Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ចុះពិនិត្យ​ផល​​ប៉ះពាល់​ពី​ទឹកជំនន់ទន្លេស្រែពក

បានផុស

នៅ

អាជ្ញាធរខេត្តស្ទឹងត្រែង រួមមន្ត្រីជំនាញពាក់ព័ន្ធននៅព្រឹកថ្ងៃទី ២៥ ខែតុលានេះ បានចុះពិនិត្យស្រូវស្រែនិងផលដំណាំកសិកម្ម ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងទន្លេស្រែពក ដើម្បីរៀបចំផែនការស្តារនៅសេដ្ឋកិច្ចស្បៀងឡើងវិញ តាមរយៈការផ្តល់ពូជស្រូវរយៈពេលខ្លី​និងគ្រាប់ពូជដំណាំផ្សេងៗជូនកសិករ។     

លោក ជា ថាវរិទ្ធ អភិបាលរងខេត្ត បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានភូមិឃុំស្រុក ត្រូវពន្លឿនការស្រង់ស្ថិតិចំនួន គ្រួសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដាក់ជូនទៅគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តឱ្យបានឆាប់ ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ។    

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរងបន្តថា បញ្ហាប្រឈមនេះមន្ត្រីជំនាញផ្នែកកសិកម្មត្រូវពិនិត្យមើលផ្ទៃដី ដែលមានប្រភពទឹក និងផ្ទៃដីដែលត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រនៃការដាំដុះ ហើយផ្តល់គ្រាប់ពូជ និងចុះមកណែនាំកសិកឱ្យផ្លាស់ប្តូរទំលាប់នៃការដាំចុះ  ធ្វើយ៉ាងណាឱ្យស្របទៅនិងពេលវេលានៃការងារបង្កបង្កើនផលនៅចុងរដូវ។         

លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានទទទួលស្គាល់ថា ក្នុងស្ថានភាពទឹកទន្លេស្រែពកឡើងដល់កំរិតប្រកាសឱ្យប្រុងប្រយ័ត្ននេះ បានបង្កផលប៉ះពាល់ដល់ស្រូវ និងដំណាំផ្សេងៗរបស់កសិករ នៅតាមជួរដងទន្លេស្រែពក  និងទន្លេសេសានផងដែរ។        

លោកបន្កថា ផលប៉ះពាល់​នេះស្រូវមួយចំនួនត្រូវរលួយទាំងស្រុង ដំណាំកសិកម្មផ្សេងៗដូចជាពោត សណ្តែកត្រូវខូច  ហើយមន្ទីរកសិកម្មបានត្រៀមស្រូវពូជ រយៈពេលខ្លីនិងពូជដំណាំផ្សេងៗ សម្រាប់ចែកជូនកសិករ ដើម្បីមានលទ្ធភាពស្តារឡើងវិញ នៅតាមតំបន់ដែលមានប្រភពទឹក។           

ឆ្នាំ២០២១នេះទឹកទន្លេស្រែពក និងទន្លេសាសានបានបង្កផលប៉ះពាល់ប្រជាពលរដ្ឋនៅឃុំតាឡាត ឃុំក្បាលរមាស ឃុំ​ស្តៅ ឃុំភ្លុក និងឃុំសាមឃួយ ដែលរស់នៅតាមតំបន់វាលទំនាប និងនៅជាប់តាមជួរដងទន្លេប្រមាណជាង​១០០​គ្រួសារ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម