Connect with us

ព័ត៌មានជាតិ

បញ្ជាក់ពីមូលហេតុដែលថា ថៃមិនឲ្យយកឈុតតំណាងជាតិដែលមានរូប ប្រាសាទអង្គរ ទៅប្រកួត​

បានផុស

នៅ

បន្ទាប់ពី​មានការ​បញ្ចេញ​ព័ត៌មាន​ថា​ មិន​អនុញ្ញាត​អោយ​យក​ឈុត​តំណាង​ជាតិ​ដែលមាន​រូប ​ប្រាសាទអង្គរ​វត្ត​ ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ បានធ្វើអោយ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​ស្រទាប់​មហាជន​ក៏​បង្ហាញ​អារម្មណ៍​ខឹងសម្បា​ជុំវិញ​ករណី​ថៃ​មិនអោយ​យក​ឈុត​នេះ​ទៅ​ប្រកួត។

លោក អ៊ិន សុ​ភិន អ្នករៀបចំ​ការប្រកួត​នៅ​កម្ពុជា បាន​អះអាងថា​ ភាគី​ថៃ​មិនបាន​ហាមប្រាម​នោះទេ ហើយ​ទំនងជា​អ្នក​ច្នៃ​ឈុត​យល់ច្រឡំ​រឿង​ក្រុម​ការងារ​របស់លោក​ទទូច​អោយ​កែច្នៃ​ឈុត​នោះ​អោយ​ប្រណិត​ហើយ​បើ​សភាព​នៃ​ឈុត​គឺមាន​កង្វះខាត​ដូចដែល​ឃើញ​ គឺ​នឹងមិន​អោយ​យកទៅ​ទើប​អ្នក​ច្នៃ​ឈុត​បែរជា​ធ្វើអោយមាន​ការយល់ច្រលំ​ថា​ កម្មវិធី​មិនអោយ​យកទៅ​ និង​ថា​ភាគី​ថៃ​បដិសេធ​ព្រោះ​មាន​ជាប់​រូប​ប្រាសាទ​អង្គរវត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់ថា ក្រោយ​បញ្ចប់ Miss Grand Cambodia ឈុត​តំណាង​ជាតិ​មួយ​នេះ​មាន​សភាព​បាក់បែក​ហើយ​ស្នោ​និង​កុងប្លាកេ​ដែល​ពិបាក​បត់បែន ទើប​លោក​បញ្ជាក់​ថាបើ​មិនមាន​ការកែច្នៃ​និង​រៀបចំអោយ​ប្រណិត​ទេ​ គឺ​ត្រូវតែ​ដូរ​ឈុត​នោះ​ចេញដើម្បី​កុំអោយ​បាក់បែក​និងពិបាក​ដំឡើង​ឡើងវិញ នៅពេល​ដឹក​តាម​យន្តហោះ​។

លោក​នឹង​ក្រុមការងារ​ទាមទារ​អោយ​ម្ចាស់​ឈុត​នេះ កែលម្អ​រូប​តោ​និងផ្ទាំង​ប្រាសាទ​ដោយ​តម្រូវ​អោយប្រើ​ជ័រ ឬសម្ភារៈ​ដែល​ស្វិត ហើយ​មាំ ហើយក៏​ត្រូវ​ចាប់​វី​ស​អោយ​ជាប់​ផងដែរ ដើម្បី​កុំអោយ​ខូច​ឆាក​ថៃ​។ លោក​ថា ក្រុមការងារ​របស់លោក​គ្រាន់តែ​ទាមទារ​អោយ​យក​ឈុត​នោះ​ទៅ​កែ​អោយ​មាំ​ប៉ុណ្ណោះ ហើយ​បើ​កែ​បាន​តូច និងស្រួល​បត់ ទើប​អាច​ឡើង​យកទៅ​បាន​។

លោ​កថា ​ភាគី​ថៃ​អត់​មាន​ដឹង​រឿង​មួយ​នេះ​ទេ​ តែ​គឺជាគោលការណ៍​ដែល​ក្រុមការងារ Miss Grand Cambodia ដាក់សំណើរ​មកកាន់​អ្នក​ច្នៃ​ឈុតអោយមាន​ការច្នៃ​ប្រណិត​បន្ថែម ដើម្បី​កុំអោយ​បាក់​បែក​ពេល​ដឹក​តាម​យន្តហោះ​។ ​លោ​កថា ​នេះ​ជា​ករណី​យល់​ច្រឡំ ហើយ​នៅក្នុង​ពេលនេះ លោក​ក៏​អត់​ជំទាស់​នឹង​ការយក​ឈុត​តំណាង​ជាតិដែល​មាន​ទំហំ​ធំ​នោះ​ទៅ​ប្រកួត​ផងដែរ តែ​ដាច់ខាត​ត្រូវ​កែ​ចាប់​វី​ស​អោយ​ជាប់ និងអោយ​ស្រួល​ដំឡើងដោយ​សារ​តែ​ពេល​ប្រកួត​នោះ គឺ​បវរកញ្ញា​កម្ពុជា ទៅ​ប្រកួត​តែម្នាក់ឯង ដំឡើង​ឈុត​ឡើងវិញ​ក៏​ម្នាក់ឯង ដែល​លោក​យល់​ថា បើ​គ្មាន​ការកែតម្រូវ គឺ​ដឹក​យកទៅ​ប្រកួត​មិនកើត​។

លោក​ស្នើអោយ​បញ្ឈប់​ការយល់ច្រឡំ​និង​ថា​ខាង​ភាគី​ថៃ​អត់​ដឹង​រឿង​កម្ពុជា​សម្រេចយក​ឈុត​អ្វី​ទៅ​ប្រកួត​នោះទេ គឺ​អាចមាន​ការយល់​ច្រឡំ​ព្រោះតែ​លោក​តម្រូវអោយ​កែច្នៃ​អោយបាន​ល្អ​ជាមុនសិន អោយ​ជាប់​ម៉ឺង​ជាមុនសិន​ដើម្បី​ធានា​គ្មាន​បញ្ហា​រឿង​បាក់បែក និងពិបាក​ដំឡើង​ទើប​អនុញ្ញាត​អោយ​យកទៅ​ប្រកួត​នោះ​តែប៉ុណ្ណោះ​។ លោ​កថា ​ក្រុមហ៊ុន​មិន​ខ្លាច​ក្នុងការ​ចំណាយ​ថ្លៃ​ដឹក​នោះទេ ហើយ​បើទោះជា​ឈុត​នោះ​ធំ​ជាង​នេះ ក៏​លោក​សប្បាយចិត្ត​រ៉ាប់រង​ផងដែរ ប៉ុន្តែ​ពិបាក​ដឹកជញ្ជូន គឺ​លោក​ពិតជា​ស្នើសុំ​កែតម្រូវ ឬតម្រូវអោយ​ដូរ​ឈុត​តែម្ដង​ដើម្បី​កុំអោយ​ចំណាយ​ថ្លៃ​ដឹក​អស់​ដល់​ជិត​១​ម៉ឺន​ដុល្លារ តែ​បែរជា​យកទៅ​ខូចខាត ឬមិន​ច្បាស់​ពី​ភាព​រឹងមាំ​។

ឥឡូវនេះ​លោក​ក៏​ប្រកាសថា នឹង​គ្មាន​ការប្ដូរ​ឈុត​មួយ​នេះ​នោះដែរ​ គឺ​នៅតែ​រក្សា​ជំហរ​យក​ឈុត​ដ​ដែល​ទៅដោយ​រក្សា​ទាំង​ទំហំ​ឈុត​ គឺ​អត់​បង្រួម​ទេ​តែ​តម្រូវអោយ​អ្នកធ្វើ​ឈុត​ប្ដូរ​ពី​ស្នោ និងកុង​ផ្លា​កេ​មិន​រឹងមាំ មកជា​ជ័រ​ស្វិត ឬពី​វត្ថុធាតុដើម​ផ្សេងដើម្បីអោយ​ស្រួល​បត់​ឡើង​យន្តហោះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម