Connect with us

ព័ត៌មានជាតិ

លោក សេរី កុសល ៖ ការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូល គឺជារឿងត្រឹមត្រូវ និង​ស្រប​​តាម​កាលៈទេសៈនៃប្រទេសជាតិ

បានផុស

នៅ

លោក សេរី កុសល សមាជិករដ្ឋសភាមណ្ឌលបន្ទាយមានជ័យ បានលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បី​កំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ នាពេលនេះ គឺជារឿងត្រឹមត្រូវបំផុត និង​សមស្របតាមស្ថានភាពជាក់ស្ដែង ដែលប្រទេសកម្ពុជាកំពុងជួបប្រទះ។ ការលើកឡើងនេះ គ្រាដែលសមាជិក-សមាជិការដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដើម្បីកំណត់​សញ្ជាតិ​ខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិសំខាន់ៗ ក្នុងសំឡេង ១១១ លើ១១១សំឡេង នាព្រឹកថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកនេះ គឺបានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា ១០៦ថ្មី(មួយ) មាត្រា ១១៩ថ្មី និងមាត្រា ១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ និងមាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។ ខ្លឹមសារ នៃសេចក្ដីព្រាងច្បាប់ធម្មនុញ្ញនេះ គឺដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ ដែលរួមមាន៖ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា,​ នាយករដ្ឋមន្ត្រី, និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងរាស្រ្ដមណ្ឌលបន្ទាយមានជ័យ លោក សេរី កុសល មានប្រសាសន៍ក្នុងកិច្ចប្រជុំរដ្ឋសភាថា លោកសូម​កោត​សរសើរចំពោះលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដោយបានខិត​ខំ​រៀប​ចំ​តាក់តែងសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដើម្បីកំណត់​សញ្ជាតិ​ខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិសំខាន់ៗ​ នេះឡើង ក្រោមទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក សេរី កុសល​​ បានឲ្យដឹងថា​ «ដោយហេតុថា ចំណុចនៃវិសោធនកម្មនេះ ខ្ញុំបាទ ដោយសារខ្លួនឯងក៏ធ្លាប់ជា​សមា​ជិកបម្រុង នៃគណៈកម្មការតាក់តែងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលកាលពីសភាធម្ម ខ្ញុំបាទគិតថា ការធ្វើ​វិ​សោធនកម្មនាពេលនេះ គឺត្រឹមត្រូវជាទីបំផុត ហើយស្របទៅតាមកាលៈទេសៈនៃប្រទេសជាតិមួយ កំពុងតែជួប​ប្រទះនូវគេហៅថា ព្យុះ មិនត្រឹមតែព្យុះ ព្យុះ​ស​ង្ឈ​រា ដូច្នេះអ្វីដែលតាក់តែងឡើង ខ្ញុំបាទចាត់ទុកថា ជាការសំខាន់​ណាស់ ពីព្រោះអ្វីដែលយើងបានពន្យា តាំងពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចាប់បដិសន្ធិឡើង រហូត​មកដល់ពេលនេះ យើងគិតថា ជាង ២៨ឆ្នាំមកហើយ ការពន្យាទុកឱកាសនេះ គឺច្បាប់តាក់តែងមិនមែនសំដៅ ទៅរកបុគ្គលណាមួយទេ ឬក្រុមណាមួយទេ គឺច្បាប់សម្រាប់បម្រើប្រទេសជាតិ សម្រាប់អនាគត វាសនានៃប្រទេស​ជាតិ»។ ​

តំណាងរាស្រ្ដរូបនេះ បានលើកឡើងបន្តថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជារដ្ឋធម្មនុញ្ញដ៏ល្អ ហើយបាន បាន​ប្រសូត្រឡើងក្រោមព្យុះ ក្រោមភ្លៀង ទម្រាំតែបានដំណើរការរហូតមកដល់ពេលនេះ។ លោកថា «រដ្ឋធម្ម​នុញ្ញ​របស់យើង គឺកំពុងតែត្រូវបានគេបំភ្លៃ បំភ័ន្ត ត្រូវបានពួកអគតិមួយចំនួន បំភ្លៃ បំភ័ន្ដ បំផ្លើស ដើម្បីឲ្យយើងទាំងអស់​គ្នា រួមទាំងប្រជាពលរដ្ឋខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា ភ្លេចនូវរដ្ឋធម្មនុញ្ញរបស់យើង ដោយគេទាញទៅអ្វី​ដែល​គេ​ចង់បាន គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយដែលយើងទាំងអស់គ្នា បានដឹងច្បាស់ពីប្រភពដើម នូវអ្វីដែលកើត​ឡើង នូវចំពោះអ្វីដែលគេបានលើកឡើង អ្វីដែលគេចង់»។

លោក សេរី កុសល បានគូសបញ្ជាក់ថា អ្វីដែលលោកចង់បាន និងចង់ថែរក្សានាពេលនេះ គឺការថែរក្សាសន្តិភាព ដូច​អ្វីដែលសម្តេចតេជោ ហ៊ុន​ សែន បានលើកឡើងជារឿយៗ នៅតាមទីសាធារណៈ និងនៅចំពោះមុខអន្តរជាតិ។  លោកបន្ថែមថា ក្រុមឧទ្ទាមក្រៅច្បាប់ តែងតែរំលឹកអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលគេចង់ឲ្យយើ​ង​បំភ្លេច​ចោលរដ្ឋធម្មនុញ្ញរបស់យើង ដែលកើតចេញពីញើសឈាម របស់ជនជាតិខ្មែរទាំងអស់ ហើយអ្វីដែលសំខាន់​ទៀតនោះ ចេតនារបស់ក្រុមឧទ្ទាមក្រៅច្បាប់ មិនមែនត្រឹមតែចង់ឲ្យយើង បំភ្លេច​រដ្ឋធម្មនុញ្ញនោះទេ គឺគេចង់ធ្វើរដ្ឋ​ប្រហារ​ធម្មនុញ្ញទៅទៀត៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម