ជប៉ុនចង់​យក​ពូជ​ដំបងយក្ស​​ដាំ​នៅ​កម្ពុជា កែច្នៃជាចំណីអាហារ និងទឹកផ្លែឈើ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជប៉ុនចង់​យក​ពូជ​ដំបងយក្ស​​ដាំ​នៅ​កម្ពុជា កែច្នៃជាចំណីអាហារ និងទឹកផ្លែឈើ

បានផុស

នៅ

ក្រុមហ៊ុន​ជប៉ុនមួយ​មានបំណង​ចូលរួម​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម​នៅ​តំបន់ ដែល​បោសសំអាត​គ្រាប់មីន​រួច ក្នុងនោះ​ក៏មាន​​គម្រោង​ដាំ​ដំណាំដំបងយក្សនៅកម្ពុជា។ នេះបើយោងតាមលោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) នៅ​ថ្ងៃទី​២៥ ខែតុលាឆ្នាំ​២០២១នេះ បន្ទាប់ពីបានជួប​ប្រជុំ​តាម zoom ជាមួយ​ដៃគូ​ជប៉ុន​ជា​ក្រុម​ជំនាញ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ឧបករណ៍​បោសសំអាត​គ្រាប់មីន ​និង​សំណល់យុទ្ធភណ្ឌ​សង្គ្រាម​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ហេង រតនា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ជប៉ុន​នេះមានពូជ​ដំណាំ​ដំបងយក្ស​ពិសេស​​ សម្រាប់​ផលិត​ជា​ចំណីអាហារនិង​ទឹក​ផ្លែឈើ ​ដែលមាន​ទីផ្សារ​ធំ​ទូលាយរួចហើយ។

ជាមួយ​គ្នា​នេះ ក៏​មាន​ក្រុមហ៊ុន​ដំណាំ​ស្វាយចន្ទីនិង​ក្រុម​វិនិយោគ​ជប៉ុន​ខ្លះ​ មាន​ចេតនា​ចូលរួម​កសាង​សេដ្ឋកិច្ចជាមួយប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ដី​ក្រោយ​បោសសំអាត​មីន​រួច​។ ​សំខាន់​សាកល្បង​និង​សិក្សា​លំអិត​ពី​ផលប្រយោជន៍ខាង​សេដ្ឋកិច្ច​និង​សង្គម​ឱ្យបាន​ច្បាស់លាស់​។​ ​

លោក ហេង រតនា ​បាន​បញ្ជាក់ទៀតថា លោក​ក៏​បាន​លើក​ជា​គំនិត​ផ្តួចផ្តើម ​ក្នុងការ​ស្នើសុំ​អភិវឌ្ឍន៍​គំរោង​ដី​សម្បទាន​សង្គមកិច្ច​ ដែល​រាជរដ្ឋាភិបាល​ចែកជូន​ប្រជាពលរដ្ឋ​គ្មានដីធ្លី ដើម្បី​កសាង​សេដ្ឋកិច្ច​ថ្មីដោយ​ធ្វើ​សមាហរណកម្មការរំដោះ​ដី​មាន​បញ្ហា​គ្រាប់មីន សង់​លំនៅដ្ឋានហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រូបវន្ត ដូចជាផ្លូវ ធារាសាស្ត្រ សាលារៀន ផ្សាររោងចក្រផលិត ផលផលិតផល​កសិកម្ម​បំរើ​ក្នុងស្រុក​និង​នាំចេញ។ មានន័យថា​ប្រជាពលរដ្ឋ​ក្រី​ក្រមាន​លំនៅដ្ឋានមានមុខ​របរ មាន​ប្រាក់ចំណូល មាន​ផលិតផល​កសិកម្ម​រយ​:​ពេល​ខ្លី រយ​:​ពេល​មធ្យម និង​ដំណាំយុទ្ធសាស្ត្រ​រយ​:​ពេល​វែងមាន​ទីផ្សារ​ច្បាស់លាស់​តាមរយ​:​កសិកម្ម​តាម​កិច្ចសន្យាជាមួយ​ក្រុមហ៊ុន​ជប៉ុន ដែលមាន​រាជរដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ក្រុមហ៊ុន​វិនិយោគ​ជាមួយ​ប្រជាពលរដ្ឋ មានកំ​លាំង​ពលកម្ម​នៅក្នុង​មូលដ្ឋានជាស្រេច ដោយ​គ្មាន​ទំនាស់​ដីធ្លី​ឡើយ​។

គំរោង​បែបនេះ​អាច​ទាក់ទាញ​បាន​នូវ​ការគាំទ្រ​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ​គ្មាន​ដីធ្លី និង​គាំទ្រ​ចំពោះ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​ និង​ដឹកនាំ​ប្រទេស​ទៅជា​ប្រទេស​អភិវឌ្ឍន៍​ត្រឹម​ឆ្នាំ​២០៥០​របស់​រាជរដ្ឋាភិបាល​។​ ​

បើ​តាម​លោក​ ហេង រតនា ដៃគូ​ជប៉ុន​ចាប់អារម្មណ៍​ជាខ្លាំង​ជាមួយ​គំនិត​ផ្តួចផ្តើម​នេះ និង​សំនូមពរ​ឱ្យ​គិតគូរ​រៀបចំ​ខ្លឹមសារ​ដើម្បី​អភិវឌ្ឍន៍​ឱ្យ​ក្លាយជា​ការពិត​ជាក់ស្តែង​តែម្តង​៕​

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services