Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរថ្នាំញៀនទ្រង់ទ្រាយធំ

បានផុស

នៅ

ជនសង្ស័យ៣នាក់ ក្នុងនោះមាន ស្រី១នាក់ លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំ ត្រូវកម្លាំងនគរបាលការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ោយប៉ែតបង្ក្រាបបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹងថា អនុវត្តតាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នគរបាល​ជំនាញ​បាន​សហការ ជាមួយ​កំលាំង នគរបាល​ក្រុង​ប៉ោយប៉ែត ​ធ្វើការ​ការស្រាវជ្រាវ​ឈានដល់​ការ​បង្ក្រាបបាន ​អ្នកលក់​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ជា​ជនជាតិ​ថៃ​១​នាក់ ឈ្មោះ SUCHAT WANSUWONG ភេទ​ប្រុស ជនជាតិ​ថៃ លិខិតឆ្លងដែន​គ្មាន នៅ​ចំណុច​ក្រោម​ដើម​ស្វាយ ប្រហែល​១០​ម៉ែត្រ​ពី​ផ្លូវជាតិច ​ស្ថិតក្នុង​ភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំង​សមត្ថកិច្ច​បាន ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន​២៥​ដុំ ស្មើ​ទម្ងន់ ២៤​គ​.​ក្រ ៨៨៨.១៥​ក្រាម នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២​ ខែតុលា ឆ្នាំ​២០២១។

​នគរបាល​ជំនាញ​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា បន្ទាប់ពី​បង្ក្រាប​ជនជាតិ​ឈ្មោះ SUCHAT WANSUWONG កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​.០១) និង​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹកនាំ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ួ​ង អម​រ៉ា ស្នងការរង ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន នៅវេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល ថ្ងៃទី​២៣ ខែតុលា​ឆ្នាំ២០២១ បាន​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ បុរី អចលនទ្រព្យ​អង្គរ ស្ថិតក្នុង​ភូមិ​គោក​ធ្នោ​ត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ​បា​គង់ ខេត្តសៀមរាប ឈ្មោះ លាង ម៉ាប់ ហៅ​ទូច ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ និង​ប្រពន្ធ​ឈ្មោះ ឡុង សុ​ឡេង ភេទ​ស្រី អាយុ៣៥​ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ច​ដកហូត​បា​ន ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន ២​កញ្ចប់​តូច, ថ្នាំ​គ្រប់​ពណ៌​ក្រហម WY ចំនួន ៤​កញ្ចប់, កូនជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន​១ និង​ថង់​សម្រាប់​ច្រក​មួយចំនួន។ ដកហូត​សម្ភារៈ​បាន រថយន្ត​ចំនួន ១​គ្រឿង ស្លាក​លេខ 2AX-7997, ទូរស័ព្ទដៃ​ចំនួន ៦​គ្រឿង, ប្រាក់​ថៃ​ចំនួន ២៦,៣៥០​បាត, ប្រាក់​ខ្មែរ​៧,៨០០,០០០​រៀល, ប្រាក់​អាមេរិក ចំនួន ៨៨៥ ដុល្លារ, លោហធាតុ​ពណ៌​លឿងទុំ​(​កងដៃ​១,​ស្នៀតសក់​១,​បន្តោង​ខ្សែក​២,​ខ្សែក​៣​ខ្សែ​), ប័ណ្ណ​សម្គាល់​រថយន្ត​ចំនួន​០៣​សន្លឹក (2AX-7997 ;2B-7778; 2M7875), កាត​គ្រី​ម៉ូតូ​ចំនួន​០១, កូនសោ ១​ចង្កោម។

​បន្ទាប់មក​នៅវេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​២៣ ​ខែតុលា​ ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​បន្ត​ឆែកឆេរ នៅផ្ទះ​ឈ្មោះ លាង ម៉ាប់ ហៅ​ទូច​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​ ដកហូត​មាន​ ទូដែក​ចំនួន​ពីរ​(​មិនទាន់​បើក​), ប្រាក់​ខ្មែរ ​ចំនួន​១៥៥,០០០​រៀល​, ប្រាក់​ថៃ​ចំនួន​ ២០,០០០​បាត, សៀវភៅ​កំណត់ហេតុ​ចំនួន ៥​ក្បាល, អាជ្ញាប័ណ្ណ​សម្គាល់​ភ្នាក់ងារ​វី​ង​ចំនួន ១​សន្លឹក​។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ ក្រោយពី​ធ្វើ​កំណត់ហេតុ​ហើយ​និង​បញ្ជូន​ទៅ​តុលា​នៅ​ល្ងាច ថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២១​ ដើម្បី​ដាក់ទោស​ទៅតាម​ច្បាប់៕

អត្ថបទ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម