Connect with us

ព័ត៌មានជាតិ

ក្រុងសៀមរាប នឹងក្លាយជាទីក្រុងឆ្លាតវៃ នៃក្រុងឆ្លាតវៃអាស៊ាន

បានផុស

នៅ

លោក លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្រុង​សៀមរាប នៃ​ខេត្តសៀមរាប​ របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​សមាជិក​នៃ​បណ្តាញ​ទីក្រុងឆ្លាត​វៃ​អាស៊ាន​ កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ហើយ​រដ្ឋបាលខេត្តក៏ដូចជា​រដ្ឋបាល​ក្រុង​សៀមរាប បានធ្វើ​ការរៀបចំ​ផែនការ​ក្នុងការ​បង្កើន​ការចំណាយ​សាធារណៈ​វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង និងការបង្កើន​សោភ័ណភាព​ក្នុង​ក្រុង ក៏ដូចជា​ចូលរួម​ក្នុង​ការ​អនុវត្ត​នូវ​ផែនការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សំរិទ្ធ មានប្រសាសន៍​បន្ថែមថា ដើម្បី​សម្រេចបាន​នូវ​ការកសាង​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ក្រុង​សៀមរាប ឲ្យ​ស្របតាម​ផែនការ​ទីក្រុង​ឆ្លាត​វៃ​របស់​សមាគម​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន រដ្ឋបាលខេត្ត​ក៏បាន​រៀបចំ​ជា​សំណើ ដើម្បី​ដាក់​ការស្នើសុំ​ជូនទៅ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ដែល​ហៅ​កាត់​ថា JICA ក្នុងការ​ស្នើសុំ​ជំនួយ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស សម្រាប់​រៀបចំ​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ក្រុង​សៀមរាប​នៃ​ខេត្តសៀមរាប កាលពី​ឆ្នាំ​២០១៩​កន្លងទៅនេះ ហើយ​ជាការ​ឆ្លើយតប​តាម​សំណើសុំ​របស់​រដ្ឋបាលខេត្ត​សៀមរាប JICA បាន​ទទួលយក​សំណើ​របស់​រដ្ឋបាលខេត្ត​សៀមរាប ដើម្បី​ជួយ​រៀបចំ​ក្រុង​សៀមរាប​ជាទី​ក្រុង​ឆ្លាត​វៃ​អាស៊ាន ហើយ​ជាក់ស្តែង​នៅក្នុង​ដើមឆ្នាំ​២០២០​កន្លងទៅ JICA បាន​បញ្ជូន​ក្រុមការងារ​សិក្សា​របស់ខ្លួន​មក​ធ្វើការ​សិក្សា​បឋម ទៅលើ​ការរៀបចំ​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ក្រុង​សៀមរាប​នៃ​ខេត្តសៀមរាប ដែលជា​ការសិក្សា​ដំណាក់កាល​ទី​១ នៃ​ការប្រមូល​ព័ត៌មាន​ក្នុងការ​រៀបចំ​ទីក្រុង​ឆ្លាត​វៃ សម្រាប់​ក្រុង​សៀមរាប ខណៈ​ការសិក្សា​ប្រមូល​ព័ត៌មាន​បឋម​ពី​ការរៀបចំ​ទីក្រុង​ឆ្លាត​វៃ​សម្រាប់​ក្រុង​សៀមរាប ដែលជា​ការសិក្សា​ដំណាក់កាល​ទី​១ នឹងត្រូវ​បញ្ចប់​នៅក្នុង​ដើមឆ្នាំ​២០២២​ខាងមុខនេះ​។

លោក​អភិបាលរង​ខេត្ត បាន​បន្ថែមទៀតថា ទន្ទឹមគ្នា​នឹង​ការស្នើសុំ​ជំនួយ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស ពី​JICA ក្រុង​សៀមរាប នៃ​ខេត្តសៀមរាប​ក៏បាន​ទទួល​នូវ​ការផ្តល់ជូន​ដ៏​ថ្លៃថ្លា​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បានសម្រេច​ក្នុងការ​ផ្តល់នូវ​ថវិកា​ចំនួន ១៥០​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ក្នុងការ​ស្តារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប​ផងដែរ ដូច្នេះ​ក្នុងឱកាស​នេះ ក្នុងនាម​ឯកឧត្តម​អភិបាលខេត្ត សូម​សម្ដែង​នូវ​ការ​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ ជូន​ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន ក៏ដូចជា​ប្រជាពលរដ្ឋ​ជប៉ុន ដែលជា​និច្ច​ជា​កាល​តែងតែ​ផ្តល់នូវ​ការជួយឧបត្ថម្ភ​គាំទ្រ តាមរយៈ​ការ​ផ្តល់នូវ​ជំនួយ​ផ្សេងៗ​ដល់​ប្រទេស​កម្ពុជា ក៏ដូចជា​ខេត្តសៀមរាប ក្នុងការ​ស្តារ កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឡើងវិញ ហើយ​ជាក់ស្តែង នៅពេលនេះ​ទៀត JICA បានធ្វើការ​ផ្តល់នូវ​ជំនួយ​បច្ចេកទេស ក្នុងការ​សិក្សា និង​រៀបចំ​ទីក្រុង​សៀមរាប នៃ​ខេត្តសៀមរាប​ជាទី​ក្រុង​ឆ្លាត​វៃ​អាស៊ាន ។​

លោក លី សំរិទ្ធ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​គម្រោង​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ក្រុង​សៀមរាប និង​ពី​ធី​ចុះហត្ថលេខា​លើ​ឯកសារ​កំណត់ហេតុ​កិច្ចប្រជុំ ជាមួយ​ភាគី​ជប៉ុន កាលពី​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០២១​នេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្ត នាយក​រង ទីចាត់ការ​ទំនាក់ទំនង​សាធារណៈ និង​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​អន្តជាតិ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​នៅ​សាលា​ខេត្ត ៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម