Connect with us

ព័ត៌មានជាតិ

អ្នកឆ្លុះកង្កែបចាប់បាន ក្រពើ មួយក្បាល ខណៈមួយក្បាលទៀតកំពុងនៅក្នុងទឹកបង្កភាពភ័យក្លាច

បានផុស

នៅ

កូន​ក្រពើ​មួយ​ក្បាលមាន​ទម្ងន់​៣​គីឡូ ត្រូវបាន​ប្រជា​ពលរដ្ឋ​ទៅ​ឆ្លុះ​កង្កែប​ហើយ​ចាប់បាន​នៅ​ភូមិ​កោះ​លត ឃុំ​កោះ​ថ្កូវ ស្រុក​ជលគី​រី កាលពី​យប់​ថ្ងៃទី២៤​ខែតុលា ឆ្នាំ២០២១ តែ​មិនដឹងថា ​ជា​ក្រពើ​គេ​ចិញ្ចឹ​ម​ ឬ​ជា​ក្រពើ​ធម្មជាតិ​នោះឡើយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន​ម្នាក់ឈ្មោះ ផន ភារ​ម្យ អាយុ១៩ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើបាន​ឲ្យ​ដឹងថា នៅក្នុង​យប់​ថ្ងៃទី​២៤ រូបគេ​បាន​ទៅ​ឆ្លុះ​កង្កែប​ជាមួយ​ឪពុក ហើយ​ក៏បាន​ប្រទះឃើញ​កូន​ក្រពើ២​ក្បាល ដែល​កំពុងតែ​បណ្តែត​ខ្លួន​មួយ​ក្បាល​នៅ​ទឹក​ជ្រៅ មួយ​ក្បាល​នៅ​ទឹក​រាក់ ហើយក៏​នាំគ្នា​ចាប់បាន​មួយ​ក្បាល​ដែល​នៅ​ទឹក​រាក់ ។ ពេល​យក​មក​ដល់ផ្ទះ​វាស់​ប្រវែង​និង​ថ្លឹង​ទម្ងន់​ឃើញ​មាន​ប្រវែង១ម៉ែត្រ ទ​ម្ងន់​៣​គីឡូក្រាម ។ យុវជន ថន​ ភារ​ម្យ​ បាន​បញ្ជាក់ថា មិនដឹង​ក្រពើ​រួច​ពី​កន្លែ​ង​ចិញ្ចឹម​ណា​នោះទេ ឬក៏​ជា​ក្រពើ​ធម្មជាតិ​ក៏​មិនដឹង ។​

ដោយឡែក​​ប្រជាពលរដ្ឋ ដែល​នៅក្នុង​ភូមិ​ខាងលើ​នោះបាន​ឲ្យ​ដឹងថា កន្លងមក​ពួកគាត់​ធ្លាប់​ចាប់​បានកូន ​ក្រពើ​ ដូច​នេះដែរ បើ​គិត​មកដល់ពេលនេះ​ប្រមាណ​ជាង១០​ក្បាល​ហើយ​។ ហេតុនេះ​ពួកគាត់​ពិត​មានការ​ភ័យខ្លាច ដោយ​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ជួយ​ស្រាវជ្រាវ​រក​ម្ចាស់​ក្រពើ​ ឬ​បើជា​ក្រពើ​ធម្មជាតិ ពិតជា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃណាមួយ​មិនខានឡើយ ។​

ទាក់ទង​នឹង​រឿងនេះ លោក ចិន ផាន់​ណា មេឃុំ​កោះ​ថ្កូវ បាន​បញ្ជាក់ថា ពេលនេះ​លោក​កំពុងតែ​ប្រមូល​ព័ត៌មាន មិនដឹងថា​កូន​ក្រពើ​រួច​ពី​ក​ន្លែង​ណា ឬក្រពើ​ធម្មជាតិ​នោះទេ ហេតុ​នេះហើយ​គាត់​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​មេត្តា​ប្រុង​ប្រ​យ័ត្ន​ផងដែរ ។ ព្រោះ​កន្លងមក​ក៏មាន​ប្រជាពលរដ្ឋ​យើង​ក្នុង​ឃុំ​ចាប់​ធ្លាប់​បាន​កូន​ក្រពើ​ដូច​មាន​សេចក្តី​រាយការណ៍​នោះ​ពិតមែន ។ ដូចនេះ​សូមមន្ត្រី​ជំនាញ ជួយ​ស្រាវជ្រាវ​និង​ជួយ​ទប់ស្កាត់​ផង៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម