Connect with us

ព័ត៌មានជាតិ

ប្រជ្រុយត្រង់ចំណុចកំពូល ជំនឿ​បុរាណ​ប្រាប់​​ពី​ជោគវាសនាក្នុងជីវិត

បានផុស

នៅ


ជាការពិតណាស់ដែលមនុស្សយើងគ្រប់ប្រាណ តែងតែ​មានប្រជ្រុយឬភ្នក ហើយ​ដែលស្នាមប្រជ្រុយឬភ្នក ហើយ​តាម​ចាស់​បុរាណ​បញ្ជាក់​ឬសម្គាល់ទៅលើជោគវាសនាអាក្រក់ឬល្អរស់នៅមួយ​ជីវិត។ តាមរយះប្រជ្រុយ ស្ថិត​នៅ​លើចណុចនៃរាងកាយផ្សេងៗគ្នា បុរាណាចារបានកត់ត្រាស្រាយអត្ថន័យអាក្រក់ឬល្អនៅក្នុងជោគវាសនា​តាម​ស្នាមប្រជ្រុយនេះ។

ប្រជ្រុយនេះដែរ មិនត្រឹមកំណត់ឲ្យដឹងអំពីជោគវាសនារបស់មនុស្សម្នាក់ៗនោះទេ ថែមទាំងបានកំណត់ឲ្យដឹងអំពីអត្តចារិក​ និងសតិបញ្ញារបស់បុគ្គលម្នាក់ៗផងដែរ រហូតមានដល់អ្នកខ្លះបានកាត់ចោល ហើយអ្នកខ្លះថែរក្សាទុកដោយសារ​តែមានអត្ថន័យខុសគ្នានិងចំណុចខុសគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដែលរក្សាទុកគឺប្រជ្រុយនោះបានជួយដល់គេឲ្យមានសំណាងល្អហើយអ្នកដែលកាត់ចោល ព្រោះតែជួបតែជោគវាសនាអាក្រក់ជាប្រចាំ ដោយមិនដឹងអំពីមូលហេតុនិងច្បាប់ធម្មជាតិ។

ដើម្បីស្រាយអត្ថន័យពីប្រជ្រុយឬភ្នកនៅត្រង់ចំណុចកំពូលរបស់ស្ត្រីនិងបុរស កម្ពុជាថ្មីបានស្វែងរកក្បួនតម្រាព្រហ្មជាតិមនុស្សដែលបុរាណាចារខ្មែរយើង បានចារទុកមកបកស្រាយដែលមានអត្ថន័យជាបន្តបន្ទាប់ដូចខាងក្រោម÷

ស្រី្តឯណាដែលមានប្រជ្រុយឬភ្នកនៅទួលស្ថានសួគ៍ បើទោះនៅត្រង់ចំណុចឆ្វេងស្តាំក៏ដោយចុះជាសញ្ញាបញ្ជាក់ឲ្យដឹងថាស្ត្រីនោះមានជោគលាភល្អ មានសតិបញ្ញាល្អប្រពៃឆ្លៀវឆ្លាត។ តែមានគូរួមរ័កច្រើនរូប ហើយគូរួមរស់ស្នេហា អាចមិនសូវបាននៅជាមួយគ្នាជាល័កឋាន”ខ្ជាប់ខ្ជួន”លុះកន្លងផុតពាក់កណ្តាលអាយុទៅ ទើបស្ត្រីនោះមានចិត្តនឹងនរឡើងវិញ។

ដោយឡែកមកផ្នែកបុរសឯណេះវិញ បើបុរសនោះមានប្រជ្រុយត្រង់ពងស្វាសបើទោះឆ្វេងឬស្តាំក្តី បុរស​ដែលមានប្រជ្រុយឬភ្នកបែបនេះក្នុងក្បួនតម្រាប្រាប់ថា ជាមនុស្សមានសតិបញ្ញាដ៏ប៉ិនប្រសព្វឆ្លាតចេះច្រើនយកប្រៀបមានមានះអត់ធន់ជាមនុស្សមានជោគវាសនាល្អ នឹងបានទទួលការជួយសង្គ្រោះពីអ្នកធំជានិច្ច​។ ​គូរ​គ្រង​ក៏មានឋានះល្អ បានរស់នៅជាមួយគ្នាប្រកបដោយសេចក្តីសុខចម្រើនផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម