Connect with us

ព័ត៌មានជាតិ

គ្រឿងញៀនជាង២០០គីឡូក្រាម បង្ក្រាបបាននៅកោះកុង មានប្រភពមកពីឡាវ

បានផុស

នៅ

គ្រឿងញៀនជាង២០០គីឡូក្រាម ប្រភេទហេរ៉ូអ៊ីន ដែលសមត្ថកិច្ចបង្ក្រាបនៅស្រុកស្រែអំបិល កាលពីថ្ងៃទី២២ តុលាកន្លងទៅ គឺក្រុមជួញដូរមកពីប្រទេសឡាវ ត្រៀមនាំចេញទៅប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រតិបត្តិ​បង្ក្រាប និង​បន្ត​ការស៊ើបអង្កេត​៣​ថ្ងៃ​មកនេះ ឃាត់​បាន​មេខ្លោង​ចំនួន​២​នាក់ ​ជនជាតិ​ថៃ ព្រមទាំង​សារធាតុ​ញៀន​ទម្ងន់​២១២.៤​គីឡូក្រាម ពុំមែន​ដឹក​ជញ្ជូន​មកពី​ប្រទេស​ថៃ​ចូល​កម្ពុជា​ទេ ពោលគឺ​ជនសង្ស័យ​ដឹក​ឆ្លងកាត់ ដែលមាន​បំណង​ចង់​នាំ​ចេញទៅ​លក់​ប្រទេស​ថៃ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា​នេះ​ថា កម្លាំង​សមត្ថកិច្ច​របស់លោក បាន​រឹបអូស​រថយន្ត​១ គ្រឿង ទូក​នេសាទ​ធុន​ធំ​១​គ្រឿង គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​២១២,៤​គីឡូក្រាម ហើយ​ឃាត់ខ្លួន​មនុស្ស​បាន ៧​នាក់​។​ ​លោកស្នងការ​នគរបាល​ខេត្ត បន្ថែមថា ក្នុងចំណោម​នោះ មេខ្លោង​ជនជាតិ​ថៃ ២​នាក់ កម្មករ​ខ្មែរ​៥​នាក់ និង​ស្រី​ម្នាក់​។ វត្ថុតាង កំពុង​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្តកោះកុង រីឯ​ក្រុម​ជនសង្ស័យ​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី​។

​គួរ​កត់​សម្គាល់​ថា នេះ​ជាការ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​លើក​ទី​១​ហើយ ​ក្នុង​តំណែង​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្ថិតនៅ​ចំណុច​កន្លែង​កើត​ហ​ហេតុ​ចំនួន​២ មាត់ពាម​ស្រែអំបិល ភូមិ​កំពង់​ស្តាំ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល​។ លោក អេង ចាន់​ភា​រ៉ា ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកោះកុង ហៅ​ការបង្ក្រាប​នេះ​ថា ជាការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ ដោយ​មិន​ផ្ទុះអាវុធ​។ មុខសញ្ញា​ដែល​ឃាត់ខ្លួន​បាន​មាន​ខ្សែ​បណ្តាញ​នាំចូល​មកពី​ប្រទេស​ឡាវ ឆ្លងកាត់​តាម​ខេត្តស្ទឹងត្រែង ខេត្ត​ព្រះសីហនុ ចូលមក​ខេត្តកោះកុង ឆ្ពោះទៅ​គោលដៅ​នៅឯ​ប្រទេស​ថៃ​។

​ក្រុម​ជនសង្ស័យ​៧​នាក់​ខាងលើ ត្រូវបាន​អយ្យការ​សាលាដំបូង​ខេត្ត ចោទប្រកាន់​ពីបទ​រក្សាទុក ដឹក​ជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន មាត្រា​៤០​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។ ដាក់ពន្ធនាគារ​ពី​២០​ទៅ​៣០​ឆ្នាំ ឬ​ផ្តន្ទាទោស​អស់​មួយជីវិត ហើយ​ពិន័យ​ជា​ថវិកា​៤០​លាន​ដល់​១០០​លាន​រៀល​៕

អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម