Connect with us

ព័ត៌មានជាតិ

ជ្រូកកណ្ដុរ កំពុងពេញនិយម មានដឹងទេតម្លៃពេលនៅរស់ប៉ុន្មាន និងពេលខ្វៃរួចតម្លៃប៉ុន្មាន

បានផុស

នៅ

​ជ្រូកកណ្តុរ ឬហៅថា ជ្រូកព្រៃ ឬ​ជ្រូក​កូនកាត់​ ដែលមាន​រូបរាង​តូចៗ​មិនធំ​ជាង​ជ្រូកស្រុក​នោះទេ​ តែ​វា​មាន​មេ​ពូជ​ខ្លះ​មាន​ទម្ងន់​ដល់​រហូត​៧០​គីឡូក្រាម​ និង​ជា​ជ្រូក​ដែល​កំពុងពេញនិយម​អ្នកទទួល​ទាន​ដែល​លាន់​មាត់​ថា​ មាន​រសជាតិ​ឆ្ងាញ់​ពេល​បាន​ចម្អិន​ទៅជា​ជ្រូក​ខ្វៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ផ្តល់​បទ​សម្ភាស​ពី​លោក បញ្ញា ដែលជា​អ្នក​បង្កាត់​ពូជ​ជ្រូក​កណ្តុរ​នេះ​ដែល​ធ្វើការ​នាំចូល​ពី​ថៃ ​និង​ជា​អ្នក​ស្តុក​ដោយ​ការចិញ្ចឹម​តែ​ជ្រូក​កណ្តុរ​កូនកាត់​មួយ​នេះ​ឋិត​នៅក្នុង​ស្រុកសំពៅ​ឡូ​ន ខេត្តបាត់ដំបង​ បានឱ្យដឹងថា ​ជ្រូក​កណ្តុរ​កូនកាត់​នេះ​បើ​ធ្វើការ​នាំចូល​កូន​មក​ចិញ្ចឹម​ក្នុងស្រុក​ខ្មែរ​យើង​កម្រ​បាន​រស់​ណាស់​ភាគច្រើន​អ្នករកស៊ី​ច្រើនតែ​យក​មេពូជ​មក​បង្កាត់​ក្នុងស្រុក​ពេល​បានកូន​ទើប​អាចរ​ស់បាន​ដូចជា​កន្លែង​ស្តង់​របស់លោក បញ្ញា បានធ្វើ​ការទិញ​មេ​ពូជ​ជ្រូក​កណ្តុរ​នេះ​មក​បង្កាត់​ពូជ​ក្នុងស្រុក​លុះដល់​ពេល​មេ​ពូជ​បង្កាត់​ពូជ​កើតកូន​បាន​មាន​អតិថិជន​ខ្លះ​ដែល​ចង់​ចិញ្ចឹម​មកទិញ​ផ្ទាល់​ដល់​ស្តង់​តែម្តង ​ដោយសារ​កន្លែង​លោក​មិន​ទិញ​កូន​មក​លក់​ផ្ទាល់​នោះទេ​។

ជ្រូក​កណ្តុរ ឬ​ជ្រូកព្រៃ​កូនកាត់​ក្នុងការ​ចិញ្ចឹម​នេះ​ចំណី​វា​មានប​បរលាយ​ជាមួយ​កន្ទក់​ ឬ​បន្លែ​ចម្រុះ​វា​ស៊ី​ដូច​ជា​ជ្រូកស្រុក​ដែរ​ តែ​ពូជ​ជ្រូក​នេះ​ពូកែ​ស៊ូទ្រាំ​ឈ្នះ និង​ជំងឺ​។ ​ស្តង់​របស់លោក បញ្ញា លក់​ចេញ​កូនជ្រូក​កណ្តុរ​មួយ​ក្បាល​ថ្លៃ​ចាប់ពី​២០​ម៉ឺន​រៀល​ទៅ​២៧​ម៉ឺន​រៀល​។​

កន្លងមក​ពេល​សែន​ក្បាលទឹក​ជ្រូក​កណ្តុរ​នេះ​ធ្លាប់បាន​បង្ហាញ​ឱ្យ​អ្នក​ទទួលទាន​ភាគច្រើន​បាន​ស្គាល់​តាម​រយៈ​ការ​ខ្វៃ​ជ្រូក​ហើយ​លក់​ចេញ​បាន​ថ្លៃ​ជាង​ជ្រូកស្រុក​ទៅទៀត​។​ លោក បញ្ញា បាន​បញ្ជាក់ថា ​ជ្រូក​ខ្វៃ​ក្នុង​ស្រុក​ដែលមាន​ទម្ងន់​ជិត​៥​គីឡូក្រាម​មានតម្លៃ​លក់​ចេញ​ជាង​២០០​ដុល្លារ ​ហើយ​បើ​ប្រៀបធៀប​ទៅនឹង​ជ្រូក​កណ្តុរ​ខ្វៃក៏មាន​តម្លៃ​ប្រហាក់ប្រហែលគ្នា ​ឬ​ខ្ពស់ជាង​នេះ​ក៏មាន អាស្រ័យ​ដោយសារ​មាន​តម្រូវការ​ច្រើន​។ លោក បញ្ញា ថា​ នៅពេលដែល​ផ្អើល​នាំគ្នា​ទទួលទាន​ជ្រូក​កណ្តុរ​នេះ ​ក៏មាន​លេចចេញ​នៅ​ប្រភេទ​ជ្រូក​កណ្តុរ​នេះ​តាមរយៈ​ការ​ខ្វៃ​ជ្រូក​នេះ​ដូចគ្នា​ តែ​វា​មា​នកន្ទុ​យ​ខ្លី​ទៅវិញ​ដោយឡែក​ជ្រូក​កណ្តុរ​ពិតប្រាកដ​វា​មាន​កន្ទុយ​វែង​ហើយ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ណាស់​។

បច្ចុប្បន្នមួយរយៈ​ខ្លី​នេះ​ ជ្រូក​កណ្តុរ​មាន​នៅតាម​បណ្តា​ខេត្តរតនៈគិរី មណ្ឌលគិរី កណ្តាល បាត់ដំបង ទើប​តែ​នាំគ្នា​ផ្អើល​ចិញ្ចឹម​ប៉ុណ្ណោះ​ ដោយ​មើលឃើញថា​ ការចិញ្ចឹម​ជ្រូក​កណ្តុរ​ព្រៃ​នេះ​ មាន​ភាពងាយស្រួល​ជាង​ទាំង​ពេលវេលា ​និង​មានតម្លៃ​ខ្ពស់​ជាង​ជ្រូក​ក្នុង​ស្រុកលើ​ទីផ្សារ​ផងដែរ​៕​

អត្ថបទ៖ កញ្ញា វ៉ាត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម