សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រទេសអាស៊ាន​បូកបី បន្តផ្តល់ការគាំទ្រ យន្តការសំខាន់ៗចំនួន៣ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រទេសអាស៊ាន​បូកបី បន្តផ្តល់ការគាំទ្រឱ្យកាន់​តែសកម្ម សម្រាប់យន្តការសំខាន់ៗចំនួន៣
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រទេសអាស៊ាន​បូកបី បន្តផ្តល់ការគាំទ្រ យន្តការសំខាន់ៗចំនួន៣

បានផុស

នៅ

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤ តាមរយៈប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យប្រទេសអាស៊ានបូកបី បន្តផ្តល់ការគាំទ្របន្ថែមទៀតឱ្យកាន់តែសកម្ម សម្រាប់អនុវត្តយន្តការសំខាន់ៗចំនួន៤ ក្នុងនោះ មានការបង្កើតមជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមានជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ជាការពិតយន្តការអាស៊ានបូកបី បន្តជាកម្លាំងចលករស្នូលដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ា ក៏ដូចជាក្នុងការឆ្លើយតបទៅនឹងវិបត្តនានាប្រកបដោយប្រសិទ្ធភាព ។

ជាក់ស្ដែង ទោះបីជាស្ថិតនៅក្នុងបរិការណ៍ នៃការបន្តរីករាលដាលជំងឺកូវីដ-១៩, តំបន់អាស៊ានបូកបី នៅតែជាក្បាលម៉ាស៊ីនកំណើនមួយយ៉ាងសំខាន់សម្រាប់ជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ និងសកល។

ជាមួយគ្នានោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួមជាមតិមួយចំនួន សំដៅពង្រឹងកិច្ចសហប្រតិបត្តិការផងដែរ ដោយសម្តេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសបូកបី ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់វ៉ាក់សាំ និងបរិក្ខារពេទ្យដល់កម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។

បើតាមសម្តេចតេជោ ហ៊ុន សែន ដើម្បីរួមចំណែកស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានឆាប់ សម្តេចបានអំពាវនាវដល់ប្រទេសបូកបីបន្តផ្តល់ការគាំទ្រឱ្យកាន់តែសកម្មថែមទៀតសម្រាប់ការអនុវត្តយន្តការតំបន់ ជាអាទិ៍៖

 ទី១, ការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និង ជំងឺដែលកំពុងកើតមាន (ACPHEED)។

ទី២, ស្តុកបម្រុងបរិក្ខារពេទ្យតំបន់អាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ (RRMS)។

ទី៣, ក្របខណ្ឌនៃការរៀបចំច្រករបៀងធ្វើដំណើរអាស៊ាន (ATCAF)។

និងទី៤, ក្របខណ្ឌ នៃការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF)។

សម្តេចបានស្នើប្រទេសអាស៊ានបូកបីបន្តលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវ ផែនការសកម្មភាពអាស៊ានបូកបីស្ដីពីការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺកូវីដ-១៩ និងកម្មវិធីការ ងារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបី ឆ្នាំ២០២១-២០២២។

សម្តេចក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ-កិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP) ពីប្រទេសអាស៊ានបូកបី សំដៅធានាការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ នៅដើមឆ្នាំ២០២២ ដើម្បីជំរុញការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចតំបន់ផងដែរ។

វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ាន បូកបីឆ្នាំ២០១៨-២០២២ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យការរៀបចំផែនការ ឆ្នាំ២០២៣-២០២៧ ផ្តោតលើ វិស័យអាទិភាពចំនួន៤ រួមមាន៖ ទី១.សន្តិសុខផ្នែកសុខភាពសាធារណៈ ទី២.ការលើកកម្ពស់សមត្ថ ភាពសហគ្រាសខ្នាតមីក្រូ តូច និង មធ្យម (MSMEs) និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ទី៣.ផលិតកម្មកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ និង៤.ការប្រើប្រាស់ថាមពលដោយចីរភាព៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services