Connect with us

ព័ត៌មានជាតិ

ម្ចាស់បំណុលប្រើហិង្សាលើកូនបំណុល រហូតស្លាប់នៅបុរីរុងរឿងជ្រោយចង្វា

បានផុស

នៅ

ស្ត្រីជាកូនបំណុលម្នាក់ត្រូវបានស្ត្រីម្នាក់ទៀតជាម្ចាស់បំណុលធាក់ចំពោះបណ្ដាលឲ្យចុកស្លាប់នៅក្នុងបន្ទប់ស្លាក់នៅ បន្ទាប់ពីទំនាស់ពាក្យសម្ដីឈាមដល់ផ្ទុះហិង្សាប្រតាយប្រតប់គ្នា។

ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ ស្ថិត​ក្នុង​បុរី​រុងរឿង​ជាន់​ទី​៣ បន្ទប់​លេខ​១៩-3K សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។​

ស្ត្រី​រងគ្រោះ​ឈ្មោះ អៀង អេង អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​មេផ្ទះ រស់នៅ​ជាមួយ​ប្ដី មានកូន​ប្រុស​ស្រី​ចំនួន​២​នាក់ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែងកើតហេតុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់ជា​ម្ចាស់បំណុល​បាន​ឡើង​មកជា​ន់ទី​៣ ចូលទៅ​បន្ទប់​ស្ត្រី​រងគ្រោះ ហើយ​បាន​ឈ្លោះប្រកែក​គ្នា​ជាខ្លាំង រហូត​មានការ​ប្រតាយប្រតប់​វាយ​គ្នា​។ ពេលនោះ ស្ត្រី​ជា​ម្ចាស់បំណុល​ហក់ធាក់​ចំពោះ​ស្ត្រី​រង​គ្រោះជា​កូនបំណុល បណ្តាល​ឲ្យ​ដួល​ចុក​រមួល​ពេញ​ខ្លួន ហើយស្ត្រី​ជា​ជនដៃដល់​ក៏​ចុះ​ទៅវិញ​បាត់ ។ លុះ​រហូតដល់​ម៉ោង៤​រសៀល​ស្ត្រី​រងគ្រោះ​ស្លាប់តែម្តង ទើប​ក្រុមគ្រួសារ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​

សមត្ថកិច្ចបាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ចបាន​ចុះទៅ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សព​ស្ត្រី​រងគ្រោះដោយ​ឃើញថា សព​ស្ត្រីជន​រងគ្រោះ​មាន​ស្នាម​ជាំ​នៅត្រង់​ពោះ​យ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់មក សមត្ថកិច្ច​ធ្វើ​កំណត់​ហេតុប្រគល់​សព ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ជុំវិញ​នឹង​ករណីនេះ កម្លាំង​សមត្ថកិច្ច​ជំនាញកំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនដៃដល់​មក​សាកសួរ និង​កសាង​សំណុំរឿង​ផ្តន្ទាទោស​តាមច្បាប់​៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម