នៅ​ឆ្ងាយ​ពី​សមុទ្រ តែ​ខេត្ត​បាត់ដំបង​គ្រោង​បង្កើត​សមុទ្រ​សិប្បនិម្មិត​ តម្រូវ​ចិត្ត​​​ភ្ញៀវ​ទេសចរ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នៅ​ឆ្ងាយ​ពី​សមុទ្រ តែ​ខេត្ត​បាត់ដំបង​គ្រោង​បង្កើត​សមុទ្រ​សិប្បនិម្មិត​ តម្រូវ​ចិត្ត​​​ភ្ញៀវ​ទេសចរ

បានផុស

នៅ

ជា​ខេត្ត​មិនជាប់​​សមុទ្រ តែ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​គ្រោង​បង្កើត​សមុទ្រ​សិប្បនិម្មិត ជា​ផ្នែក​មួយ​ដើម្បី​ជំរុញ​សក្តានុពល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​បង្កើត​សមុទ្រ​សិប្បនិម្មិត​នេះ មាន​ទីតាំង​ចម្ងាយ​ជាង ១៣ គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង​ ដោយ​នឹង​រៀបចំកន្លែងទឹក ​មាន​​ចាក់​ខ្សាច់ស​​ដូចសមុទ្រធម្មជាតិ​។

លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​នេះ​ថា គម្រោង​នេះ​ជា​ផ្នែក​មួយ​ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​របស់​ខេត្ត​បាត់ដំបង។

រូបតំណាង

ខេត្ត​បាត់ដំបង​មាន​សម្បត្តិ​វប្បធម៌​ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ជាច្រើន​កន្លែង។ ដោយ​ឡែក​​គម្រោង​បង្កើត​សមុទ្រ​សិប្បនិម្មិត ដើម្បី​បង្កើត​ភា​ពចំរុះបន្ថែម​ ដើម្បី​ទាក់ទាញ​​ភ្ញៀវ​​ទេសចរណ៍​មក​កម្សាន្ត​ក្នុង​ខេត្ត​បាត់ដំបង។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ទីតាំង​ដែល​គ្រោង​បង្កើត​​សមុទ្រ​សិប្បនិមិត្ត​នេះ​​បាន​ឌីហ្សាញ​រួចហើយ និង​កំពុង​​រៀបចំ​ត្រៀម​ចាប់ផ្តើមដំណើរការ​។

ក្រៅពីគម្រោង​អភិវឌ្ឍ​សមុទ្រ​សិប្បនិម្មិត ខេត្ត​បាត់ដំបង​ក៏​បាន​បង្កើត​រមណីយដ្ឋានកែច្នៃជាច្រើនកន្លែងទៀត​។

លោក អ៊ុចអ៊ុ ភីនីស្សារ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បញ្ជាក់​ថា រមណីយដ្ឋាន​កែច្នៃ​មានការអភិវឌ្ឍ​ផុលផុសយ៉ាងខ្លាំង​។ម្ចាស់​ចម្ការ​ធំៗ​នៅក្នុង​ខេត្ត​បាត់ដំបង បាន​រៀបចំ​ប្រែក្លាយ​ដីចម្ការ​ទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ស្រប​តាមចំណូលចិត្ត​របស់​ភ្ញៀវ​ទេសចរណ៍។

“អ្នក​ដែលមាន​ដី​ចម្ការ​ធំៗ ដី​ជាប់​មាត់អូរ ក្រៅ​ពីចម្ការ​បាន​កែច្នៃ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ជា HomeStay កំពុង​មាន​ចលនា​អភិវឌ្ឍ​យ៉ាង​ផុលផុស។ ស្រុកចំនួន ៣ មាន​សកម្មភាព​ខ្លាំង​ជាង​គេ​ មាន​ស្រុក​រតនមណ្ឌល ស្រុកបាណន់ និង​ស្រុក​សំឡូត”។

លោក​បន្ត​ថា មន្ទីរ​តែងតែ​សហការ​ជាមួយដៃគូអភិវឌ្ឍ​ឯកជន ជំរុញ​ចលនា​​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរណ៍​មក​កម្សាន្ត​ឲ្យកាន់តែច្រើន។

ខេត្ត​បាត់ដំបង​ក៏​គ្រោង​អភិវឌ្ឍ​តាម​ដងស្ទឹង​សង្កែ ដោយ​មានស្ថាបនា​​ច្រាំង​និង​សួន​ច្បារ រួម​ទាំង​ការ​បង្កើតរមណីយដ្ឋាន​ទេសចរណ៍​ថ្មី ​ប្របតាម​ដង​ស្ទឹង​ធម្មជាតិ​នេះ។

ក្រៅពីគម្រោង​អភិវឌ្ឍ​តាម​ដងស្ទឹង​សង្កែ ខេត្ត​បាត់ដំបង​ក៏​​រៀបចំ​អភិរក្ស​​ផ្ទះ​បុរាណ​ជាង ៨០០ កន្លែង ផបស្រ្តីត វិថី​អាហារ និង​វិថី​វប្បធម៌ និង​គោលដៅ​សំខាន់ ៥ ទៀត រួមទាំង​​ម្ហូប​អត្តសញ្ញាណ​របស់​ខេត្ត​បាត់ដំបង ១០ មុខ បង្ហាញ​ដល់ភ្ញៀវ​ទេសចរណ៍។​ ក្រៅពីនេះ ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បង្កើត​​កញ្ចប់​ព័ត៌មាន where to go where to eat where to stay សម្រាប់​​ភ្ញៀវ​មក​លេង​ខេត្ត​បាត់ដំបង ដើម្បី​​អាច​ទទួល​បាន​ព័ត៌មាន​ពីតំបន់​គោលដៅទេសចរណ៍ដ៏​ពេញនិយម​ រួមទាំង​កន្លែងស្នាក់នៅ​ផងដែរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

ព័ត៌មានជាតិ៦ ម៉ោង មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services