Connect with us

ព័ត៌មានជាតិ

បញ្ជូនអ្នកជំងឺកូវីដ​ពី​​តាម​សាលា​រៀន ទៅព្យាបាលនៅមណ្ឌលរួម​​នៅស្រុក​សំពៅលូន

បានផុស

នៅ

ខេត្តបាត់ដំបង៖ ក្រុមគ្រូពេទ្យនិងអាជ្ញាធរប្រើប្រាស់​ឡានពេទ្យបញ្ជូនអ្នកជំងឺកូវីដ១៩កម្រិតស្រាល តាមមណ្ឌលនានាទូទាំង​ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៥ខែតុលាមក យកទៅព្យាបាលរួមគ្នាមួយនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ថ្មីស្ថិតនៅភូមិ អូរកណ្តាល ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ដែលមានលទ្ធភាពផ្ទុកអ្នកជំងឺជិត២០០០គ្រែ។ 

អាជ្ញាធរខេត្តបាន​ឲ្យ​ដឹងថា ទីតាំងថ្មីនេះ មានទីធ្លាធំទូលាយ ដោយមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានកន្លែងស្នាក់នៅ និង បន្ទប់ព្យាបាលជាប្រចាំរបស់ក្រុមគ្រូពេទ្យជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានអោយដឹងថា ដោយការអនុវត្តន៍យុទ្ធសាស្រ្តគិតគូរវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាល រដ្ឋបាលខេត្តនិងមន្រ្តីសុខាភិបាលកំពុងបញ្ជូនអ្នកជំងឺកូវីដ១៩កម្រិតស្រាលតាមបណ្តាស្រុកនានា ទៅព្យាបាលរួមគ្នា ក្នុងមណ្ឌលថ្មីខាងលើនៅស្រុកជាប់តំបន់ជាយដែន។ ការបញ្ជូននេះ ដើម្បីទុកទីតាំងមណ្ឌលព្យាបាលនៅក្នុងសាលារៀន រៀបចំសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោគ សម្រាប់បើកបវេសនកាល ដល់សិស្ស អោយចូលរៀនឡើងវិញទាំងអស់នាពេលខ្លីខាងមុខ។

លោកបញ្ជាក់ថា ទីតាំងព្យាបាលជំងឺកូវីដ១៩ថ្មីនៅស្រុកសំពៅលូននេះ មានលទ្ធភាពផ្ទុកអ្នកជំងឺកូវីដ១៩ សម្រាប់ព្យាបាលចំនួន១៨៨០គ្រែ និងមានបន្ទប់សម្រាប់គ្រូពេទ្យ ប្រចាំការព្យាបាលនៅទីនោះផ្ទាល់ផងដែរ។ ចំណែកអ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរ ត្រូវបញ្ជូនដាក់អោយព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

លោកបញ្ជាក់ថា ចំណែកអ្នកជំងឺកូវីដ១៩ រដ្ឋបាលខេត្តនិងមន្រ្តីសុខាភិបាលក៏បានអនុញ្ញាតិអោយអ្នកជំងឺកូវីដ១៩កម្រិតស្រាលណា ដែលចង់សម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯងផងដែរ តែត្រូវឆ្លងកាត់ការត្រួតពិនិត្យទីតាំងព្យាបាលនៅលំនៅដ្ឋានរបស់អ្នកជំងឺ ថាតើមានបន្ទប់ដាច់ដោយឡែក ឬ ទីតាំងធំទូលាយ អាចព្យាបាលដាច់ដោយឡែក ទើបអាចអនុញ្ញាតិ។ បើសិនទីតាំងចង្អៀត រស់នៅមួយបន្ទប់រួមគ្នា គឺមិនអនុញ្ញាតិនោះទេ។

បើតាមមន្រ្តីសុខាភិបាលខេត្តបានអោយដឹងថា អ្នកជំងឺកូវីដ១៩ដែលត្រូវបញ្ជូនទៅកាន់មណ្ឌលព្យាបាលថ្មីនៅស្រុកសំពៅលូននេះ គឺមានមណ្ឌលព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះមន្នីវង្ស វិទ្យាល័យសម្តេចឪ  ក្នុងក្រុងបាត់ដំបង និង ស្រុកមោងឬស្សី  ស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុករតនមណ្ឌល ស្រុកសំពៅលូន និង ស្រុកកំរៀង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម