Connect with us

ព័ត៌មានជាតិ

ជំរុញក្រុមការងារបន្តអនុវត្តការផ្ទេរសាច់ប្រាក់សម្រាប់កសាងសកម្មភាពចិញ្ចឹមជីវិត​ប្រកបដោយចីរភាពសម្រាប់ជនក្រីក្រ

បានផុស

នៅ

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ក្រុមការងារពាក់ព័ន្ធនឹងកម្មវិធីសាច់ប្រាក់នៅតាមមូលដ្ឋាន ត្រូវបន្តការអនុវត្តការផ្ទេរសាច់ប្រាក់សម្រាប់កសាងសកម្មភាពចិញ្ចឹមជីវិតប្រកបដោយចីរភាពរបស់ ជនក្រីក្រ នៃគម្រោងគាំពារសង្គមនៅក្នុងស្រុករវៀង ខេត្តព្រះវិហា និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អោយកាន់តែមានប្រសិទ្ធិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធាននាយកដ្ឋានថ្លែងបែបនេះនារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដែលនាយកដ្ឋានសុខុមាលភាពសង្គម ក្រសួង ស.អ.យ. ដឹកនាំប្រជុំពិភាក្សាតាមប្រព័ន្ធ​អនឡាញ Zoom ជាមួយក្រុមការងារបច្ចេកទេសរបស់កម្មវិធី Graduation Program ដើម្បីពិនិត្យលើឯកសារប្រតិបត្តិការគោលការអនុវត្តកម្មវិធី Graduation Program ។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងបន្ថែមថា កម្មវិធី Graduation Program ជាកម្មវិធីសាកល្បងមួយ ដែលរៀបចំឡើងតាមរយ:កិច្ចសហការរបស់កម្មវិធីអភិវឌ្ឍសហប្រជាជាតិ (ហៅកាត់ថា“ យូអិនឌីភី”) និងរាជរដ្ឋាភិបាលតាមរយ:ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមក្នុងការអនុវត្តការផ្ទេរសាច់ប្រាក់សម្រាប់កសាងសកម្មភាពចិញ្ចឹមជីវិតប្រកបដោយចីរភាពរបស់ជនក្រីក្រ នៃគម្រោងគាំពារសង្គមនៅក្នុងស្រុករវៀងខេត្តព្រះវិហានិងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម