Connect with us

ព័ត៌មានជាតិ

ជិះម៉ូតូដឹកកូនជ្រុលបុក រថយន្ដ កំពុងបត់ត្រឡប់ក្រោយរងរបួសធ្ងន់៣នាក់​​

បានផុស

នៅ

រថយន្ត​ បា​ឡែ​ន​បើក​ត្រឡប់ក្រោយ​ពុំបាន​មើ​ក​ក្រោយ​មិន​ប្រយ័ត្ន​ស្រាប់​តែមាន​ម៉ូតូ​ជិះ​ដោយ៣​នាក់មក​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​៣​នាក់ ។​រឿង​រាង​នេះ​កើត​នៅវេលាម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅលើ​ផ្លូវ​លេខ​៥៩ ស្ថិតនៅ​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​ទាំង​៣​នាក់ មាន​១/-​ឈ្មោះ សុខ សាន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ អ្នកបើក​ម៉ូតូ ម៉ា​ហុងដាឌ្រីម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មានជ័យ 1Q-6957 ​របួសធ្ងន់ ។ ទី២/ គិ សេនា ភេទ​ស្រី អាយុ​១៤​ឆ្នាំ អ្នករួមដំណើរ របួសធ្ងន់​។ ទី៣/​ឈ្មោះ គិ ថេ​វ៉ា ភេទ​ប្រុស អាយុ​១​ឆ្នាំ អ្នករួម​ដំណើរ។ ជនរងគ្រោះទាំង​៣​នាក់ ជាម្តាយ​និង​កូន រស់នៅ​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។​

នគរបាល​បានបញ្ជាក់​ឲ្យ​ដឹប​ន្ត​ថា​ មុនពេល​កើតហេតុ អ្នកបើក​ម៉ូតូបានធ្វើ​ដំណើរ​ពី​កើ​តទៅ​លិច​លុះ​បើក​មកដល់​ចំណុចកើតហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ សៀមរាប 2B-1810 បាន​បត់​ត្រឡប់ក្រោយ​ដោយ​ពុំបាន​មើល​ក្រោយបណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​បុក​រថយន្ត​ពេញទំហឹង។​ក្រោយពីកើតហេតុ អ្នកបើករថយន្តបាន​គេចខ្លួន​បាត់ ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។ ​​ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ប៉ោយប៉ែត​ជាបន្ទាន់​។ ​ម៉ូតូ​និង​រថយន្ត នគរបាល​ជំនាញ​យកទៅ​រក្សាទុក​ប​ណ្តោះ​អាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទួល​ពង្រ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់ ៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម