ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីបង្ករបួសស្នាម
ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងបានលុង ចុះស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីបង្ករបួសស្នាមដល់អ្នកដទៃ វាយនិងដំបងដែកក្រលាស់ បណ្តាលឲ្យជនរងគ្រោះ បែកក្បាលហូរឈាមស្រោចពេញ និងដងខ្លួន។
ប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
របាយការណ៍ពីនគរបាល បានឲ្យដឹងថា ជនបង្កឈ្មោះ វិន យ៉ាងង្វៀង (ហៅ វែង) ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិវៀត ណាម មានទីលំនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង មុខរបរជាងកាត់សក់។ រីឯជនរងគ្រោះឈ្មោះ ហាក់ ម៉េងហ៊ាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង មុខរបរជាបុគ្គលិកធនាគារប្រាសាក់(បែកក្បាលធ្ងន់ធ្ងរ)។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបងខេត្ត ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ វុទ្ធ ឦសាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង