Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

បានផុស

នៅ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​អំពី​តួនាទី​សំខាន់ៗ​ចំនួន ៣ របស់​វិស័យ​ឯកជន​ក្នុង​ការ​រួមចំណែក​សម្រេច​នូវ​ការងារ អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ ២០២២ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន​ក្រោម​ប្រធានបទ ៖ “​កសាង​អនាគត​ឌីជីថល​ប្រកបដោយ​ចីរភាព​របស់ យើង “​នា​ថ្ងៃទី ២៥ ខែ តុលា នៅតាម​ប្រព័ន្ធ​វីដេអូ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ​តួនាទី​សំខាន់ៗ​ចំនួន ៣ របស់​វិស័យ​ឯកជន​៖ ​ទី​១. ត្រូវ​ទាញ​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាស៊ាន ដែល មាន​ស្រាប់ ជាពិសេស​កិច្ចព្រមព្រៀង អា​សិប (RCEP)​ដែល​គ្រោង​នឹង​ចូល​ជា​ធរមាន នៅ​ដើមឆ្នាំ២០២២ ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ ជាពិសេស​ការ​ជំរុញ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដើម្បី​បង្កើត​ការងារ​, បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច។

ទី​២. ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង និង ចំណេះធ្វើ ជាពិសេស​ការ​អភិវឌ្ឍ​ជំនាញ​ឌីជីថល​,​ព្រមទាំង​ការ​លើកកម្ពស់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍​តាមរយៈ​ការ​ចូល​រួម​សហការ​ជាមួយ​ធុរកិច្ច​និង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​ជួយ​ការកាត់បន្ថយ​គម្លាត​ឌីជីថល​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់។

ទី​៣, លើកកម្ពស់​កិច្ចសហការ​រវាង​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន​ជាពិសេស​តាមរយៈ​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​ក្នុង​គោលបំណង​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​មក ប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ​និង​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​ជួយ​បំពេញ​តម្រូវ​ការ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការស្តារ ឡើងវិញ​នូវ​កិច្ច​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការ​ព​ន្លឿ​ន​ការធ្វើសមាហរណកម្ម​តំបន់​និង​សកល​ក៏​ជា​កិច្ចការ​អាទិភាព​បំផុត​មួយ​ផង​ដែរ​ក្នុង​ការ​ជំរុញ​កា​ស្តារ​និង​ជំរុញ​កិច្ច​អភិវ​ឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។ អាស៊ាន​ត្រូវ​បន្ត​ប្រកាន់ខ្ជាប់​អភិក្រម​ពហុភាគី​និយម​,​ពង្រឹង​សកលភាវូបនីយកម្ម​និង​ខិតខំ​ជំរុញ​ការ​សម្រេច​បាន​នូវ​របៀបវារៈ​នៃ​ការ​ធ្វើ សមាហរណកម្ម​តំបន់​ក្រោម​ចក្ខុវិស័យ​អាស៊ាន ២០២៥ ដើម្បី​ពង្រឹង​ការតភ្ជាប់​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​រវាង​សរសៃឈាម​សង្គម​និង​ជីវភាព​សេដ្ឋកិច្ច​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កិច្ច​ការសំខាន់ៗ​រួមមាន ការ​ជំរុញ​ការ​ធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​, សេវាកម្ម​និង​វិនិយោគ​ឱ្យ​កាន់តែ​ពេញលេញ​និង​ស៊ីជម្រៅ​,​ការសម្រួល​ការ​ធ្វើដំណើ​រ​ឆ្លងដែន​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព​, ការបង្កើន​សមត្ថភាព​មីក្រូ​សហគ្រាស​,​សហគ្រាស ធុន​តូច​និង​មធ្យម (MSMEs) ជាដើម។ល។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អបអរសាទរ​ការផ្ទេរ​ភាពជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង វិនិយោគ​អាស៊ាន​ពី​ព្រុយ​ណេ​មក​កម្ពុជា​ហើយក៏​សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ សមិទ្ធផល​សម្រេចបាន​ក្រោម​ភាពជា​ប្រធាន​របស់​ព្រុយ​ណេ​ក្នុង​ឆ្នាំ ២០២១ នេះ៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម