Connect with us

ព័ត៌មានជាតិ

សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​ខេត្តបាត់ដំបង ​ទទួល បាន​ការគាំទ្រ​ការស្តារ​សហគ្រាស​ក្នុង​វិស័យ​ក​សិ​-​អាហារ​និង​វិស័យ​ទេសចរណ៍

បានផុស

នៅ

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍​និង​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៅ​កម្ពុជា (UNIDO) បាន​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ដើម្បី ផ្សព្វផ្សាយ​គម្រោង​ការស្តារ​សហគ្រាស​ក្នុង​វិស័យ​ក​សិ​-​អាហារ​និង​វិស័យ​ទេសចរណ៍ ក្នុង​ប​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ដល់ សហគ្រិន សហ​ករ និង ផលិតករ ក្នុង​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ខេត្តបាត់ដំបង​នា​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១​នេះ​នៅ​សាលាខេត្ត​បាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យឹម សៀ​ប អភិបាលរង​ខេត្តបាត់ដំបង​បានបញ្ជាក់​ឲ្យ​ដឹងថា សហគ្រាស​ធុន​តូច​-​មធ្យម​និង​សិប្បកម្ម​ក្នុង​ខេត្តបាត់ដំបង​មាន​ចំនួន​ប្រមាណ​ជាង​៨០០​មូលដ្ឋាន​ប៉ុន្តែ​សហ គ្រាស​ធុន​តូច​-​មធ្យម​និង​សិប្បកម្ម​កែច្នៃ​កសិផល​មាន​ចំនួន​តិចតួច​នៅឡើយ​ហើយ​បច្ចុប្បន្ន​ខេត្តបាត់ដំបង​មាន​សហគ្រាស​ធុន​មធ្យម​សម្ងួត​ផ្លែឈើ​របស់​ក្រុមហ៊ុន​មី​សូ​តា​និង​សហគ្រាស​ធុន​តូច​ណាវី​តា​ដែល​បាន​នឹង​កំពុង​កែច្នៃ​ផ្លែឈើ​ដូចជា​ស្វាយ ម្នាស់ ផ្លែ​ស្រកានាគ ប៉េងប៉ោះ ឆែ​រី ផ្លែ​តា​ង៉ែ​ន​ហើយ​ថ្មីៗ​នេះ​ផងដែរ​ក្រុមហ៊ុន​ណាវី​តា​បាន​ផលិត​មៀន​កែវ​ដែល បានទទួល​ការ​គាំទ្រ​និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​បរិភោគ​ហើយ​គ្រោង​និង​ផលិត​នូវ​ផលិតផល​ថ្មីៗ​បន្ថែមទៀត​ដោយ​សហគ្រាស​បាន​ចុះ​អនុស្សរណៈ​ជាមួយ​សហគមន៍​ក​សិករ​នៅ​ស្រុក​ភ្នំព្រឹក​ផងដែរ​,​ចំណែក​រោងចក្រ​ធុន​ធំ​វិញ​មាន​ចំនួន​ត្រឹមតែ ១៧ រោងចក្រ​តែប៉ុណ្ណោះ​ហើយ​ពុំមាន​រោងចក្រ​កែច្នៃ​អាហារ​ឡើយ។

លោក យឹម សៀ​ប បាន​លើក​ឡើង​ថា ​សហគ្រាស​ធុន​តូច​មធ្យម​និង​សិប្បកម្ម​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ​និង​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​តាមរយៈ​ការ ផ្តល់​ការងារ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​របស់​គាត់​អ្វី​ដែល​សំខាន់​សូម​ឲ្យ​មាន​ការ​ជួយ​គាំទ្រ​ដល់​ម្ចាស់​សហគ្រាស​ធុន​តូច​មធ្យម​និង​សិប្បកម្ម​ដើម្បី​ជួយ​លើកកម្ពស់​វិស័យ SME ក្នុង​ខេត្តបាត់ដំបង​កាន់តែ​មាន​ការរីកចម្រើន៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម