Connect with us

ព័ត៌មានជាតិ

ឈើល្អៗនៅភ្នំលាវ ដែនព្រៃសហគមន៍ ត្រូវបានក្រុមឈ្មួញកាប់ខុសច្បាប់ រាល់ថ្ងៃ

បានផុស

នៅ

ឈើជាច្រើនប្រភេទនៅលើកំពូលភ្នំលាវ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិមុឺនថាំង ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានក្រុមឈ្មួញសម្រុកចូលទៅកាប់ ពោលគឺរំលំអារជ្រៀកចេញជាខ្នាតគ្រឿងផ្ទះ ហើយដឹកជញ្ជូនចេញធ្វើអាជីវកម្មលក់យ៉ាងអាណាធិបតេយ្យ។ រីឯសកម្មភាពបំផ្លាញព្រៃឈើទាំងនោះ ត្រូវបានប្រជាពលរដ្ឋមើលឃើញថា កើតឡើងជាច្រើនខែកន្លងមកហើយ សឹងតែជារៀងរាល់ថ្ងៃ ឮសំឡេងម៉ាសុីនត្រង់សុីន័រ ចាប់ពីព្រឹករហូតដល់ព្រលប់ម៉ោង៦។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋបានរាយការណ៍ពីសកម្មភាពកាប់បំផ្លាញព្រៃឈើពុំស្របច្បាប់ខាងលើនេះ ជាករណីបទល្មើសជាក់ស្តែង ដែលមាន ឈ្មោះ អឿន មានទីលំនៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ជាមេក្លោង ជួលយុវជនចំនួនពីរនាក់ មានទីលំនៅភូមិឃុំខាងលើ ចូលទៅកាប់អារជ្រៀកយកឈើល្អៗនៅលើកំពូលភ្នំលាវ ដោយឈ្នួលក្នុង១ម៉ែត្រគូប ២៥០.០០០៛ (ម្ភៃប្រាំមុឺនរៀល)។

ពាក់ព័ន្ធករណីខាងលើនេះ លោក លាំង ឃុន មេឃុំតឺន បានឱ្យដឹងថា បើមានបទល្មើស និងដឹងច្បាស់មុខសញ្ញាបែបនោះមែន លោកនឹងកោះអញ្ជើញឈ្មោះ អឿន នោះមកសាលាឃុំ ធ្វើកិច្ចសន្យា ហើយបើនៅតែពុំរៀងចាល លោកនឹងកសាងសំណុំបែបបទបញ្ជូនទៅតុលាការឱ្យចាត់ការតាមនីតិវិធី។

ដោយឡែក លោក ចន្ធូ ប្រធានសហគមន៍ ភូមិឃុំខាងលើ បានឱ្យដឹងថា លោកម្នាក់ឯងពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការថែរក្សា និងការពារទប់ស្កាត់សកម្មភាពកាប់ព្រៃសហគមន៍ទាំងអស់បានទេ។ លោកលើកឡើងថា ព្រៃសហគមន៍ភ្នំលាវនេះ គឺបានប្រគល់ឱ្យ លោក កាហេវ តាម៉ង ប្រធានសហគមន៍ភូមិមុឺនថាំង២ និងកម្លាំងប្រជាការពារជាអ្នកមើលការខុសត្រូវ។

លោក កែវ សំណាល់ នាយប៉ុស្ថិ៍រដ្ឋបាលនគរបាលឃុំតឺន បានអះអាងថា ពាក់ព័ន្ធនឹងករណី ចូលទៅកាប់បំផ្លាញយកឈើនៅលើកំពូលភ្នំលាវ ពីសំណាក់ឈ្មួញ ឈ្មោះ តាអឿន គឺពុំមានច្បាប់អនុញ្ញាតជាលាយលក្ខណ៍អក្សរអ្វីនោះទេ មានត្រឹមតែលើបបូរមាត់ប៉ុណ្ណោះ។ លោកបន្តថា មួយរយៈក្នុងវិបត្តិកូវីដ-១៩នេះ បទល្មើសព្រៃឈើពិតជាកើតឡើងព្រោងព្រាតស្ទើរគ្រប់កន្លែងនៅក្នុងស្រុកកូនមុំ។

ប្រជាពលរដ្ឋមើលឃើញថា ការបកស្រាយពីក្រុមអាជ្ញាធរមូលដ្ឋាន គ្រាន់តែជាការដោះបន្ទុករៀងៗខ្លួនតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋបានលើកឡើងស្រដៀងគ្នាថា ជិតមួយឆ្នាំហើយ គេនៅពុំទាន់ឃើញលោកមេប៉ុស្តិ៍បញ្ចេញកណ្តាប់ដៃដែក បង្ក្រាបបទល្មើសព្រៃឈើបានមួយករណីយកស្នាដៃជូនថ្នាក់លើបានម្តងសោះ។ បទល្មើសព្រៃឈើមានហូរហែរត់ឆ្លងកាត់មុខប៉ុស្ថិ៍រដ្ឋបាល និងសាលាឃុំនេះ ហើយមុខសញ្ញាដដែលៗ ដែលត្រូវបានគេស្គាល់ឈ្មោះដូចជា ១. ឈ្មោះ តា អឿន ២. ឈ្មោះ ស ប៊ុនធឿន ហៅ តាម៉ាប់ព្រាន ៣. ឈ្មោះ ខើន កាចល់ និង ៤. ឈ្មោះ ហាក់ ជាដើម។ 

ប្រជាពលរដ្ឋសំណូមពរដល់លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាល ខេត្តរតនគិរី មេត្តាមានវិធានការណ៍ចំពោះមន្ត្រីណាដែលអសកម្ម៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម