Connect with us

ព័ត៌មានជាតិ

កម្ពុជា​ប្រកាស​ ផ្តល់​វ៉ាក់សាំង​ការពារ​វីដ១៩ចំនួន២០ម៉ឺនដូស​ ដល់​រដ្ឋាភិបាល​វៀតណាម

បានផុស

នៅ

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា​ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ២០២១នេះ​ថា កម្ពុជា​នឹង​ផ្តល់​វ៉ាក់សាំង​ការពារ​កូវីដ១៩ ចំនួន២០ម៉ឺនដូស ជូន​ដល់​រដ្ឋាភិបាល​វៀតណាម ដើម្បី​ចូលរួម​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ នេះ​បើ​តាម​ប្រសាសន៍​ឲ្យ​ដឹង​របស់​លោក​ស្រី​ឱ វណ្ណឌីន​ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះកិច្ច​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ១៩​ក្នុង​ក្រប​ខណ្ឌទូទាំងប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាវ​បាន​បន្តថា សម្តេចតេជោ​បាន​ចាត់​តាំង​លោកស្រី តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេច រៀប​ចំ​ពិធី​ផ្តល់​វ៉ាក់សាំង​ជូនរដ្ឋាភិបាលវៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែតុលាខាងមុខនេះ នៅ​ព្រំដែន​បាវិត-មុកប៉ាយ ក្នុង​ខេត្តស្វាយរៀង។

សូម​ជម្រាប​ថា ការ​សម្រេច​ផ្ដល់​វ៉ាក់សាំង​របស់​កម្ពុជា​ជូន​រដ្ឋាភិបាល ប្រទេស​វៀតណាម​ខាង​លើ​នេះ គឺ​ជា​ការ​បង្ហាញ​នូវ​សមាន​ចិត្ត​មនុស្សធម៌ សប្បុរសធម៌​របស់សម្តេចតេជោ ហ៊ុន សែន ចំពោះ​សុខភាព និង​សុខុមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ​ដែល​រស់​នៅ​ជាប់​ព្រំដែន​ជា​មួយគ្នា ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់។ ការ​ផ្ដល់​វ៉ាក់សាំង​ជូន​រដ្ឋាភិបាល​វៀតណាម​នៅ​ពេល​នេះ នឹង​សំដៅ​ការ​លើក​កម្ពស់​ផ្នែក​សុខុមាលភាព កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​សម្រាប់​ប្រជាជន​វៀតណាម ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ភូមិ​ផង​របង​ជា​មួយគ្នា៕

កែ​សម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម