ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

បានផុស

នៅ

​ភ្នំពេញ ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១៖ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបាន​ទទួលស្គាល់ថា​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាង​ផ្នែក​អភិវឌ្ឍន៍​អាជីព និង​បរិ​យាប​ន្នតា​មរយៈ​ការទទួលបាន​ពានរង្វាន់ Employee Experience Awards 2021 ដ៏​មាន​កិត្យានុភាព​ពី​ក្រុមហ៊ុន Human Resources Online.net ដែលមាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបាន​ប្រកាសថា​ជា​អ្នកឈ្នះ​ពានរង្វាន​ប្រាក់ Employee Experience Awards 2021 ក្នុង​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​។ ពានរង្វាន់​នេះ​មានន័យថា​ជាការ​ទទួលស្គាល់​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​មួយ​នេះ​ចំពោះ​ឱកាស​អភិវឌ្ឍន៍​អាជីព​ដែល​ក្រុមហ៊ុន​ផ្តល់ជូន​និយោជិត​របស់ខ្លួន “​តាមរយៈ​ការ​តម្រឹម​អាជីវកម្ម​ដ៏​ខ្លាំង ការប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​ក្លា​ចំពោះ​ការអភិវឌ្ឍន៍​វិជ្ជាជីវៈ​របស់​និយោជិត និង​ភាពម្ចាស់ការ​ក្នុងការ​រៀបចំ​ផែនការ​សម្រាប់​ជំនាញ​អនាគត​”​។ ក្រុមហ៊ុន HEINEKEN Cambodia ក៏​ទទួលបាន​ការកោតសរសើ​រ​ផងដែរ​ចំពោះ​ការចូលរួម​របស់​និយោជិត និង​យុទ្ធសាស្ត្រ​ជម្រុះ និង​បរិ​យាប​ន្ន (Diversity and Inclusion Strategy) របស់​ក្រុមហ៊ុន​។​

​សាជីវកម្ម​អន្តរជាតិ​ធំៗ​ជាច្រើន​ផ្សេងទៀត​ដូចជា​សាជីវកម្ម​ក្នុងប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី និង​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ពានរង្វាន់​ដ៏​ល្បីឈ្មោះ​នេះ​ដែល​ពាក់ព័ន្ធ​នឹង​ធនធានមនុស្ស​។ ក្រុមហ៊ុន HEINEKEN Cambodia គឺជា​ក្រុមហ៊ុន​ទីមួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ទទួលបាន​ការទទួល​ស្គាល់​បែបនេះ​។​

​ពានរង្វាន់ Employee Experience Awards ប្រចាំ​ឆ្នាំនេះ​មានដំណើរ​ការផ្តល់​ពិន្ទុ​ដ៏​តឹងរ៉ឹង​ដែល​ធ្វើឡើង​ដោយ​គណៈកម្មការ​ដែលជា​អ្នកដឹកនាំ​ផ្នែក​ធនធានមនុស្ស​ជាន់ខ្ពស់ ដោយ​វាយតម្លៃ​លើ​ពាក្យស្នើសុំ​ចូលរួម​ទាំងអស់ ដើម្បី​ផ្តល់​ពិន្ទុ​ដោយយោង​ទៅតាម​បញ្ជី​លក្ខណៈវិនិច្ឆ័យ​ជាក់លាក់​មួយ​។ គណៈកម្មការ​ក៏បាន​ពិនិត្យមើល​យ៉ាង​ម៉ត់​ចង់​ផងដែរ ដើម្បី​ធ្វើឱ្យ​ប្រាកដថា មិនមាន​ទំនាស់​ផលប្រយោជន៍ នៅពេល​វាយតម្លៃ​ពាក្យ​ចូលរួម​ប្រកួត​។ ពានរង្វាន់​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ក្រុមហ៊ុន​នានា​ឱ្យ​បង្ហាញ​ទេពកោសល្យ​ល្អៗ គំនិត​ផ្តួចផ្តើម និង​យុទ្ធសាស្ត្រ​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង “​ដើម្បី​ទទួលបាន​ការទទួលស្គាល់​ពិតប្រាកដ​ថា​ជា​ក្រុមហ៊ុន​ល្អ​បំផុត​នៅ​អាស៊ី​”​។​

​លោក Samson Wong នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន HEINEKEN Cambodia បាន​មានប្រសាសន៍ថា​៖ «​យើង​មាន​មោទនភាព​ដែល​ទទួលបាន​ការទទួល​ស្គាល់​ការប្តេជ្ញាចិត្ត​ដ៏​ខ្លាំងក្លា​របស់​យើង​ចំពោះ​ការអភិវឌ្ឍ​វិជ្ជាជីវៈ​របស់​បុគ្គលិករ​បស់​យើង និង​ការវិនិយោគ​របស់​យើង​លើ​ជំនាញ​នាពេល​អនាគត​។ បុគ្គលិក​និង​ការអភិវឌ្ឍ​របស់​ពួកគេ​ស្ថិតនៅក្នុង​បេះដូង​របស់​ក្រុមហ៊ុន​យើង​។ ខ្ញុំ​ជឿជាក់​យ៉ាងខ្លាំង​ថា ក្រុមហ៊ុន​មួយ​អាច​រីកចម្រើន​ទៅបាន​លុះត្រាតែ​បុគ្គលិក​របស់​យើង​ទទួលបាន​ការគាំទ្រ និង​បទពិសោធ​ដើម្បី​រៀនសូត្រ និង​ទទួលបាន​ភាព​រីកចម្រើន ខណៈដែល​មានការ​ប្តេជ្ញា​ចិត្ត និង​អារម្មណ៍​ថា​ខ្លួនឯង​ជា​ម្ចាស់ ដើម្បី​ផ្តល់ជូន​លទ្ធ​ល​ល្អប្រសើរ​។ ការ​ឈ្នះ​ពានរង្វាន់​នេះ​បង្ហាញ​សារ​យ៉ាងច្បាស់​ទៅកាន់​បុគ្គលិក​របស់​យើង​បច្ចុប្បន្ន និង​បុគ្គលិក​អនាគត​របស់​យើង​ថា ក្រុមហ៊ុន​យកចិត្តទុកដាក់​ខ្លាំង​លើ​ការអភិវឌ្ឍ​សមាជិក​ក្រុមការងារ​ទាំងអស់​។ នៅ​ក្រុមហ៊ុន HEINEKEN Cambodia យើង​ផ្តល់ឱកាស​ដល់​បុគ្គលិក​របស់​យើង​គ្រប់រូប​ឱ្យ​បង្កើត​វឌ្ឍនភាព​តាមរយៈ​ភាពជា​អ្នកដឹកនាំ ការរៀនសូត្រ​ជំនាញ​ថ្មីៗ និង​ការចូលរួម​»​។​

​ពានរង្វាន់ Employee Experience Awards គឺជា​ពានរង្វាន់​ផ្នែក​ធនធានមនុស្ស​ថ្នាក់​តំបន់ ដែល​ផ្តោតលើ​ការបង្ហាញ​បទពិសោធ​ល្អៗ​របស់​និយោជិត​។ ពានរង្វាន់​នេះ​មានបំណង​លើកទឹកចិត្ត​ឱ្យ​និយោជក​ឬ​ក្រុមហ៊ុន​ទាំងអស់​ទាញយក​ប្រយោជន៍​ពី​ការ​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើការ​របស់​បុគ្គលិករ​បស់​ខ្លួន ដើម្បី​បង្កើត​កម្លាំង​ពលកម្ម​មួយ​ដែលមាន​ការចូល​រួមកា​ន់​តែ​ខ្លាំង​ដែលមាន​ការលើកទឹកចិត្ត ពោរពេញ​ដោយ​ផលិតកម្ម និង​ថាមពល ដើម្បី​រៀនសូត្រ​ជំនាញ​បន្ថែម និង​ផ្តល់ជូន​អតិថិជន​នូវ​បទពិសោធ​ប្រកបដោយ​ភាព​វិជ្ជមាន​។​

​លោក Samson Wong បាន​បន្ថែមទៀតថា​៖ «​នៅ​ក្រុមហ៊ុន HEINEKEN Cambodia យើង​ជ្រើស​រើសយក​វិធីសាស្ត្រ​តាមបែប​រចនាសម្ព័ន្ធ​ដើម្បី​អភិវឌ្ឍ​សមាជិក​ក្រុមការងារ​របស់​យើង​ទាំងអស់​។ សមាជិក​ក្រុមការងារ​របស់​យើងទាំងអស់គ្នា​ត្រូវបាន​ផ្តល់ឱកាស​ឱ្យ​បង្កើត​វឌ្ឍនភាព​ខ្លួនឯង​ពី​កម្រិត​ដំបូង​រហូតដល់​អ្នកដឹកនាំ​ក្រុម ហើយ​ជា​ចុងក្រោយ​ឡើងទៅ​ដល់​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់​ដោយ​ផ្អែកលើ​សមត្ថភាព និង​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​។ វា​គឺជា​វិធីសាស្ត្រ​របស់​យើង​ចំពោះ​ការអភិវឌ្ឍ​អាជីព និង​វប្បធម៌​កន្លែងធ្វើការ ដែល​គាំទ្រ​ដោយ​គោលបំណង និង​តម្លៃ​របស់​យើង ដែល​យើង​ជឿជាក់ថា​នឹងធ្វើ​ឱ្យ​ក្រុមហ៊ុន HEINEKEN Cambodia ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ល្អ​បំផុត​ដែល​មនុស្ស​គ្រប់គ្នា​ចង់​ធ្វើការ​ជាមួយ​»​។​

​ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្ន​មាន​បុគ្គលិក​ជិត ៧០០​នាក់ និង​ផ្ដល់​ការងារ​ជូន​ប្រជាជន​កម្ពុជា ១២០,០០០​នាក់ ដែល​ប្រកបការងារ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​អាជីវកម្ម​របស់​ក្រុមហ៊ុន ពោលគឺ​រាប់​ចាប់ពី​កសិករ​ដាំ​ដុះ​ស្រូវ រហូតដល់​អាជីវករ​លក់ដូរ​ភេសជ្ជៈ​នៅតាម​ហាង​នានា​។ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបាន​ទទួលស្គាល់​ដោយ​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា​ថា​ជា​’​ក្រុមហ៊ុន​បង់ពន្ធ​ច្រើនជាងគេ​នៅ​កម្ពុជា​’​។​

​បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ផលិត​ស្រា​បៀរ​ចំនួន ៥​ម៉ាក​ក្នុងប្រទេស​កម្ពុជា ដោយ​គោរព​តាម​បទដ្ឋាន​គុណភាព​ខ្ពស់បំផុត ដែល​បម្រើ​ជូន​អតិថិជន​នូវ​គ្រប់​រសជាតិ​។ ផលិត​ចេញពី​គ្រឿងផ្សំ​ធម្មជាតិ ១០០% ពី​រោងចក្រ​ក្នុងស្រុក ផលិតផល​ស្រា​បៀរ​របស់​ក្រុមហ៊ុន HEINEKEN (Cambodia) នៅ​កម្ពុជា​រួមមាន​ស្រា​បៀរ Heineken ស្រា​បៀរ ABC ស្រា​បៀរ Tiger និង Tiger Crystal ស្រា​បៀរ Anchor និង Anchor White និង​ស្រា​បៀរ Gold Crown៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services