Connect with us

ព័ត៌មានជាតិ

លោក លី ធុជ ​អំពាវ​នាវ​​អ្នក​វិនិយោគចិន​ ចូលរួម​​ជំរុញ​ឆ្ពោះ​ទៅរក​ខេត្ត​ព្រះ​សីហនុ អស់​​ការ​គំរាមកំហែង​ដោយ​សារ​មីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាម​​

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អំពាវ​នាវ​ឲ្យ​អ្នក​វិនិយោគជនជាតិ​ចិន​ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការ​ជំរុញ​ឆ្ពោះ​ទៅរក​ខេត្ត​ព្រះ​សីហនុ អស់​​ការ​គំរាម​កំហែង​ដោយ​សារ​មីន និង​សំណល់ជាតិផ្ទុះពីសង្រ្គាម​ឲ្យ​បាន​ឆាប់​។

កា​រលើ​ក​ឡើង​របស់​ លោក​ទេសរ​ដ្ឋមន្រ្តី លី ធុជ​ អនុប្រធាន​ទី១ អាជ្ញាធរមីន​ ក្នុងនាម​សម្តេច​​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និង​ជា​ប្រធាន​អាជ្ញាធរមីនខាងលើនេះ គ្រាដែលលោក នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១​នេះ បានអញ្ជើញ​ចូលរួមជា​គណៈអធិបតី​ជាមួយលោក​ គួច ចំរើន អភិបាល​នៃគណៈអភិបាល​ខេត្ត​ព្រះសីហនុ​ ក្នុងពិធីចុះ​ហត្ថលេខា​លើ​អនុស្សរណៈ ​នៃការ​យោគ​យល់​គ្នា​រវាង ​​អាជ្ញាធរកម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្រ្គោះ​ជនពិការ​ដោយ​សារ​មីន (អាជ្ញាធរ​មីន) និងសមាគមជួ​យ​​សង្រ្គោះ​ប្រជា​ជន​នៅ​កម្ពុជា នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​​ ដើម្បី​ចលនា​កៀរ​គរ​ធនធា​ន ​ពី​អ្នក​វិនិយោគ​ជនជាតិ​​ចិន​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ ​គាំទ្រ​ដល់​ការងារ​បោសសម្អាតមីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម ​នៅ​​ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ទេស​រដ្ឋមន្រ្តី បាន​ថ្លែង​ប្រាប់​អង្គ​ពិធី​ថា​ ការ​​រៀបចំ​​​ពិធី​នា​ថ្ងៃ​​​នេះ​ អាជ្ញាធរមីន បាន​ទទួលនូវ​​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់​ខ្ពស់​​ពី ​សម្តេច​តេជោនាយករដ្ឋមន្រ្តី និង​ជា​ប្រធាន​អាជ្ញាធរមីន កាល​ពីថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១​​ ​សម្រាប់​ការ​ចូលរួម​ពីវិស័យ​ឯកជន​ ដល់​ការ​ងារ​បោសសម្អាត​មីន​ ​​គាំទ្រដល់​​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​​​ខេត្ត​ព្រះសីហនុ​​។

​នេះ​គឺ​ជា​ពិធី​ចុះ​ហត្ថលេខា​លើ​កទី​១ សម្រាប់​ការ​ចូលរួម​របស់​​វិស័យ​ឯកជន ​ដល់​វិស័យ​មីន​នៅ​កម្ពុជា​ជាមួយ​មិត្ត​ចិន​​​ ដែល​ពិធីនេះ​បាន​កើត​ចេញ​ពី​​ទំនាក់​ទំនង ជា​ប្រវត្តិ​សាស្រ្ត​ជាអមតៈពុំ​​អាច​កាត់​ថ្លៃ​បាន ជា​ដៃគូយុទ្ធសាស្រ្តគ្រប់​ជ្រុង​ជ្រោយ​ ពោពេញ​ដោយ​ភាព​​ជិតសិ្នទ្ធប្រៀប​ដូច​ជា​អណ្តាត ​​និង​ធ្មេញ​មិន​អាច​បំបែក​គ្នា​បាន​ រវាង​ព្រះរាជាណាចក្រកម្ពុជា​ និង​សាធារណរដ្ឋប្រជាមានិតចិន​។​​ លោក​បន្ត​ទៀត​ថា​ ទោះ​បី​ជា​ពិធី​នេះ ​ប្រព្រឹត្តិ​ទៅ​​រវាង​អាជ្ញាធរមីន​ និង​សមាគម​ជួយ​សង្រ្គោះ​ប្រជា​ជន​នៅ​កម្ពុជា ក៏​ដោយ​ ​​​ប៉ុន្តែ​វានឹង​​បម្រើ​ដល់​ផល​ប្រយោជន៍​ខេត្ត​ព្រះសីហនុ​ទាំង​មូល។​

ក្នុង​ឱកាស​នោះ លោក​ទេស​រដ្ឋមន្រ្តី បានថ្លែង​​​អំណរ​អរ​គុណជូន​ចំពោះ​ លោក​ គួច ចំរើន​ អភិបាល​នៃ​​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ ក៏​ដូច​​ជា​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ដែល​បាន​សហការ​រៀបចំឲ្យ​មាន​ពិធី​​នេះ ព្រមទាំងបាន​​​កោត​សរសើរ​ប្រកប​ដោយការ​​វាយ​តម្លៃ​ខ្ពស់ ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋបាល​ខេត្ត​​ព្រះសីហនុ​​ ក្រោម​ការ​ដឹកនាំ​របស់ លោក​ គួច​ ចំរើន​ មាន​ការ​អភិវឌ្ឍ​​លើ​គ្រប់​វិស័យ​ ព្រមទាំង​​បាន​ប្រែក្លាយខេត្តព្រះសីហនុ  ជា​ខេត្ត​ដែល​មមានសន្តិសុខ​សណ្តាប់​ធ្នាប់ល្អ​​ បរិស្ថាន​ស្រស់​ស្អាត​ និង​មាន​សក្តានុពលក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគពី​គ្រប់មជ្ឈដ្ឋាន​ទាំង​អស់ជុំ​វិញ​ពិភព​លោក​ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ជា​ង​នេះ​ទៅ​ទៀត​ ដើម្បី​ចូលរួម​បំពេញ​​នូវ​បំណង​ប្រាថ្នាដ៏​ធំធេង​បំផុត​របស់ សម្តេច​តេជោនាយក​រដ្ឋមន្រ្តី ដែល​​តែងតែចង់​ឃើញ​ប្រជាជន​កម្ពុជា​ទាំង​អស់​ បាន​ទទួល​នូវសុខសន្តិភាព និង​​​សុវត្ថិភាព​គ្រប់ៗ​គ្នា។ ក្នុង​នាម​សម្តេច​តេជោ លោក​ទេស​រដ្ឋមន្រ្តី​ លី ធុជ​ ​បាន​​ប្រគល់​ជូន​លោកអភិបាលខេត្ត ដឹកនាំ​​កិច្ច​ការងារ​​កៀរគរ​ធនធាន​នេះ​ ដើម្បី​គាំ​ទ្រ​កិច្ច​ប្រតិបត្តិការ​បោស​សម្អាតមីន​ និង​សំណល់ជាតិផ្ទុះពីសង្រ្គាម​នៅ​ខេត្ត​ព្រះសីហនុទាំង​មូល​​ ​ចូលរួម​សម្រាក​បន្ទុក​ដល់​​រាជ​រដ្ឋាភិបាល​កម្ពុជា។

ក្នុង​នាម​រាជ​រដ្ឋាភិបាល​​​​កម្ពុជា លោក​ទេស​រដ្ឋមន្រ្តី លី ធុជ​ បាន​សូម​​ស្វាគមន៍ចំពោះ​គោល​បំណង​ ​ចំពោះ​​​​ការផ្តួចផ្តើម​គំនិត និង​ការ​តាំង​ចិត្ត​ខ្ពស់ របស់​សមាគម​ជួយ​សង្រ្គោះ​ប្រជាជន​នៅ​កម្ពុជា នៃ​ប្រទេស​មហា​មិត្ត​ចិន​​​​ ក្នុង​ការ​​ចលនា​កៀរ​គរ​ធនធាន​​ពី​វិស័យឯកជន ចូលរួមជាមួយរាជ​រដ្ឋាភិបាលកម្ពុជា​ ដែលមានអាជ្ញាធរ​មីនជាសេនាធិការ ដើម្បីកម្ចាត់នូវឃាតករលាក់មុខ ឲ្យអស់ពីទឹកដីនៃ​ខេត្ត​ព្រះសីហនុ ក៏​ដូច​ជា​​ព្រះរាជាណាចក្រកម្ពុជាទាំ​ង​មូល​ ហើយ​លោក​ទេស​រដ្ឋមន្រ្តី ​បាន​អំពាវនាវដល់អង្គការសង្គមស៊ីវិលចិន និង​វិស័យ​ឯកជន​ជាមិត្ត​ចិន​ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការ​ងារ​បោសសម្អាត​មីន​  និង​សំណល់ជាតិ​ផ្ទុះពីសង្រ្គាម ដើម្បី​​​ចូលរួម​​ធានាសុវត្ថិភាព​​ដល់​​ការ​អភិវឌ្ឍក្នុង​ខេត្ត និ​ង​​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​​​។

លោក​ទេស​រដ្ឋ​មន្រ្តី បាន​បញ្ជាក់បន្ថែម​ទៀត​ថា​​ ​ជាង​បី​ទសវត្សរ៍កន្លង​មក​នេះ ក្រោម​មគ្គទេសក៍​​​ដឹកនាំប្រកប​ដោយភាព​ឈ្លាសវៃ របស់​សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រទេស​កម្ពុជា​បាន​ទទួល​មកវិញ​ហើយ​ នូវ​សន្តិភាពពេញ​លេញ​​  សុខក្សេម​ក្សាន្ត ស្ថេរភាព ឯករាជ្យ ឯកភាព​​ជាតិ​ និង​ការ​អភិវឌ្ឍ​រីកចំរើន​លើ​គ្រប់​វិស័យ​។

លោក​បន្ត​ទៀត​ថា​ សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​​គាំ​ទ្រ​នាថ្ងៃ​នេះ គឺជា​ការ​ចូលរួមចំណែកមួយ​​ដល់​កិច្ច​គាំពារ​សន្តិភាព​ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ក្រោយ​សមិទ្ធផលដ៏​វិសេស​វិសាល ដែល​ពុំធ្លាប់​​មាន​ក្នុង​ប្រវត្តិសាស្រ្តខ្មែរ​កន្លង​មក​​​ គឺជា​ពិសេស​បាន​មកពី​​ការ​ខិតខំ​ប្រឹង​ប្រែងគ្រប់​បែប​យ៉ាង ​ការពលីសាច់ស្រស់​ឈាម​ស្រស់​របស់ ​សម្តេចតេជោនាយករដ្ឋមន្រ្តី ដែល​ក្នុង​មួយ​ជីវិត​របស់សម្តេច ជា​បុរស​រដ្ឋ លោក​​តែ​ង​តែគិត​ និង​ដាក់​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជា​ជន​ជាធំ និង​ជា​ចំបង​​។​

ជាការឆ្លើយតបលោក​ គួច​ ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញនូវឆន្ទៈខ្ពស់ ក្នុងការទទួលយកនូវការងារបោស សម្អាតមីននេះ យកទៅពិចារណា និងលៃលករកធនធាន ដើម្បីបញ្ចប់ការគំរាមកំហែងដោយសារមីន និងគ្រាប់សំណល់ ពីសង្គ្រាមឲ្យអស់ ពីទឹកដីខេត្តព្រះសីហនុ ស្របតាមចក្ខុវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេច តេជោនាយករដ្ឋមន្ត្រី ឆ្ពោះទៅរកកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥ ព្រមទាំងជួយជំរុញការងារនេះ ឲ្យសម្រេចបានឆាប់។

សូម​បញ្ជាក់ថា​ ប្រទេសកម្ពុជា ប្រឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ​ពីសង្គ្រាម ដែលជាលទ្ធផល​ នៃសង្រ្គាមរ៉ាំរ៉ៃអូសបន្លាយនៅក្នុងប្រទេស ចាប់តាំងពី​ដើមទសវត្សរ៍ឆ្នាំ ១៩៦០ រហូតមកដល់ចុងឆ្នាំ​ ១៩៩៨​។ បញ្ហាមីន គ្រាប់បែកចង្កោម និងសំណល់​ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា មានលក្ខណៈស្មុគ្រស្មាញ​យ៉ាងខ្លាំង ដោយសារសង្គ្រាម​ស៊ីវិល និងសង្គ្រាមពីខាងក្រៅ។

ខេត្តព្រះសីហនុ​ ក៏ជា​ខេត្ត​មួយ​បានរងគ្រោះ​ដោយសារសង្រ្គាមដ៏ធ្ងន់ធ្ងរ។ តាមទិន្នន័យស្រាវ​ជ្រាវ​មូលដ្ឋាន​ ផ្ទៃដីប្រមាណជាង​​ ៥,៥ គីឡូ​ម៉ែត្រ​ក្រឡា​​ ក្នុងខេត្តព្រះសីហនុ​ នៅប្រឈមនឹងគ្រាប់មីន និងសំណល់​ជាតិផ្ទុះពីសង្គ្រាមនៅឡើយ បាន​នឹង​កំពុងបន្ត​គំរាម​កំហែង​ ដល់អាយុ​ជីវិត​ជន​ស្លូត​ត្រង់របស់យើង ​ហើយក៏ជា​ឧបសគ្គដ៏​ធ្ងន់ធ្ងរដល់​ការអភិវឌ្ឍនានាទៀតផង។ គិត​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៧៩ ខេត្ត​ព្រះសីហនុ មាន​ជន​រង​គ្រោះ​សរុប​ចំនួន​ ៥៥៦ នាក់ ក្នុង​នោះ​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន​ចំនួន ៣៧១ នាក់ និង​បាត់​បង់​ជីវិត​ ១៩៧ នាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម