ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ ស្នើ​សុំ​ឲ្យ​ម្ចាស់​រថយន្ត​ធុន​ធ្ងន់ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ ស្នើ​សុំ​ឲ្យ​ម្ចាស់​រថយន្ត​ធុន​ធ្ងន់ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ​

Published

on

​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ លោក ​សំ លាង​ទ្រី បាន​ស្នើ​សុំ​ឲ្យ​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ទាំងអស់ ដែល​ធ្វើ​ចរាចរណ៍​លើផ្លូវ​មួយចំនួន ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

បន្ថែមពីនោះ ត្រូវ​ចៀសវាង​ឲ្យ​បាន​នូវ​ការ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ ដែល​ធ្វើឲ្យ​ខូច​ផ្លូវ​។​

ការស្នើសុំ​បែបនេះ​របស់ លោក​ សំ លាង​ទ្រី​ បាន​ធ្វើ​ឡើង​ កាលពី​ថ្ងៃទី​២៣​តុលា ខណៈ​​លោក​ ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង ការដ្ឋាន​ថែទាំ​ប្រចាំ នៅ​លើ​ផ្លូវជាតិ​លេខ​៩៤​ ពី​ទីរួមស្រុក​ឆែប ទៅ​កាន់​ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​(​ព្រំដែន​កម្ពុជា​-​ឡាវ​)។

លោក​ សំ លាង​ទ្រី ​បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ លោក​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ការដ្ឋាន​ថែ​ទាំ​ប្រចាំ នៅ​លើ​ផ្លូវជាតិ​លេខ​៩៤​ ពី​ទីរួមស្រុក​ឆែប ទៅកាន់​ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប ខេត្ត​ព្រះ​វិហារ​(​ព្រំដែន​កម្ពុជា​-​ឡាវ​)។​

លោក​បញ្ជាក់​ថា ផ្លូវ​នេះ ​ត្រូវ​បាន​ក្រុមការងារ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ធ្វើការ​ជួស​ជុល ដោយ​កៀរ​សម្រួល ថែម​ក្រួស​ក្រហម ស្រោច​ទឹក កិន​បង្ហាប់​។

បច្ចុប្បន្ន​ អាច​ឲ្យ​ចរាចរណ៍​បាន​ល្អ​ប្រសើរ​ឡើងវិញ​ហើយ បន្ទាប់ពី​ផ្លូវ​មួយ​ខ្សែ​នេះ ​ទទួលរង​ផល​ប៉ះ​ពាល់ ខូចខាត​ដោយ​អន្លើ ពី​ជំនន់​ទឹកភ្លៀង​រយៈពេល​កន្លងមក​។​

ដើម្បី​ធានា​សុវត្ថិភាព និង​ថែរក្សា​ផ្លូវថ្នល់​ឲ្យ​ប្រើ​ប្រាស់​បាន​យូរ​អង្វែង លោក​បាន​សូម​ឲ្យ​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ទាំងអស់ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចៀសវាង​ការ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ធ្វើ​ឲ្យ​ផ្លូវថ្នល់​ងាយ​នឹង​ទទួលរង​ប្រេះ ស្រុត ខូចខាត​ឆាប់រហ័ស​៕

អត្ថបទ ៖ ​ស្រីរ័ត្ន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services