Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃមួយអង្គគង់នៅវត្តសាមគ្គីរង្សី ធ្វើអត្តឃាតចង ក ក្នុងកុដិ ដោយមិនដឹងមូលហេតុ​

បានផុស

នៅ

ព្រះសង្ឃ​ព្រះជន្ម​២១​ព្រះវស្សា​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​វត្ត​សាមគ្គី​រង្សី​បានសម្រេច​​ធ្វើអត្តឃាតចង ក សម្លាប់ខ្លួន​ដោយ​ពុំ​ដឹង​មូលហេតុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​របស់​នគរបាល​ខណ្ឌ​មានជ័យ​ បាន​ឲ្យ​ដឹងថា ​នៅ​វេ​លា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​២៥ ​ខែតុលា​នេះ ​មាន​ករណី​អត្តឃាត​មួយ​កើតឡើង​ដែល​ជនរងគ្រោះ​ជា​ព្រះសង្ឃ​ក្នុង​ព្រះជន្ម​២១​វស្សា​ ព្រះនាម សួន ស៊ី​និច ដែល​បច្ចុប្បន្នកំពុង​គ​ង់​នៅក្នុង​វត្ត​សាមគ្គី​រង្សី​ មាន​ទីតាំង​ក្នុងភូមិ​ទ្រា​២​ សង្កាត់​ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដោយបាន​យក​ស្បង់​រមូរ​ដូចជា​ខ្សែ​រួច​ចងក​នៅជាប់​ជើង​កង្ហារ​ពិដាន​កុដិ​បណ្តាល​ឲ្យ​សុ​គុត​។​

នគរបាល​បានធ្វើ​កោសល្យ​វិ​ច័យ​ឃើញថា ​ព្រះសង្ឃ​រងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត​ដោយ​ចងកប្រាកដ​មែន​។​ ព្រះសង្ឃ​ដែល​ធ្វើអត្តឃាត​មាន​ស្រុកកំណើត​ក្នុងភូមិ​ជុំ​និ​ច​ ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ​ខេត្តកណ្តាល​។​

​សព​ត្រូវបាន​ប្រគល់ជូន​លោកយាយ សេង ផល ដែល​ត្រូវជា​ជីដូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​ស្រុកកំណើត​។ ​រឿងហេតុ​ខាងលើ​ពុំមាន​ញាតិមិត្ត​ និង​ក្រុមគ្រួសារ​បញ្ជាក់​ពី​មូល​ហេតុដែល​ឈានទៅដល់​ការធ្វើអត្តឃាត​នេះឡើយ​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម