Connect with us

ព័ត៌មានជាតិ

អាវុធហត្ថរាជធានី បន្តចុះជួយសង្គ្រោះពលរដ្ឋដោយជំនន់ទឹកភ្លៀងចូលដល់ផ្ទះសម្បែង

បានផុស

នៅ

​ដោយ​អនុវត្តតាម​ការណែនាំ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏ដូចជា​លោក ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាលរាជធានី​ភ្នំពេញ តាំងពីរសៀលរហូតដល់ម៉ោង០៨និង៣០​នាទី​យប់ថ្ងៃទី​២៦ ,២៧​ខែតុលា ឆ្នាំ​២០២១ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ពី​លោកឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ចុះ​ធ្វើ​ប្រតិបត្តិការសង្គ្រោះ និង​ជម្លៀសប្រជាពលរដ្ឋ​រងគ្រោះដោយ​ទឹកជំនន់​ទឹកភ្លៀង នៅ​ចំណុចផ្លូវ​សណ្តរ​ស្ទឹង ទំនប់​៧​មករា ស្ថិតក្នុង ភូមិ​ខ្វិត និង​ភូមិ​ពោធិ​រលំ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ដោយ​ប្រើប្រាស់​មធ្យោបាយ​ទូក​ម៉ាស៊ីន​ចំនួន ៥ គ្រឿង បាន​ជួយ​ដល់​មនុស្ស​ចាស់ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ឆ្លងទន្លេ និង​កុមារ រួម​នឹង​សម្ភារៈ​ចាំបាច់​មួយចំនួន ប្រកបដោយ​សុវត្ថិភាព​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​ដ៏​ឆាប់រហ័ស​នេះ ក៏​ដោយសារ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ត្រៀមលក្ខណៈរួចជា​ស្រេច ទាំង​កម្លាំង​មនុស្ស មធ្យោបាយ សម្ភារៈ ត្រៀម​ចេញ​ជួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ក្រោម​ស្មារតី​ម្ចាស់​ការ​ខ្ពស់​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏បាន​ចាត់តាំង​ក្រុមការងារ​បន្ត​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត ព្រមទាំង​សិក្សា​ភូមិសាស្ត្រ​ជាក់ស្តែង ដែល​អាច​នឹងរង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់ នៅក្នុង​ខណ្ឌ​ដង្កោ​និង​ខណ្ឌ​ជាយក្រុង​មួយចំនួនទៀត ដើម្បី​ជួយ​រំដោះ​និង​ជួយសង្គ្រោះ​ពលរដ្ឋ​បាន​ទាន់ពេលវេលា ក្នុង​ករណី​គ្រោះទឹកជំនន់​នេះ​មិន​ថាយប់​ថ្ងៃ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម