បញ្ជាក់​ពីក្រសួង​សុខាភិបាល ស្ត្រី​មាន​ផ្ទៃពោះ​អាចចាក់វ៉ាក់សាំង​កូវីដបាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បញ្ជាក់​ពីក្រសួង​សុខាភិបាល ស្ត្រី​មាន​ផ្ទៃពោះ​អាចចាក់វ៉ាក់សាំង​កូវីដបាន

បានផុស

នៅ

ការ​សិក្សា​មិន​ទាន់​រក​ឃើញ​មាន​វិបត្តិ​ណាមួយ​ប៉ះពាល់​ទារក​ក្នុង​ផ្ទៃ​នោះទេ នៅពេលទទួលកា​រចាក់​វ៉ាក់សាំងកូវីដ១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីត្រៀមយកបុត្រ អាចចាក់វ៉ាក់សាំងបាន និងមិនមានប៉ះពាល់ដល់កូនក្នុងផ្ទៃនោះទេ តែផ្ទុយទៅវិញអាចបង្កើត អង់ទីករ​ការពារថែមទៀតផង។

រូបឯកសារ

លោក​ជំទាវ​បញ្ជាក់​ថា មក​ដល់​ពេលនេះ​ការ​សិក្សា​បែប​​វិទ្យាសាស្ត្រ​ មិន​ទាន់​រក​ឃើញ​មាន​វិបត្តិ​ឬ​បង្ក​ផល​អាក្រក់​ណាមួយ​​ដល់​ទារក​ក្នុង​ផ្ទៃ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ការ​សិក្សារកឃើញ​ថា ស្រ្តី​ដែល​មាន​ផ្ទៃពោះ​ដែល​ចាក់វ៉ាក់សាំង​កូវីដ មានកងការពារឬ​អង់ទីករ​រហូត​ដល់​ទង​សុក​ទារក​ក្នុង​ផ្ទៃ។

ដោយសារ​បែបនេះ អ្នក​វិទ្យាសាស្រ្ត​កំពុង​ជំរុញ​ការ​សិក្សា​មួយ​ទៀត តើ​អង្គទីករ​​ដែល​បង្កើត​ឡើង​ដោយ​សរីរាង្គ​របស់​ម្តាយអាច​ទៅការពារ​ទារកនៅពេល​កើត​ដែរ​ឬទេ។

លោកជំទាវ​បាន​ជំរុញ​ឲ្យ​​​ស្រ្តីមាន​ផ្ទៃពោះ​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ដើម្បី​បង្កើត​កងការពារ​ទាំងម្តាយ​ និងកូននៅក្នុង​ផ្ទៃ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services