Connect with us

ព័ត៌មានជាតិ

រួសរាន់ឡើង ជិតបញ្ចប់ការចាក់វ៉ាក់សាំងដូសជំរុញ នៅខណ្ឌទាំង ១១ ហើយ

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរួសរាន់ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ឱ្យបានទាន់ពេលវេលា ដោយសារថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសីទី៣នឹងត្រូវបញ្ចប់សម្រាប់មូលដ្ឋានខណ្ឌទាំង១១ នៅត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៦តុលានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋយ់ាងច្រើន​កុះករ បានមក​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសីទី៣ ដែល​ចូលរួមចំណែកទប់ស្កាត់ និងកសាងនូវប្រព័ន្ធភាពស៊ាំក្នុងសហគមន៍ប្រឆាំងនឹងជំងឺ កូវីដ-១៩។ ប៉ុន្តែចំនួន​បងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំង មិនទាន់សមាមាត្រនឹងចំនួនតួលេខដែលត្រូវទទួលចាក់វ៉ាក់សាំងក្នុងមូលដ្ឋានខណ្ឌទាំង១១។

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តារួសរាន់ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសជំរុញ ឬដូសទី៣ ឱ្យបានទាន់ពេលវេលាដោយឥតគិតថ្លៃ ប្រកបដោយស្មារតីទទួលខុសត្រូវ និងផ្ដល់កិច្ចសហការខ្ពស់។

គ្រូពេទ្យកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ទទួល​ខុសត្រូវ​នៅ​ខណ្ឌកំបូល ខ័ណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខ័ណ្ឌទួលគោក ខណ្ឌឬស្សីកែវ និង​ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា ខណ្ឌសែនសុខ ទទួលចាក់ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសីទី៣នឹងត្រូវបញ្ចប់សម្រាប់មូលដ្ឋានខណ្ឌ ទាំង១១ ខាងលើនេះត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខ។

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម