Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាល ស្តារព្រែកខ្សេវរំដោះទឹកចេញពីទំនប់​៧មករា​កុំឱ្យជនលិចផ្ទះពលរដ្ឋ​

បានផុស

នៅ

អាជ្ញាធរខេត្ត​កណ្ដាល​បាន​ស្តារ​ព្រែក​ខ្សេវ​ រំដោះ​ទឹក​ចេញពី​ទំនប់​៧​មករា​ហូរ​រំដោះ​ចាក់​ចូល​ទៅក្នុង​ទន្លេបាសាក់ ដើម្បីបញ្ជៀ​សការ​ជន់​លិចលំនៅដ្ឋាន ផលដំណាំ​ប្រជាពលរដ្ឋ​។​

ថ្លែង​ក្នុងឱកាស​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​កងកម្លាំង​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​វឌ្ឍនភាពនៃ​ការងារ​ស្តារ​ព្រែក​ខ្សេវ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​តុលា​នេះ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា ​ព្រែក​ខ្សេវ គឺជា​ព្រែ​កមួយ​ក្នុងចំណោមព្រែក​សំខាន់ៗ​មួយចំនួនទៀត នៃ​ក្រុង​តាខ្មៅ និង​ស្រុក​ស្អាង​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​រំដោះ​ទឹក​ចេញពី​ទំនប់៧​មករា ហូរ​រំដោះ​ចាក់​ចូលទៅក្នុង​ទន្លេបាសាក់ ដើម្បី​បញ្ជៀ​សការ​ជន់​លិចលំនៅដ្ឋានផលដំណាំ​ប្រជាពលរដ្ឋ នៅ​ស្រុក​កណ្តាលស្ទឹង ក្រុង​តាខ្មៅ និង​ស្រុក​ស្អាង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលខេត្តបន្តថា ខេត្តកណ្តាល​ទទួល​ឥទ្ធិពល​ទឹកជំនន់​ទឹកភ្លៀង​ផ្នែក​ខាងលើ​នៃ​ខេត្តកំពង់ស្ពឺ​ ដែល​ធ្លាក់​ពី​អនុ​អាង​មួយចំនួន​ធ្លាក់ចូល​អាង​ស្ទឹង​ព្រែក​ត្នោត និង​ផ្នែក​ខាងក្រោម​តាម​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​មានស្រុក​អង្គស្នួល ស្រុក​កណ្តាលស្ទឹង និង​ក្រុង​តាខ្មៅ របស់​ខេត្តកណ្តាល មួយចំនួនទៀត​ផ្ទៃ​រងទឹក​ភ្លៀង របស់​ខណ្ឌដង្កោ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ក៏​ធ្លាក់ចូល​អាង​ស្ទឹង​ព្រែក​ត្នោត បន្ត​ធ្លាក់ចូល​តាម​ប្រព័ន្ធ​ព្រែក ប្រឡាយ បឹងបួរ អូរ​ធម្មជាតិ ធ្លាក់ចូល​ទន្លេបាសាក់​។​

លោក​អភិបាលខេត្ត ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវធ្វើ​ការហាមឃាត់​ឱ្យបាន​ដាច់ខាតចំពោះ​ការសាង​សង់​រំលោភ​លើ​ព្រែក ប្រឡាយ បឹងបួរ និង​អូរ​ធម្មជាតិ​ជាដើម ដែល​បណ្ដាលឱ្យ​ស្ទះ​នៅ​ចរន្ត​ក្នុងការ​បង្ហូរទឹក​ពិសេស​ពិបាក​ក្នុងការ​ស្ដារឡើងវិញ​ផងដែរ​។​

លោកអភិបាលខេត្ត​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​រដ្ឋដែល​រស់​នៅតាម​សណ្ដ​ស្ទឹង​ព្រែក​ត្នោត សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ​បញ្ហា​ទឹកជំនន់​នេះ ពិសេស​សូម​ថែរក្សា​កូនតូចៗ កុំឱ្យ​ពួកគាត់​លេង​ទឹកជៀសវាង​នៅ​ការកើតឡើង​ជាយថាហេតុ​ផ្សេងៗ​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម