ​ហាក់​មិន​ខ្វល់​អំពី​រឿងនេះ​ខណៈ​ខ្ញុំ​បច្ចុប្បន្ន​ត្រូវ​លក់​ផ្ទះ លក់​ឡាន​ដើរ​សងបំណុល​គេ​ជំនួយ​នោះ៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services