រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ រយៈពេល៣០ថ្ងៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ រយៈពេល៣០ថ្ងៃ

បានផុស

នៅ

ទោះបី​នៅក្នុង​ខណៈដែល​ប្រទេស​កម្ពុជា​កំពុងតែ​រាតត្បាត​ដោយ​ជំងឺ​ដ៏កាច​សាហាវ​កូ​វីដ​១៩​នោះ​ក៏ដោយ​ ក៏​រាជរដ្ឋាភិបាល​នៅតែ​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​សម្រាប់​ជុំ​ទី​៧ លើក​ទី​១ ដែល​បាន​អនុវត្ត​ចាប់ ពីថ្ងៃ​ទី​២៥ ខែតុលា ដល់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​រយៈពេល ៣០​ថ្ងៃ​ដើម្បី​ជួយ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​ដែល​កំពុងតែ​ជួប​ការលំបាក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​ថ្ងៃនេះ​ថា សម្រាប់ប្រាក់ឧបត្ថម្ភរយៈពេល៣ខែទៀត ជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ ដោយទទួលផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩នោះ គឺ​នឹងត្រូ​អនុវត្តចាប់ពី​ថ្ងៃទី​២៥ ខែតុលា ដល់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

​សូម​បញ្ជាក់​ថា យោងតាម​សេចក្តី​ជូន​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​បញ្ចាក់​មុននេះ​ថា ដំណើរ​ការបើក​សាច់ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ ប្រាក់​របស់​រាជរដ្ឋាភិបាល​នឹង​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រ​យុទ្ធ​នឹង​កូ​វីដ​-១៩ សម្រាប់​ជុំ​ទី​៦​លើក​ទី​២​បាន​អនុវត្ត​ចាប់ ពីថ្ងៃ​ទី​២៥ ខែសីហា ដល់ ២៤ ខែកញ្ញា​ឆ្នាំ ២០២១ គឺមាន​រយៈពេល ១​ខែ រួចរាល់​ហើយៗ​ពេលនេះ​បន្ត​ជុំទី​៦​លើក​ទី​៣​ទៀតហើយ​ បន្ត​៣​ខែ​ទៀត​គិតពី​ខែតុលា វិច្ឆិកា និង​ធ្នូ ឆ្នាំ​២០២១ គឺ​បើ​កនៅ​សប្ដាហ៍​ទី​៤ នៃ​ខែ​នីមួយៗ​តែម្ដង​។

​សេចក្តីជូនដំណឹង​បាន​បន្ថែមថា កិច្ចការ​នេះ​នឹងត្រូវ​អនុវត្តតាម​នីតិ​វិធី​ចំនួន​១០​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​

​ទី​១.​ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ៤​ជុំ និង​ជុំ​ទី​៥ ទី​៦​លើក​ទី​១ ទី​២​រួចហើយ សូម​អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ នៅតាម​បញ្ជរ​វី​ង​ណាមួយ​ដោយ​មិន​តម្រូវ​ឱ្យមក​សាលាឃុំ សង្កាត់ សារជាថ្មី​ទៀត​ទេ​។​

​ទី​២.​ចំពោះ​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សម ធម៌​មាន​ជុំ​ទី​១១ ទាំងអស់​នឹងត្រូវ​ផុត​សុពលភាព​នៃ​ការប្រើ​ប្រាស់​ប័ណ្ណ​ចាស់ ហើយដោយ​ជំនួស​មកវិញ​ដោយ​ប័ណ្ណ​ជុំ​ទី​១៤ វិញ ។

​ទី​៣. ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សមធម៌​មាន​ជុំ​ទី​១១ ដែល​បាន​ជាប់​បន្តទៅ​ជុំ​ទី​១៤ ត្រូវយក​ប័ណ្ណ​ថ្មី ដែល​ផ្តល់​ដោយ​រដ្ឋបាល ឃុំ​សង្កាត់​ដើម្បី​យកទៅ​បើក​សាច់ ប្រាក់ឧបត្ថម្ភ​នៅតាម​បញ្ជរ​វី​ង​ដូច​ធម្មតា ដោយ​មិន​តម្រូវ​ឲ្យ​ទៅ​ផ្ទៀងផ្ទាត់​ឡើងវិញ​នៅតាម ឃុំ សង្កាត់ នោះទេ លើកឡើង​តែ​គ្រួសារ ដែល​ជាប់​ថ្មី​នៅ​ជុំ​ទី​១៤ ត្រូវ​ទៅ​ផ្ទៀងផ្ទាត់​នៅតាម ឃុំ សង្កាត់ ជាមុនសិន​មុន​ទៅ​បើកប្រាក់​នៅតាម​បញ្ជរ​វី​ង ។​

​ទី​៤. ករណី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សម ធម៌​មាន​ជុំ​ទី​១១ មិនបាន​ជាប់​នៅក្នុង​ជុំ​ទី​១៤ បន្តទៀត តែ​បាន​ផ្ទៀងផ្ទាត់​រួចហើយ​នៅតាម​ឃុំ សង្កាត់ និង​មាន​លុយ​នៅសល់ ក្នុង​គណនី​របស់ខ្លួន​នោះ អ្នកទទួលផល​នៅ​អាច​ប្រើប្រាស់​ប័ណ្ណ​ជុំ​ទី​១១ ដើម្បី​ដក​ប្រាក់ ដែល​នៅសល់​នោះ​នៅ​គ្រប់​បញ្ជ​វី​ង​បាន តែ​អ្នកទទួលផល​នោះ​មិន​បានទទួល​ការឧបត្ថម្ភ​បន្តទៀត​នោះទេ ។​

​ទី​៥.​ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង ៤​ជុំ និង​ជុំ​ទី​២ លើក​ទី​១ រួចហើយ លើកលែងតែ​ជុំ​ទី​១១ ដែល​មិនបាន​ជាប់​ជុំ​ទី​១៤ សូម​អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅតាម​បញ្ជរ​វី​ង​ណាមួយ​ដោយ​មិន​តម្រូវ​ឱ្យមក​សាលាឃុំ សង្កាត់ សារជាថ្មី​ទៀត​ទេ​។​

​ទី​៦. ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ប័ណ្ណ​សម ធម៌​មាន​សុពលភាព ហើយ​មិនទាន់បាន​ផ្ទៀងផ្ទាត់​ទាំង ៤​ជុំ និង​គ្រួសារ​ក្រីក្រ ដែល​ទើប​ទទួលបាន​ប័ណ្ណ​សមធម៌​ថ្មី​សូម​អញ្ជើញ​ទៅ​ផ្ទៀងផ្ទាត់​នៅ​សាលា ឃុំ សង្កាត់ ណាមួយ ដើម្បី​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​ក្នុង​ជុំ​ទី​៦ លើក​ទី​៣​នេះ​។​

​ទី​៧.​ពេល​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ជុំ​ទី​៦​លើក​ទី​៣​នៅតាម​បញ្ជរ​វី​ង តម្រូវឱ្យ​អ្នកទទួលផល​ត្រូវ​ភ្ជាប់​ទៅជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ដូចគ្នា​នឹង​ការបើកប្រាក់​ឧបត្ថម្ភ​លើក​មុនៗ​ផងដែរ ពិសេស​ប ណ្ណ​សមធម៌ ដែល​នៅមាន​សុពលភាព និង​ត្រូវ​ចងចាំ​លេខ​កូដ​សម្ងាត់​។​

​ទី​៨.​ករណី​ភ្លេច​លេខ​សម្ងាត់ សូម​ទំនាក់ទំនង​អ្នកទទួលបន្ទុក​កម្មវិធី​នៅតាម​ឃុំ សង្កាត់ ឬ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី ខេត្ត ។​

​ទី​៩.​ក្នុងករណី​ប្រជាពលរដ្ឋ ឬ សាធារណជន ពិនិត្យឃើញ​ភាពមិនប្រក្រតី​ណាមួយ​ក្នុងការ​អនុវត្ត​កម្មវិធី ឬ ដក​សាច់ប្រាក​មិន បាន​នៅតាម​បញ្ជរ​វី​ង​ណាមួយ​នោះ សូម សាធារណជន និង​អ្នកទទួលផល​ទាំងអស់ ធ្វើការ​ទំនាក់​ទំនងជា​មួយ​អ្នក​កាន់​កម្មវិធី​នៅតាម​ឃុំ សង្កាត់ ឬ នៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ឬ មន្ទីរ​ផែនការ រាជធានី ខេត្ត​នីមួយៗ​។

​ទី​១០. សូម គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ទាំងអស់​គោរព​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ដោយ​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ នៅ​គ្រប់​ទីកន្លែង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services