Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រាយការណ៍ ទឹកស្ទឹងព្រែកត្នោតហក់​ឡើង​វិញ​

បានផុស

នៅ

ភ្នំពេញ ៖ ប្រជាពលរដ្ឋមួយផ្នែកដែលរស់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងមានការភ័យព្រួយ ខណៈទឹកស្ទឹងព្រែកត្នោត នៃខណ្ឌដង្កោ កំពុងហក់ឡើងខ្លាំងជាគំហុក។

ពលរដ្ឋលើកឡើងកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ថា រយះពេលចាប់ពីកណ្តាលយប់រហូតមកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោត​ក្នុង​ខណ្ឌដង្កោ ហាក់កំពុងហក់ឡើងយ៉ាងគំហុកដែលធ្វើអោយពួកគាត់មានការភ័យព្រួយខ្លាំងពីការ​លិចលំនៅឋាន ស្រែចំការ ផលដំណាំនានា ក៏ដូចជា ប៉ះពាល់ទៅដល់សត្វពាហនៈដែលសត្វចិញ្ចឹមជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋប្រាប់បន្តថា កាលពីម្សិលមិញ ស្ថានភាពគឺនៅធម្មតា ស្រាប់តែម៉ោងប្រមាណជាង ២-៣ទាបភ្លឺ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ស្ថានភាពទឹកស្ទឹងព្រែកត្នោតបាន​ហក់ឡើងយ៉ាងគំហុក។

ដោយសារបញ្ហានេះ ប្រជាពលរដ្ឋស្នើអាជ្ញាធរសង្កាត់ ខណ្ឌ ឬ ស្ថាប័នពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យ និងត្រៀមកន្លែងទីទួលសុវត្ថិភាពក្នុង​គ្រា​អាសន្ន​។

គិតត្រឹមម៉ោងវេលា ៦ព្រឹក ថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២១ ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ 6,64ម (កើនឡើង 1,18ម ធៀបព្រឹកម្សិលមិញ) ទំនប់រលាំងជ្រៃ កម្ពស់ទឹកខាងមុខទ្វារ 7,76ម (+0,76ម ខ្ពស់ជាង កម្រិតកម្ពស់ទ្វារបិទ/បើកទ្វារ​ដោះទឹកកម្ពស់ 2,00ម×2សន្លឹក 2,70ម×2សន្លឹក និង3,20ម×1សន្លឹក) ។ ទំនប់៧មករា កម្ពស់ទឹកខាងមុខទ្វារ=5,40ម (+0,60ម ហូរលើកម្រិតកម្ពស់ទំនប់បង្ហៀរ) កម្ពស់ទឹកខាងក្រោយទ្វារ=8,20ម (កើនឡើង 1,00ម ធៀបព្រឹកម្សិលមិញ) ធៀបកម្ពស់ទឹកមុខទ្វារ និង ក្រោយទ្វារ ខុសគ្នា 0,20ម (បើកទ្វារដោះទឹកកម្ពស់4,00ម×4សន្លឹក)៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម