Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Canopy Sands ផ្តល់កញ្ចប់ថែទាំដល់អង្គការថែទាំកុមារ ម្លប់តាប៉ាង រួមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ

បានផុស

នៅ

ក្រុមហ៊ុន ខានូភី ស៊ែន ឌីវេឡុបម៉ិន (Canopy Sands Development) ហៅ​កាត់​ថា “​ខា​នូ​ភី ស៊ែ​ន (Canopy Sands)” ដែលជា​សមាជិក​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប (​ហៅ​កាត់​ថា “​ព្រី​នស៍ គ្រុប​”) ជា​ពហុ​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ពហុ​ក្រុមហ៊ុន​ដែល​ធំជាងគេ និង​រីកចម្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា បានចែកជូននូវកញ្ចប់ថែទាំជាច្រើនដល់អង្គការ ម្លប់តាប៉ាង ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក រួមទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​អុង ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្សព្វផ្សាយ​នេះ​ គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន Canopy Sands ក្នុង​ការបន្ត​គាំទ្រ​ដល់​សហគមន៍​មូលដ្ឋាន ស្រប​ពេលដែល​ប្រទេស​កម្ពុជា​បើក​ដំណើរការ​ឡើងវិញ​ក្នុង​ការស្តារ​ស្ថានភាព​ប្រទេស​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ក្រុមការងារ Canopy Sands បានប្រគល់​កញ្ចប់​ស្បៀង​ចំនួន​ប្រមាណ ៣០​តោន ដែល​ផ្ទុក​នូវ​សម្ភារ​ចាំបាច់​ដូចជា អង្ករ ប្រេងឆា និង​អាហារ​កំប៉ុង នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របស់ខ្លួន ដែលមាន​ការចូលរួម​ពី​សំណាក់ អង្គការ ម្លប់​តាប៉ាង និង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អុង​ផងដែរ​។ លើសពីនេះទៅទៀត ក្រុមហ៊ុន​ក៏បាន​បរិច្ចាគ សម្ភារ​វេជ្ជសាស្ត្រ និង​សម្ភារ​អនាម័យ​ផ្សេងៗ​ដល់​អង្គការ ម្លប់​តាប៉ាង រួមជាមួយ​នឹង​ជំនួយ​ផ្នែក​អប់រំ ដូចជា​កាបូប​សម្រាប់​សិស្ស​ដែល​បញ្ជា​ទិញ​តាមរយៈ​មូលនិធិ Indochina Starfish ដែលជា​អង្គការ​សប្បុរសធម៌​កម្ពុជា​ផ្តោតលើ​គំនិត​ផ្តួចផ្តើម​ផ្នែក​អប់រំ​សម្រាប់​កុមារ​ក្រីក្រ​នៅ​កម្ពុជា​។

​លោក Khong Weng Fook នាយក​គ្រប់គ្រង​ក្រុមហ៊ុន Canopy Sands បាន​មានប្រសាសន៍ថា “​យើងខ្ញុំ​បាន​ជួប​សំណេះសំណាល​ជាមួយនឹង​តំណាង​មកពី​អង្គការ ម្លប់​តាប៉ាង និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​អុង ក្នុងការ​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់​របស់​ពួកគេ​មុននឹង​សម្រេច​នូវ​ការរៀបចំ​ដាក់​រួមបញ្ចូល​គ្នា​នូវ​កញ្ចប់​ថែទាំ​ទាំងអស់នេះ​។ យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្មវិធី​ដែល​កំពុងដំណើរការ​បែបនេះ ​នឹង​រួមចំណែក​ក្នុង​ការជួយ​កាត់បន្ថយ​នូវ​ភាពលំបាក​របស់​ប្រជាពលរដ្ឋ​ ដែល​ទទួលរង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩”​។

​អង្គការ ម្លប់​តាប៉ាង គឺជា​អង្គការ​សប្បុរសធម៌​ឈានមុខ​គេ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​បច្ចុប្បន្ន​អង្គការ​នេះ​បាន​មើលថែទាំ​ដល់​កុមារ​ប្រមាណ​ជាង ៥,០០០​នាក់ ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ផ្តល់នូវ​សុខ​សុវត្ថិភាព ការមើល​ថែទាំ​សុខភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល និង​ការងារ​ផ្សេងៗ​ប្រកបដោយ​សុវត្ថិភាព ការប្រឹក្សា​យោបល់ ការគាំទ្រ​ផ្នែក​ចិត្ត​សង្គម ការពង្រឹង​និង​ការការពារ​គ្រួសារ​ពី​ការរំលោភបំពាន​ផ្សេងៗ​។ ភូមិ​អុង ជាទី​លំនៅ​របស់​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ ដែល​ស្ថិតនៅ​ជិត​គម្រោង ទីក្រុង​រាម ដែលជា​គម្រោង​របស់​ក្រុមហ៊ុន Canopy Sands​។

​កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ មូលនិធិ​ព្រី​នស៍ (Prince Foundation) ជា​ផ្នែក​សប្បុរសធម៌​របស់​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​ឆ្លើយតប​ទៅនឹង​សំណើសុំ​ជំនួយ​ពី​សំណាក់​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយបាន​បរិច្ចាគ​ឈុត​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន PPE សរុប​ចំនួន ៥,០០០​ឈុត ឧបករណ៍​ធ្វើតេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​សរុប​ចំនួន ១,០០០​ឈុត និង​ទឹក​អាកុល​លាងដៃ​សរុប​ចំនួន ៤,៥០០​លីត្រ​។ ក្នុង​ខែ​នោះដែរ មូលនិធិ​ព្រី​នស៍ ក៏បាន​ដាក់ឱ្យ​ដំណើរការ​នូវ​អាហារូបករណ៍ ចេ​ន ហ្ស៊ី ដោយ​ផ្តល់​ថ្លៃ​សិក្សា​ពេញលេញ​ជាមួយនិង​ប្រាក់ឧបត្ថម្ភ​ដល់​និស្សិត​សាកលវិទ្យាល័យ​នៅ​កម្ពុជា​សរុប​ចំនួន ៤០០​នាក់ តាមរយៈ​ការវិនិយោគ​ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២ លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងអំឡុងពេល​ប្រាំពីរ​ឆ្នាំ​ខាងមុខនេះ​។

​ការផ្តល់ជូន​នូវ​ជំនួយ​ដ៏​ចាំបាច់​តាមរយៈ​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​នានា រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ក្រុមហ៊ុន Canopy Sands បាន​នឹង​កំពុងធ្វើការ​ដើម្បី​បង្កើត​នូវ​កិច្ចសន្ទនា​ក្នុងន័យ​ស្ថាបនា​រវាង​សហគមន៍​មូលដ្ឋាន និង​អ្នក​អភិវឌ្ឍន៍ ដើម្បី​ធានាឱ្យមាន​ទំនាក់ទំនង​យូរអង្វែង​ប្រកបដោយ​ផលិតភាព​។ នៅក្នុង​ពិធី​ចែក​អំណោយ​នៅ​ភូមិ​អុង លោក លីន សារិន ជា​មេឃុំ​រាម​បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​គម្រោង ទីក្រុង​រាម ដោយ​សង្ឃឹមថា​ភាពជោគជ័យ​នៃ​គម្រោង​នេះ​នឹង​នាំមក​នូវ​ភាពរុងរឿង​ដល់​សហគមន៍​មូលដ្ឋាន​របស់គាត់​ផងដែរ។

​ក្រុមហ៊ុន Canopy Sands បច្ចុប្បន្ន​កំពុងធ្វើការ​លើ​គម្រោង ទីក្រុង​រាម ដែលមាន​ទំហំ​ដី​ប្រមាណ ៨៣៤ ហិច​តា ជា​គម្រោង​អភិវឌ្ឍន៍​ឆ្នេរ​សម្រាប់​រយៈពេល​ជាច្រើន​ទសវត្សរ៍ ដែល​កំពុងធ្វើការ​លើ​ផែនការមេ​ចេញ​ដោយ​ក្រុមហ៊ុន Surbana Jurong ជា​ក្រុមហ៊ុន​សិង្ហ​បុរី​ប្រឹក្សា​លើ​គម្រោង​ទីក្រុង ដែល​នឹង​ពាក់ព័ន្ធ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​សាងសង់​តាម​គោលការណ៍​អភិវឌ្ឍន៍​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​។ ក្រុមហ៊ុន Canopy Sands Development Co., Ltd ហៅ​កាត់​ថា “Canopy Sands” មាន​គោលបំណង​ព​ន្លឿ​ន​នូវ​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​សំខាន់ៗ​របស់​កម្ពុជា ដោយ​ការផ្តួចផ្តើម​និង​ជំរុញ​គម្រោង​សេដ្ឋកិច្ច​នានា​ប្រកបដោយ​និរន្តរភាព ដែលមាន​បំណង​បំពេញតម្រូវការ​សាធារណៈ​សំខាន់ៗ និង​ការរួមចំណែក​ដ៏​សំខាន់​ដែលមាន​អត្ថន័យ​ដល់​សហគមន៍​មូលដ្ឋាន​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​ក្រុមហ៊ុន​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អាជីវកម្ម​នានា​ក្នុងស្រុក និង​វិស័យ​ស្នូល​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់ ការប្រកាន់​ខ្ជាប់​នូវ​យុទ្ធសាស្ត្រ​តែមួយគត់​របស់​ក្រុមហ៊ុន​ទាំងមូល​លើ​វិធីសាស្ត្រ​រួម ដែល​ផ្តល់នូវ​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព ផ្តល់នូវ​អត្ថប្រយោជន៍​វិជ្ជមាន​ផ្នែក​សង្គម​ជាច្រើន​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់ និង​ផលចំណេញ​ពី​ការវិនិយោគ​ដ៏​គួរឱ្យ​ទាក់ទាញ​ផងដែរ​។ ក្នុង​រយៈពេល ៥-១០​ឆ្នាំ​ខាងមុខ​ទៀត ក្រុមហ៊ុន​នឹង​ពង្រីក​កិច្ចសហការ​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​បណ្តា​ដៃគូ​សាធារណៈ និង​ឯកជន ក្នុង​វិស័យ​ធុរកិច្ច ទេសចរណ៍ ភស្តុភារ ការលក់​រាយ ដឹកជញ្ជូន តំហែទាំសុខភាព និង​វិស័យ​អប់រំ​ដោយ​នឹង​បង្កើត​នូវ​ផលប័ត្រ​ដ៏​សម្បូរបែប​នៃ​គម្រោង​ ដែលមាន​តម្លៃ​ខ្ពស់​ជា​បន្តបន្ទាប់​។

​ស្របតាម​យុទ្ធសាស្ត្រ​របស់ខ្លួន​ ក្នុងការ​លើកកម្ពស់​គុណ​ភាព​ជីវិត និង​សុខុមាលភាព​របស់​ប្រជាជន ក៏ដូចជា​ពង្រឹង​វិស័យ​ទេសចរណ៍​ក្នុងស្រុក​នៃ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ននេះ ក្រុមហ៊ុន Canopy Sands កំពុងអភិវឌ្ឍន៍​គោលដៅ​អាជីវកម្ម និង​កម្សាន្ត​លំដាប់​ពិភពលោក ដែល​នឹង​ក្លាយជា​កន្លែង​ដ៏​អស្ចារ្យ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។

​គម្រោង ‘​ទីក្រុង​រាម​’ ត្រូវបាន​គេ​ស្គាល់​ថា​ជាការ​ប្រមូលផ្តុំ​នៃ​ពហុ​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​ជាច្រើន ដែល​នឹង​ផ្តល់នូវ​កន្លែង​ដ៏​គួរឱ្យ​ទាក់ទាញ​ជាច្រើន​ដូចជា សួន​កម្សាន្ត​រួមបញ្ចូល​គ្នា​លក្ខណៈ​គ្រួសារ តំបន់​កម្សាន្ត និង​តំបន់​សិក្សាអប់រំ មជ្ឈមណ្ឌល​អាជីវកម្ម និង​ហិរញ្ញវត្ថុ រួមជាមួយ​នឹង​ផ្ទះ​វីឡា និង​អា​ផាត​មិន គម្រោង​ផ្នែក​បដិសណ្ឋារកិច្ច​ដោយ​រួមមាន​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ រមណីយដ្ឋាន និង​អា​ផាត​មិន សាលប្រជុំ និង​សាល​អាពាហ៍ពិពាហ៍ ហាង​លក់រាយ និង​ហាង​លក់ទំនិញ​រួច​ពន្ធ និង​តំបន់​ពង្រីក​បន្ថែម​សម្រាប់​ព្រលានយន្តហោះ​ផងដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម