Connect with us

ព័ត៌មានជាតិ

សាលាបឋមសិក្សាឫស្សីកែវ រងការជន់លិច​ ត្រឹម​ម៉ោង​​នេះទឹកដក់ពេញទីធ្លាសាលា

បានផុស

នៅ

ភ្នំពេញ ៖ នៅក្នុងបរិវេណសាលាបឋមសិក្សាឫស្សីកែវ ដែលមានទីតាំងស្ថិតនៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តែងតែទឹកលិចជារឿយៗអោយតែមានភ្លៀងធ្លាក់មកម្តងៗ។

លោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាឫស្សីកែវ​រៀបរាប់អោយដឹងថា កាលពីដើមឡើយមិន​ដែលមានទឹកលិចខ្លាំងនោះទេ បើទោះបីភ្លៀងខ្លាំងប៉ុន្មានក៏ដោយ ទើបតែរយះពេលជិតមួយឆ្នាំនេះ ស្រាប់តែមានទឹកលិចរៀងរាល់ពេលមេឃភ្លៀងធ្លាក់មកម្តងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រភពពីលោកគ្រូអ្នក​គ្រូ ការជន់លិចនេះអាចមកពីប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរសាលា ចាក់ដីលុបមុខទឹកហើយមើលទៅ ទើបបណ្តាលអោយទឹកលិចសាលារៀនបែបនេះ។ ការលិចបរិវេណសាលាបឋមសិក្សា ឫស្សីកែវ នេះ មានពេលខ្លះយូរនិងពេលចខ្លះឆាប់ក៏មានដែរ តាមរយះភ្លៀងធ្លាក់តិច ឬក៏ខ្លាំង។ មួយរយះពេលនេះសំណាងហើយដែលមិនទាន់បើកសាលារៀន ប្រសិនបើចូលរៀនវិញ អាចប្រឈមនឹងការផ្អាកមិនអោយសិស្សសិក្សាមួយរយះពេលហើយ។

ដោយសារបញ្ហានេះ លោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្ស និង អាណាព្យាបាលសិស្ស ស្នើ​ដល់ក្រសួងមន្ទីរស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយអំពីបញ្ហាទឹកលិចនៅក្នុងបរិវេណសាលាបឋមសិក្សាឫស្សីកែវ ដែលមានទីតាំងស្ថិតនៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អោយបានល្អប្រសើរ ដែលជាថ្នាល​សម្រាប់បណ្តុះបណ្តាលចំណេះដឹង វិជ្ជាជីវៈ ទៅសិស្សានុសិស្សទូទៅ ៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម