Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនអ្នកលួចអំពូលសឡាបំភ្លឺសួន៧នាក់ បញ្ជូនទៅ តុលាការ

បានផុស

នៅ

កម្លាំងនគរបាល នៃ​អធិការដ្ឋាននគរបាល​ក្រុង​បាន​លុង ​ធ្វើ​ការចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់កាលពីវេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ករណី​លួចអំពូល​ភ្លើង​សឡា​បំភ្លឺ​តាម​សួនច្បារ​សាធារណៈ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១​កន្លងទៅ នៅត្រង់ចំណុច​សួន​កុមារ តាម​មាត់បឹង​កន្សែង ស្ថិតនៅ​ក្នុងភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​ពី​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​៧​នាក់ដែលសមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន​៖១- ឈ្មោះ ឌី​ន សុវណ្ណ​ដា​រ៉ា​រ័ត្ន​មុន្នី​ (​ហៅ​បៀ​វ​)​ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​ ២- ឈ្មោះ ជា ចិត្ត​(​ហៅ​ចិត្ត​) អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ​។​ ៣- ឈ្មោះ ជឹម ចិ​ត្រា ​(​ហៅ ចិត្ត​)​ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងដែក មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​ ៤- ឈ្មោះ សាន សា​រុំ​ (​ហៅ គត់​)​ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​ធ្វើ​ចម្ការ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ធួ​យ​អំពិល ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី​។ ៥- ឈ្មោះ ហិន សំ​អេ​ន (​ហៅ​អេ​ន​) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចម្ការ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៧​មករា សង្កាត់ឡា​បាន​សៀក ក្រុង​បាន​លុង​ខេត្តរតនគិរី​។ ៦- ឈ្មោះ ឌុល រដ្ឋា (​ហៅ​ម៉ាប់​) ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី។ ទាំង​៦​នាក់ លទ្ធផល​ធ្វើតេស្តរ​រក​មេរោគ​កូ​វីដ​១៩ អវិជ្ជមាន។​និង​៧- ឈ្មោះ ពេជ្រ រតនា (​ហៅ​រតនា​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៧​មករា សង្កាត់ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ១៩ វិជ្ជមាន។​

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ម៉ាក វេ​វ​ឆ្លាម ពណ៌​ខ្មៅ​ចំនួន​១​គ្រឿង​ ផ្ទាំង​ស​ឡា​ចំនួន​៦​ផ្ទាំង ​អំពូល​សឡា​ចំនួន​១ ​និង​ហ្វា​ស​ឡា​ចំនួន​២​ទៀតផង​ដែរ​។​

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំងវត្ថុតាងកំពុង​ឃាត់ខ្លួនបណ្តោះអាសន្ន នៅ​អធិការនគរបាល​ក្រុង​បាន​លុង ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​ទៅតាម​នីតិវិធី​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ នាទី មុន

អភិបាលស្រុកបាទីច្រានចោលការចុះផ្សាយពីស្លាប់របស់ក្មេងស្រីម្នាក់ដែលជាការបោកប្រាស់ដើម្បី​ផលប្រយោជន៍

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម