លោក​សុខ សម្បត្តិ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មាន​ឆ្អឹង​ដែក ប្រវែង​៧៣០​ម៉ែត្រ នៅ​តំបន់ភ្នំ​រាប
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក​សុខ សម្បត្តិ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មាន​ឆ្អឹង​ដែក ប្រវែង​៧៣០​ម៉ែត្រ នៅ​តំបន់ភ្នំ​រាប

បានផុស

នៅ

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ លោក​សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​ក្រុមការងារ​ខណ្ឌ និង​សង្កាត់ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ដែល​កំពង់​សាងសង់​ផ្លូវ​បេតុង​មាន​ឆ្អឹង​ដែក ត​ភ្ជាប់​ពី​ផ្លូវ​៤២ ទៅ​វត្តភ្នំ​រាប ប្រវែង​៧៣០​ម៉ែត្រ ដែល​ជា​គម្រោង​អភិវឌ្ឍ​របស់​ខណ្ឌ​ឆ្នាំ​២០២១ ស្ថិត​ក្នុង​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​នោះ លោក​សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​មានប្រសាសន៍ថា ផ្លូវ​បេតុង​មាន​ឆ្អឹង​ដែក ដែល​ចាប់​ផ្តើម​ស្ថាបនា​នា​ចុងខែ​តុលា​នេះ ទទឹង​៦​ម៉ែត្រ ប្រវែង​៧៣០​ម៉ែត្រ នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ផ្លូវ​នេះ​ស្ថិត​ក្នុង​តំបន់​ទេសចរណ៍​ភ្នំ​រាប ដែល​ភ្ញៀវ​ទេសចរណ៍​តែងតែ​ឆ្លងកាត់​ទៅមក​ទីនេះ​ជា​ញឹកញាប់​ផងដែរ​។

លោក​បន្ត​ថា ផ្លូវ​នេះ​ចាប់​ផ្តើម​ស្ថាបនា ​ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ជាប់​សងខាង​ផ្លូវ ពិសេស​បងប្អូន​ម្ចាស់​អាហារ​ដ្ឋា​ន ដែល​មាន​តូប រោង ឬ​ស្លាក​សញ្ញា និង​សំណង់​ដែល​ជាប់​ចិញ្ចើម​ផ្លូវ​ត្រូវ​ចូលរួម​រំកិល​ថយក្រោយ​ទាំងអស់​គ្នា ដើម្បី​សោភ័ណភាព និង​ងាយស្រួល​ដាក់​លូ​ឲ្យ​ត្រូវ​តាម​ស្តង់ដារ ហើយ​ពេល​ផ្លូវ​នេះ​ស្ថាបនា​រួច​ត្រូវ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ឲ្យ​បានយូ​រអ​ង្វែង​តរៀង​ទៅ​។

ក្នុង​ឱកាស​នោះ​ផង​ដែរ ​លោក​អភិបាលខណ្ឌ​បាន​ជូន​ថវិកា​ដល់​កម្លាំង​ប្រជា​ការពារ កម្មករ ដែល​ស្ថាបនា​ផ្លូវ​ទាំងអស់​ថវិកា​ចំនួន​៤៥​ម៉ឺន​រៀល​ផង​ដែរ​។ បន្ទាប់មក​លោក​សុខ សម្បត្តិ​និង​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្ទះល្វែង​ នៅ​ក្នុង​ភូមិ​បឹង​ប៉ិច​ដែល​កំពុង​សាងសង់ ក្នុង​នោះ​ដែរ​លោក​អភិបាលខណ្ឌ​បាន​ឲ្យ​កម្លាំង​ពិនិត្យមើល​វត្តមាន​របស់​កម្មករ​ទាំងអស់​អំពី​បញ្ហា​ការ​ចាក់​វ៉ាក់សាំង​ផង​ដែរ នឹង​ណែនាំ​ឲ្យ​ចាក់​ដូ​ស​ជំរុញ​(​លើក​ទី​៣)​នា​ពេល​ខាង​មុខ​ថែមទៀត​៕

ដោយ ៖ ឧ​ត្ត​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services