Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន សាមសុង បន្តយុទ្ធនាការសប្បុរសធម៌ ចែកក្តីស្រឡាញ់ផ្តល់សម្ភារសិក្សាដល់​ សាលាបឋមសិក្សា ឬស្សីសាញ់

បានផុស

នៅ

ដោយសារតែ​ការយកចិត្តទុកដាក់ គិតគូរ​ពី​គុណ​តម្លៃ​នៃ​ការសិក្សា និង​អនាគត​សិស្សានុសិស្ស​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​ធនធាន​ដ៏​សំខាន់​របស់​ប្រទេសជាតិ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានបន្តនូវយុទ្ធនាការសប្បុរសធម៌របស់ខ្លួន “Love & Care” ដោយធ្វើការបរិច្ចាគនូវសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សចំនួន ២៩១ នាក់ នៃ​សាលាបឋមសិក្សា​ឬ​ស្សី​សាញ់ ដែល​ស្ថិតក្នុង​ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងការ​បរិច្ចាគ​សម្ភា​រ​សិក្សា​ដែល​ក្រុមហ៊ុន សាម​សុង ធ្វើការ​ចែករំលែក​នាពេល​នេះ​ គឺមានកា​តាប​សិក្សា សៀវភៅ​សិក្សា ខ្មៅ​ដៃ​ចំនួន និង​ប៊ិក​មួយចំនួនផងដែរ​។ ក្រៅពីនេះ ​ក្រុមហ៊ុន សាម​សុង កម្ពុជា ក៏បាន​ធ្វើការ​លើកទឹកចិត្ត និង​ក្រើន​រំ​ឮ​ក​ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ទាំងអស់ ធ្វើយ៉ាងណា​បន្ត​រក្សា​អនាម័យ អនុវត្ត​វិធានការ ៣​កុំ ៣​ការពា ឱ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​ការពារ​ពី​ការរីក​រាលដាល​នៃ​បញ្ហា​វិបត្តិ​សកល​ផងដែរ​។

​លោក ហេង រ៉ាណូ នាយក​សាលាបឋមសិក្សា​ឫស្សី​សាញ់ បាន​មានប្រសាសន៍ថា “​ថ្ងៃនេះ ក្នុងនាម​ខ្ញុំ​ជា​គណៈនាយក​តំណាងឱ្យ​លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​ទាំងអស់ និង​តំណាង​មាតាបិតា​របស់​សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​ឬ​ស្សី​សាញ់ សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន សាម​សុង​កម្ពុជា និង​អង្គការ​Good Neighbors ដែល​លោក​មាន​សណ្ដាន​ចិត្ត​សប្បុរសធម៌​ជួយឧបត្ថម្ភ​នូវ​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ទាំងអស់​ក្នុង​ពេលនេះ​”

​លោក ចាន់ សម្បត្តិ ប្រធាន​គ្រប់គ្រង​ទូទៅ អង្គការ Good Neighbors បាន​មានប្រសាសន៍ថា “​តំណាង​ឲ្យ Good Neighbors Cambodia ខ្ញុំ​មាន​អារម្មណ៍​ស​ប្បាយ​រីករាយ​ដែល​បានរួម​ចំនែក​ចែក​សម្ភារ​សិក្សា​ដល់​កុមារ​ក្នុង​សាលាបឋមសិក្សា​ឬ​ស្សី​សាញ់ 100% ចំនួន​២៩១​ឈុត នេះ​ជា​ចំណុច​ចាប់ផ្ដើម​គម្រោង​CSR project ជាមួយ​ក្រុមហ៊ុន​សាម​សុង​កម្ពុជា​។ ខ្ញុំ​ជឿថា​ប្អូនៗ ក៏ដូចជា​លោកគ្រូ អ្នកគ្រូ ដែលមាន​ចិត្ត​ឆាបឆួល​ចង់​បង្រៀន​ដល់​សិស្សានុសិស្ស​ទាំងអស់ ដូច្នេះ​ព្រឹត្តិការណ៍​នៅថ្ងៃនេះ​ នឹង​ជួយ​ដល់​ការសិក្សារ​ដល់​ក្មួយៗ​ទាំងអស់គ្នា​។ ”

​លោក វ៉​រ៉េ​ន ឈូ នាយក​គ្រប់គ្រង​ផ្នែក​ទូរស័ព្ទដៃ ក្រុមហ៊ុន សាម​សុង ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា “​តំណាង​ឲ្យ​គ្រួសារ សាម​សុង​, ខ្ញុំ​សូម​ឆ្លៀតឱកាស​ដ៏​មានតម្លៃ​នេះ ​ដើម្បី​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ លោកនាយក​សាលា គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ មាតាបិតា​សិស្ស និង​អង្គការ Good Neighbors Cambodia ដែល​បាន​ជួយ​សហការ​បង្កើត​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​ជីវិត​របស់​កុមារ​ទាំងនេះ​។ ការលះបង់​នូវ​ពេលវេលា​ដ៏​មានតម្លៃ ការគាំទ្រ​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ និង​ការលះបង់​ទាំង​ចិត្ត ទាំង​កាយ របស់​អ្នក​ទាំងអស់គ្នា​នា​ថ្ងៃនេះ ​គឺជា​ការលះបង់​ដ៏​អស្ចារ្យ​បំផុត​មិនអាច​កាត់ថ្លៃ​បាន​ដែល​លើកទឹកចិត្ត​ឱ្យមាន​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​យើង ​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​ក្នុង​ការជួយ​សិស្សានុសិស្ស​ទាំងអស់​ឱ្យមាន​ភាព​កាន់តែ​ប្រសើរឡើង និង​អភិវឌ្ឍ​នូវ​ជំនាញ​របស់​ពួកគេ​ក្នុង​ការអាន ការសរសេរ និង​ការនិយាយ​តាមរយៈ​ការបរិច្ចាគ​នូវ​សម្ភារ​សិក្សា​ទាំងនេះ​។ ” អ្វីដែល​ក្រុមហ៊ុន សាម​សុង ធ្វើ​នាពេលនេះ​ គឺ​ចង់ឃើញ និង​ចង់ឱ្យ​សិស្សានុសិស្ស​ទាំងអស់​មាន​ភាព​រីករាយ​ក្នុងការ​សិក្សា មានការ​តស៊ូ មាន​ក្តីសង្ឃឹម​ក្នុង​ជីវិត និង​ជាពិសេស​ផ្តល់នូវ​ផល​វិជ្ជមាន​ដល់​សហគមន៍ ដល់​សង្គម និង​ដល់​ប្រទេស​កម្ពុជាផងដែរ​។

​សូមបញ្ជាក់ថា​ សកម្មភាព​សប្បុរសធម៌​នេះ​ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​យុទ្ធនាការ​សប្បុរសធម៌​ចម្បង “Love & Care” របស់​ក្រុមហ៊ុន សាម​សុង​។ គោល​ល​បំណង​នៃ​សកម្មភាព​សប្បុរសធម៌​នេះ​គឺ​ក្រុមហ៊ុន សាម​សុង កម្ពុជា ចង់​ចែករំលែក​នូវ​សេចក្តីស្រឡាញ់ ស្នាមញញឹម និង​ក្តីសង្ឃឹម​ដល់​សិស្សានុសិស្ស ធ្វើយ៉ាងណា​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ក្រេប​យកចំណេះ​វិជ្ជា និង​ធ្វើខ្លួន​ឱ្យ​ក្លាយជា​សិស្ស​ល្អ កូន​ល្អ និង​ពលរដ្ឋ​ល្អ​សម្រាប់​ប្រទេសជាតិ​ផងដែរ​៕​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម