Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនស្ដ្រី ជនជាតិចិន ៣នាក់ ករណីនាំទារកឆ្លងដែន​

បានផុស

នៅ

​ស្ត្រីជន​ជាតិចិន​៣​នាក់ កាលពី​ព្រឹក​ថ្ងៃទី២៥​ ខែតុលា ឆ្នាំ​២០២១ ត្រូវបាន​កម្លាំង​សម​ត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចាប់បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណីនាំ​ទារក​ឆ្លងដែន ។​

ជនសង្ស័យ​ជា​ជនជាតិ​ចិន​៣នាក់មាន​១.​ឈ្មោះ LI BINGRONG ភេទ​ស្រី អាយុ​៣៩ឆ្នាំ។ ទី២.​ឈ្មោះ WEI QIUCHAN ភេទ​ស្រី អាយុ​៥២ ឆ្នាំ។ ​ទី​៣.​ឈ្មោះ ZHANG QIAN ភេទ​ស្រី អាយុ​២៥ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទិន​នឹង​ការចាប់ខ្លួន​ស្ត្រីជន​ជាតិចិន​៣នាក់​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ នោះ ប្រភព​ព័ត៌មាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ កម្លាំង​សម​ត្ថកិច្ច​នគរបាល​ប្រចាំ​ច្រកទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយមាន​ការសង្ស័យ បានធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ចិន​៣នាក់ ដូច​មាន​ឈ្មោះ​ខាងលើ ក្នុងករណី​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង បី​ទារក​អាយុ​មិន​លើសពី​១​ឆ្នាំ ម្នា​ក់មួយៗ បម្រុង​ជិះ​យន្តហោះ​ឆ្លងដែន​ទៅកាន់​ប្រទេស​ចិន ។ ក្រោយ​ឃាត់ខ្លួន​ស្ត្រី​ចិន​៣នាក់​នោះ សម​ត្ថកិច្ច​នគរបាល​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​សហការ និង​ប្រគល់​ជនសង្ស័យ​៣នាក់ ព្រម​ទាំងទារក​ទាំង​៣ ឲ្យ​ទៅ​សម​ត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស នឹង​ការពារ​អនីតិជន ដើម្បី​បន្ត​នីតិវិធី ។

ដូច្នោះ​ហើយ​ទើប​ជនសង្ស័យ​ត្រូវបាន​សម​ត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ឆ្លងដែន កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ចំណែក​ទារក​មាន​ភេទ​ប្រុស​.​ភេទ​ស្រី អាយុ​មិន​លើសពី​១​ឆ្នាំ ត្រូវបាន​សម​ត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ប្រគល់​ឲ្យ​ទៅ​ក្រសួង​សង្គមកិច្ច យកទៅ​ចិញ្ចឹម​បីបាច់​ថែទាំ​ជា​បណ្តោះអាសន្ន ។ រឿងក្ដី​នេះ​តុលាការ​មិន​ទាន់​មានកា​រស​ម្រេច​ជា​ផ្លូវការ​ទេ ។

លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សន្យាថា​ នឹង​ផ្ដល់​ព័ត​មាន​លំអិត​ពី​ករណីនេះ​នៅពេល​ក្រោយ ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម